បំផុសខែកម្មករខែធ្វើសកម្មភាពស្តីពីសុវត្ថិភាព អនាម័យពលកម្មឆ្នាំ២០២២
កាលពីព្រឹកថ្ងៃទី២៤ មេសា ស្ថិតនៅក្រុមហ៊ុនចំកាត់ Newming Da (ស្រុកចូវថាញ់) សម្ព័ន្ធពលកម្មខេត្តត្រាវិញចាត់តាំងពិធីបំផុសខែកម្មករខែធ្វើសកម្មភាពស្តីពីសុវត្ថិភាព អនាម័យពលកម្មឆ្នាំ២០២២។

អញ្ជើញចូលរួមពិធីមានលោក ង្វៀនហ្វិញធៀន សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត, អ្នកស្រី ថាច់ធីធូហា សមាជិកាបក្សខេត្ត ប្រធានសម្ព័ន្ធពលកម្មខេត្ត, លោក ហ្វិញកុងឡឹប សមាជិកបក្សខេត្ត លេខាគណៈកម្មាធិការបក្សស្រុកចូវថាញ់, ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នខេត្ត, ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំមីចាញ់, ថ្នាក់ដឹកនាំសម្ព័ន្ធពលកម្មស្រុក ទីផ្សាររួមខេត្ត ទីក្រុង សហជីពមូលដ្ឋានចំណុះ ព្រមទាំងកម្មករ កម្មការិនី អ្នកពលកម្មជាង៣០០នាក់នៅលើភូមិសាស្រ្តស្រុកចូវថាញ់។

មានយោបល់នៅក្នុងពិធី ប្រធានសម្ព័ន្ធពលកម្មខេត្ត ថាច់ធីធូហា បានបញ្ជាក់ ជាមួយប្រធានបទរបស់ខែកម្មករ កម្មការិនី ឆ្នាំ២០២២កឺ «ពលករវៀតណាម៖ ឈានមុខ ច្នៃប្រតិដ្ឋ ទទួលខុសត្រូវ សុវត្ថិភាព សម្របសម្រួល»។ នេះគឺជាបណ្តាសកម្មភាពដោយគោលដៅលើកកំពស់មោទនភាពជាតិ មោទនភាពពីប្រវេណីត្រចះត្រចង់របស់វណ្ណៈកម្មករ និងអង្គការសហជីពវៀតណាម ចលនាកម្មករ កម្មការិនី អ្នកពលកម្មសកម្មចូលរួមក្នុងបណ្តាចលនាសកម្មភាពបដិវត្តន៍របស់បក្ស របស់អង្គការសហជីព។ល។

ខែធ្វើសកម្មភាពពីសុវត្ថិភាពអនាម័យពលកម្មឆ្នាំ២០២២ មានប្រធានបទ «ពង្រឹងបណ្តាវិធានការណ៍លកាត់បន្ថយហានិភ័យពីសុវត្ថិភាពអនាម័យពលកម្ម កែលម្អលក្ខណៈពលកម្មនៅកន្លែងធ្វើការ សម្របសម្រួលសុវត្ថិភាព បត់បែននិងគ្រប់គ្រងមានប្រសិទ្ធភាពជំងឺរាតត្បាតកូវីដ-១៩»។ គោលបំណងលើកកំពស់ការយល់ដឹងនិងការគោរពច្បាប់ពីសុវត្ថិភាពអនាម័យពលកម្ម ជំរុញមាំបណ្តាវិធានការកែលម្អលក្ខណៈធ្វើការ កាត់បន្ថយការបំពុលបរិយាកាសការងារ ថែទាំសុខភាពអ្នកពលកម្ម អនុវត្តរបប គោលនយោបាយចំពោះអ្នកត្រូវរងគ្រោះថ្នាក់ដោយការងារ ជំងឺវិជ្ជាជីវៈ។ ជ្រោងខ្ពស់ស្មារតី ទទួលខុសត្រូវរបស់បណ្តាអង្គការ បុគ្គលចំពោះការងារសុវត្ថិភាពអនាម័យពលកម្ម សម្របសម្រួលសុវត្ថិភាព បត់បែន និងគ្រប់គ្រងមានប្រសិទ្ធភាពជំងឺរាតត្បាតកូវីដ-១៩»។

ផ្តើមពីសំណើពរនោះ ប្រធានសម្ព័ន្ធពលកម្មខេត្តសំណូមពរដល់សហជីពនៅគ្រប់លំដាប់ថ្នាក់ត្រូវផ្សព្វផ្សាយជ្រួតជ្រាបប្រធានបទរបស់ខែកម្មករ កម្មការិនីឆ្នាំ២០២២។ ក្នុងសហជីពមូលដ្ឋាននីមួយត្រូវយកចិត្តទុកដាក់ឧបត្ថម្ភ សួរសុខទុក្ខ ជូនអំណោយដល់សមាជិកសហជីព កម្មករ កម្មការិនី បុគ្គលិក អ្នកពលកម្មមានស្ថានភាពជួបលំបាក កម្មករ កម្មការិនីត្រូវរងគ្រោះថ្នាក់ក្នុងក្នុងការងារ។ ពង្រីកតួនាទី ទទួលខុសត្រូវ ស្មារតីឈានមុខ គំរូ ច្នៃប្រតិដ្ឋរបស់សមាជិកសហជីព កម្មករ កម្មការិនី និយោជិតអ្នកពលកម្មរួមដំណើរ ចែករំលែកជាមួយអាជីវកម្មស្តារឡើងវិញការផលិតធ្វើអាជីវកម្ម ផលិតកម្មសុវត្ថិភាព សម្របសម្រួលជាមួយជំងឺរាតត្បាតកូវីដ-១៩, សកម្មកសាងភាពទំនាក់ទំនងការងារចុះសម្រុងគ្នា ស្ថិរភាព និងវឌ្ឍភាពក្នុងអាជីវកម្ម។ល។ ទន្ទឹមនឹងនោះ សហជីពគ្រប់លំដាប់ថ្នាក់ចូលរួមអនុវត្តល្អខែធ្វើសកម្មភាពពីអនាម័យសុវត្ថិភាពពលកម្មឆ្នាំ២០២២ ដោយបណ្តាសកម្មភាពជាក់ស្តែង ប្រសិទ្ធភាពជាមួយគោលដៅលើកកំពស់ការយល់ដឹងពីគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក និងសង្គមពីការងារសុវត្ថិភាពអនាម័យពលកម្ម។ ពង្រឹងបណ្តាវិធានការកាត់បន្ថយហានិភ័យពីអនាម័យសុវត្ថិភាពពលកម្ម កែលម្អលក្ខខណ្ឌការងារនៅកន្លែងធ្វើការ សម្របសម្រួលសុវត្ថិភាព បន់បែន និងគ្រប់គ្រងសុវត្ថិភាពជំងឺរាតត្បាតកូវីដ-១៩។ល។

កត់ត្រានូវការខិតខំប្រឹងប្រែងរបស់បណ្តាអាជីវកម្ម បណ្តាសហជីព និងអ្នកពលកម្ម អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀន បានឲ្យដឹង៖ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តជានិច្ចកាលកត់ត្រានូវការរួមវិភាគទានរបស់បណ្តាអាជីវកម្ម និងបងប្អូនកម្មករ កម្មការិនីបានរួមចំណែកសំខាន់ក្នុងការងារបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ និងស្តារឡើងវិញ អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខេត្តត្រាវិញ។ ជំនួសមុខថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀន ស្វាគមន៍និងស្ងើចសរសើរនូវការខិតខំប្រឹងប្រែងរបស់អាជីវកម្ម និងកងកម្លាំងកម្មករ កម្មការិនីរបស់ខេត្ត។

«ខ្ញុំសង្ឈឹមថា សមាជិកសម្ព័ន្ធយុវជន បណ្តាសហជីព អ្នកពលកម្មពង្រីកប្រវេណីត្រចះត្រចង់របស់វណ្ណៈកម្មករ កម្មការិនី មិនបញ្ឈប់ឈានឡើងក្នុងការរៀនសូត្រ ពលកម្មផលិត លត់ដំដោយខ្លួនឯងអាកប្បកិរិយាឧស្សាហកម្ម វិន័យការងារ មនសិកាគោរពច្បាប់។ល។ ខិតខំប្រឹងប្រែងសម្រេចល្អរាល់ភារកិច្ចបានប្រគល់ សក្តិសម ជាកម្លាំងឈានមុខគេក្នុងបុព្វហេតុឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេស និងសមាហរណកម្មអន្តរជាតិ” -អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានអះអាង។

ស្របឱកាសខែកម្មករ កម្មការិនី ខែសកម្មភាពពីអនាម័យពលកម្មឆ្នាំ២០២២ សម្ព័ន្ធពលកម្មខេត្តបានជូនអំណោយចំនួន៣.៤០០ចំណែក ក្នុងមួយចំណែកមានតម្លៃ ៣០០.០០០ដុង ជូនសមាជិកសម្ព័ន្ធយុវជន កម្មករ កម្មការិនីមានស្ថានភាពជួបលំបាកមកចូលរួម ឧត្ថម្ភផ្ទះសហជីពចំនួន១៦ខ្នង ជាមួយទឹកប្រាក់ចំនួន៦៤០លានដុង៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291756