តម្កល់រូបសំណាក “អ្នកម្តាយកាន់កាំភ្លើង”
កាលពីថ្ងៃទី ២៨ ខែមេសា គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកកូវកែសហការជាមួយនឹងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ចាត់តាំងពិធីប្រគល់ជូនរូបសំណាកអ្នកម្តាយកាន់កាំភ្លើង-វិរនារីយុទ្ធជនពលីង្វៀងធីអ៊ុក (អ៊ុកទិត) ដែលបានតម្កល់យ៉ាងអធឹកអធមចំកណ្តាលទីធ្លានៃតំបន់បូជនីយដ្ឋានគោរពវិញ្ញាណក្ខន្ធ។

រូបសំណាក “អ្នកម្តាយកាន់កាំភ្លើង” មានកម្ពស់ ០៦ ម៉ែត្រ (ធ្វើដោយវត្ថុធាតុស្ពាន់) បានតម្កល់លើទែនថ្ម granit មានកម្ពស់ ១,៥ ម៉ែត្រ ដោយបានរចនាបទតាម “ឆាយាល័ក្ខអ្នកម្តាយកាន់កាំភ្លើង” បង្ហាញនូវបណ្តាំរបស់អ្នកម្តាយជាមួយនឹងបណ្តាកូនៗមុនពេលចេញសមរភូមិ។

បានដឹង តំបន់បូជនីយដ្ឋានវិរនារីយុទ្ធជនពលីង្វៀងធីអ៊ុក បានកសាងលើផ្ទៃដីសរុបរួម ១,៤ ហិកតា នៅនឹងភូមិង៉ុកហូ ឃុំតាមង៉ាយ រួមមានបណ្តាសំណង់ ខ្លោងទ្វារ អាគារគោរពវិញ្ញាណក្ខន្ធ អាគារតាំងពិព័រណ៌ អាគារសិក្ខាសាលា-បញ្ចាំងភាពយន្ត អាគារគ្រប់គ្រង អាគារលក់មុខទំនិញអនុស្សវរីយ៍៕ស.ហ

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291478