ផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនិងកាត់បន្ថយភាពក្រីក្រចីរភាព ដំណាក់កាល២០២១-២០២៥
កាលពីព្រឹកថ្ងៃទី២១ មេសា ឧបនាយកប្រចាំអចិន្ត្រៃយ៍នៃរដ្ឋាភិបាល ផាមបិញមិញ ប្រធានគណៈចង្អុលការមជ្ឈិមបណ្តាកម្មវិធីគោលដៅជាតិធ្វើអធិបតីអង្គសន្និបាតផ្សាយបន្តផ្ទាល់ទូទាំងប្រទេសផ្សព្វផ្សាយ២កម្មវិធីគោលដៅជាតិស្តីពីកសាងជនបទថ្មី និងកាត់បន្ថយភាពក្រីក្រចីរភាព ដំណាក់កាល២០២១-២០២៥។ នៅមណ្ឌលបន្តផ្ទាល់ខេត្តត្រាវិញ ចូលរួមអង្គសន្និបាតមានលោក ង្វៀងទ្រុងហ្វាង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ព្រមទាំងតំណាងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន ផ្នែកមានជាប់ទាក់ទង។ 

ក្នុងដំណាក់កាល ២០២១-២០២៥  រដ្ឋសភាបានអនុម័តឆ្លងការអនុវត្តន៍កម្មវិធីគោលដៅជាតិចំនួន៣យ៉ាង៖ ពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ, កាត់បន្ថយភាពក្រីក្រចីរភាព និងកសាងជនបទថ្មី។ ស្ថិតក្នុងបរិបទនិងសំណូមពរថ្មីរួមជាមួយភាពងាយស្រួលនិងជួបលំបាក សាកល្បងចម្រុះគ្នា ដើម្បីធ្វើឲ្យលម្អិតនៃតម្រូវការរបស់រដ្ឋសភា រដ្ឋាភិបាលបានចេញអនុក្រឹត្យកំណត់ពីយន្តការគ្រប់គ្រង ចាត់តាំងអនុវត្តបណ្តាកម្មវិធីគោលដៅជាតិ។

គិតមកដល់បច្ចុប្បន្ននេះ ក្នុងទូទាំងប្រទេសមាន ៥.៧០៦/៨.២២៧ឃុំសម្រេចលក្ខឋានជនបទថ្មី, មាន៦៦៣ឃុំសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ និង៧១ឃុំសម្រេចលក្ខឋានជនបទថ្មីគំរូខ្នាត។ មាន២២៥អង្គភាពថ្នាក់ស្រុកនៃ៥៥ខេត្ត ក្រុងបានទទួលស្គាល់សម្រេចលក្ខឋានស្រុកជនបទថ្មី, មាន១៦ខេត្ត ក្រុងមាន១០០%ចំនួនឃុំសម្រេចលក្ខឋានឃុំជនបទថ្មី និង៥ខេត្ត ក្រុងបានទទួលស្គាល់សម្រេចភារកិច្ចកសាងជនបទថ្មី។

គោលដៅដល់ឆ្នាំ២០២៥ ក្នុងទូទាំងប្រទេសខិតខំប្រឹងប្រែងមានយ៉ាងតិចណាស់៨០%ចំនួនឃុំសម្រេចលក្ខឋានជនបទថ្មី, មានប្រមាណ៤០%ចំនួនឃុំសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ និងយ៉ាងហោចណាស់មាន១០%ឃុំសម្រេចលក្ខឋានជនបទថ្មីទៅគំរូខ្នាត ប្រភពចំណូលរបស់ប្រជាជននៅជនបទគិតជាមធ្យមកើនយ៉ាងតិចណាស់បាន១,៥ទ្វេដងប្រៀបជាមួយឆ្នាំ២០២០, មានតិចបំផុត៥០%ស្រុក ទីផ្សាររួមខេត្ត ទីក្រុងចំស្ថិតក្រោឱវាទខេត្តសម្រេចលក្ខឋានជនបទថ្មី, មានយ៉ាងតិចណាស់២០%ចំនួនស្រុកសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ គំរូខ្នាត។ ពិសេសមាន ៦០%ចំនួនភូមិនៃបណ្តាឃុំលំបាកពិសេសនៅតំបន់ព្រំដែន តំបន់ភ្នំ តំបន់មាត់សមុទ្រ និងកោះបានទទួលស្គាល់សម្រេចលក្ខឋានភូមិជនបទថ្មី។

កម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រចីរភាពដំណាក់កាល ២០២១-២០២៥ ដាក់ចេញគោលដៅកាត់បន្ថយភាពក្រីក្រពហុសណ្ឋាន ក្របដណ្តប់ចីរភាពកាត់បន្ថយភាពក្រីក្រសារឡើងវិញ និងកើតមានក្រីក្រឡើងវិញ, ឧបត្ថម្ភដល់គ្រួសារក្រីក្រឈានឡើងក្នុងជីវភាពទាបបំផុតបានច្បាមខ្ជាប់បណ្តាសេវាសង្គមជាសារវន្ត លើកកម្ពស់គុណភាពជីវភាពរស់នៅ។ ជាក់ស្តែង អត្រាគ្រួសារពហុសណ្ឋានមានកម្រិតបន្ថយចុះពី១-១,៥%ក្នុងមួយឆ្នាំ, អត្រាគ្រូសារក្រីក្រជាជនជាតិភាគតិចបន្ថយចុះជាង៣%ក្នុងមួយឆ្នាំ, អត្រាគ្រួសារក្រីក្រនៅតាមបណ្តាស្រុកបន្ថយចុះពី៤-៥%ក្នុងមួយឆ្នាំ។ ៣០%គ្រួសារក្រ, ៣០% ឃុំលំបាកពិសេស តំបន់មាត់សមុទ្រនិងកោះរួចផុតពីស្ថានភាពក្រីក្រ លំបាកពិសេស។ កម្មវិធីបានដាក់ចេញគម្រោងការ ៧យ៉ាងរួមមាន៖ ឧបត្ថម្ភវិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមបណ្តាស្រុកក្រីក្រ បណ្តាឃុំទុក្ខលំបាកពិសេស។ ពហុសណ្ឋានរបរចិញ្ចឹម ជីវិត ពង្រីកទម្រង់ត់បន្ថយភាពក្រីក្រ។ ឧបត្ថម្ភដល់ការពង្រីកការផលិតកម្ម កែលម្អអាហារូបត្ថម្ភ។ ពង្រីកកអប់រំវិជ្ជាជីៈ ការងារធ្វើចីរភាព។ ផ្សព្វផ្សាយព័ត៌មាននិងកាត់បន្ថយក្រីក្រពីព័ត៌មាន។ លើកកម្ពស់សមត្ថភាពត្រួតពិនិត្យ វាយតម្លៃកម្មវិធី។

សន្និដ្ឋាននៅសន្និបាត ឧបនាយករដ្ឋមន្ត្រីប្រចាំអចិន្ត្រៃយ៍នៃរដ្ឋាភិបាល  ផាមបិញមិញ បានអះអាងថា៖ ការផ្សព្វផ្សាយបណ្តាកម្មវិធីគោលដៅជាតិ ដំណាក់កាល ២០២១-២០២៥ ប្រមូលផ្តុំខ្ពស់សម្រាប់វិមជ្ឈការ ផ្តល់សិទ្ធិឲ្យមូលដ្ឋាន ពិសេសគឺថ្នាក់មូលដ្ឋានដើម្បីលើកកម្ពស់ស្មារតីម្ចាស់ការ រវៀសរវៃរបស់បណ្តាថ្នាក់ដឹកក្នុងការគ្រប់គ្រង ចាត់តាំងអនុវត្តបណ្តាកម្មវិធីគោលដៅជាតិ។ ពង្រីកតួនាទីម្ចាស់ការរបស់សហគមន៍ចូលរួមក្នុងដំណើរការបង្កើនផែនការ ចាត់តាំងអនុវត្តនិងត្រួតពិនិត្យការអនុវត្តន៍បណ្តាកម្មវិធីគោលដៅជាតិ។

ឧបនាយករដ្ឋមន្ត្រីប្រចាំអចិន្ត្រៃយ៍នៃរដ្ឋាភិបាល សំណូមពរដល់បណ្តាក្រសួង ស្ថាប័នមជ្ឈិមនិងមូលដ្ឋានគប្បីប្រមូលផ្តុំអនុវត្តនូវភារកិច្ចសំខាន់ៗនោះគឺ៖ ចាត់តាំងជ្រួតជ្រាប បំពាក់បំប៉ន់ដល់កម្មាភិបាល បុគ្គលិក និយោជិត អាជីវកម្ម ប្រជាជន និងមុខសញ្ញាទាក់ទិនដល់បណ្តាកម្មវិធីគោលដៅជាតិ ដើម្បីលើកកម្ពស់ការយល់ដឹង បង្កជាភាពឯកភាពនិងពង្រីកកម្លាំងចម្រុះរបស់សង្គមទាំងមូលក្នុងការផ្សព្វផ្សាយអនុវត្តបណ្តាកម្មវិធីគោលដៅជាតិ៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291823