បើកតាំងពិព័រណ៍ «ត្រាវិញ៣០ឆ្នាំបង្កើតខេត្តឡើងវិញនិងអភិវឌ្ឍន៍»
កាលពីព្រឹកថ្ងៃទី២៦ មេសា សមាគមអក្សរសិល្បិ៍ វិចិត្រសិល្បៈខេត្ត មន្ទីរវប្បធម៌កីឡានិងទេសចរណ៍ សហការជាមួយសមាគមវិចិត្រសិល្បៈទីក្រុងហូជីមិញ ចាត់តាំងពិធីបើកតាំងពិព័រណ៍រូបចម្លាក់ គំនូរសិល្បៈ រូបថតព័ត៌មានសិល្បៈក្រោមប្រធានបទ«ត្រាវិញ៣០ឆ្នាំបង្កើតខេត្តឡើងវិញ និងអភិវឌ្ឍន៍»។

អញ្ជើញចូលរួមពិធីមានលោក គឹមង៉ុកថាយ អនុលេខាប្រចាំអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត, លោក ប៊ូយក្វាងហ្វី អតីតសមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អតីតលេខាបក្សខេត្ត, សាស្រ្តាចារ្យ បណ្ឌិត ង្វៀងស្វឹងតៀន ប្រធានសមាគមវិចិត្រសិល្បៈទីក្រុងហូជីមិញ, លោក យឿងហ្វាងស៊ុម នាយកមន្ទីរវប្បធម៌កីឡានិងទេសចរណ៍ត្រាវិញ, លោក ឡេវ៉ាំងបាយ ប្រធានសមាគមវិចិត្រសិល្បៈត្រាវិញ, ថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែក ស្ថាប័នមានជាប់ទាក់ទង ព្រមទាំងវិចិត្រករ, សិល្បៈករថតរូប,  អ្នកចម្លាក់មានវណ្ណកម្មចូលរួមតាំងពិព័រណ៍។

តាំងពិព័រណ៍ដាក់តាំងវណ្ណកម្មចំនួន៨៥របស់វិចិត្រករ សិល្បៈករថតរូប  អ្នកចម្លាក់ចំនួន៤៩ រូប។  ក្នុងនោះរួមមានវណ្ណកម្មសិល្បៈចំនួន២០ វណ្ណកម្មរូបថតចំនួន៤០ និងវណ្ណកម្មចម្លាក់ចំនួន២៥។ ភាគច្រើនបណ្តាវណ្ណកម្មបានឆ្ពោះទៅរកភាពស្រស់ស្អាតនៃមាតុភូមិ ប្រទេសជាតិ មនុស្សវៀតណាមនិយាយរួម និងមាតុភូមិត្រាវិញនិយាយដោយឡែក។ សិទ្ធិផលសេដ្ឋកិច្ច-សង្គមឆ្លងអស់រយៈកាល៣០ឆ្នាំនៃការបង្កើតខេត្តឡើងវិញ ក្រោមទស្សនៈនៃវិចត្រសិល្បៈ និងសេចក្តីស្នេហាមាតុភូមិ ប្រទេសជាតិ។

ឆ្លងតាមសកម្មភាពតាំងពិព័រណ៍នឹងរួមចំណែកស្តាឡើងវិញសេចក្តីស្នេហាមាតុភូមិ ប្រទេសជាតិ មោទនភាពជាតិ ប្រវេណីប្រវត្តិសាស្រ្ត វប្បធម៌ ស្មារតីបដិវត្តន៍ដល់បណ្តាជំនាន់ ពង្រីកវប្បធម៌ មនុស្សវៀតណាមទៅតាមទិសដៅសច្ច-ភាពល្អ-ស្រស់ស្អាត។

តាំងពិព័រណ៍បានប្រព្រឹត្តឡើងក្នុងប័ណ្ណាល័យខេត្តត្រាវិញចាប់តាំងពីថ្ងៃ២៦ មេសា ដល់អស់ថ្ងៃទី៣ ឧសភា ឆ្នាំ២០២២។

ស្របឱកាសនេះ កត់ត្រានូវការរួមចំណែកយ៉ាងសកម្មសម្រាប់សកម្មភាពតាំងពិព័រណ៍អបអរសាទរ៣០ឆ្នាំបង្កើតខេត្តឡើងវិញ អនុលេខាប្រចាំអចិន្ត្រៃយ៍បក្សខេត្ត គឹមង៉ុកថាយ បានជូនប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តឲ្យសមាគមវិចិត្រសិល្បៈទីក្រុងហូជីមិញ។ នាយកមន្ទីរវប្បធម៌កីឡានិងទេសចរណ៍ យ៉ឿងហ្វាងស៊ុម ជូនប័ណ្ណសរសើរឲ្យសាខាសមាគមអ្នកថតរូប និងសាខាវិចិត្រសិល្បៈរបស់សមាគមអក្សរសិល្បិ៍ វិចិត្រសិល្បៈត្រាវិញ៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291822