អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀន ធ្វើការជាមួយក្រុមប្រតិភូការងាររបស់ធនាគារ ADB
កាលពីព្រឹកថ្ងៃទី៩ ឧសភា ក្រុមប្រតិភូការងាររួមមានបណ្តាអ្នកជំនាញការរបស់ក្រុមហ៊ុនចំកាត់ប្រឹក្សា Nippon Koei វៀតណាម International តំណាងឲ្យធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអញ្ជើញមកធ្វើការ វាយតម្លៃរហ័សពីសំណើគម្រោងការកសាងខ្សែផ្លូវរបៀងតាមមាត់សមុទ្រនៅលើភូមិសាស្រ្តខេត្តត្រាវិញ។ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀន ទទួលបដិសណ្ឋារកិច្ចនិងធ្វើការជាមួយក្រុមប្រតិភូ។

ខ្សែផ្លូវរបៀងតាមមាត់សមុទ្រនៅលើភូមិសាស្រ្តខេត្តត្រាវិញមានចំណុចចាប់ផ្តើម គឺជាផ្លូវនាំទៅកាន់ក្បាលស្ពានកុងហូវ(តភ្ជាប់ជាមួយផ្លូវរបៀងមាត់សមុទ្រនៅលើភូមិសាស្រ្តខេត្តបេនត្រែ) ស្ថិតនៅឃុំឡុងហ្វា ស្រុកចូវថាញ់។ ចំណុចទីបំផុតភ្ជាប់ជាមួយផ្លូវជាតិលេខ៥៣ ឃុំឡុងវិញ ស្រុកយ្វៀងហាយ។ គម្រោងការរួមមានសំណង់សំខាន់២នោះគឺ៖ កសាងផ្លូវរថយន្តកម្រិតទី៣មានប្រវែងប្រមាណ៤៥,៤៥គីឡូម៉ែត្រនៅតំបន់វាលទំនាប និងស្ពានបេតុងចំនួន១៨នៅលើខ្សែផ្លូវ មានប្រវែងសរុបនៃស្ពានប្រហែល១,៦គីឡូម៉ែត្រ ទទឹង១២ម៉ែត្រ និងកសាងស្ពានច្រកកុងហូវតភ្ជាប់ជាមួយខេត្តបេនត្រែ ប្រវែងនៃស្ពានប្រហែល២,៦គីឡូម៉ែត្រ ទូលាយ១៦ម៉ែត្រ។

គម្រោងការនឹងបានអនុវត្តនៅលើភូមិសាស្រ្តបណ្តាស្រុកចូវថាញ់ កូវង៉ាង យ្វៀងហាយ ទីផ្សាររួមខេត្តយ្វៀងហាយ។ រយៈពេលអនុវត្តបានរំពឹងទុកគឺ៦ឆ្នាំ ចាប់តាំងពីខែតុលា ឆ្នាំ២០២៤ ដល់ខែតុលា ឆ្នាំ២០៣០ សរុបប្រភពទុនជាង៦.១៩៣ពាន់លានដុង។ ក្នុងនោះទុនបុល OCR របស់ធនាគារ ADB ប្រមាណ៤.៣៨១ពាន់លានដុង ទុនបដិភាគប្រមាណ១.៨១២ពាន់លានដុង។

គម្រោងកសាងសម្រេចនឹងបើកចេញខ្សែផ្លូវតភ្ជាប់បណ្តាខេត្តមាត់សមុទ្រនៅវាលទំនាបទន្លេគឺងឡុង និងបង្កើតជាកម្លាំងអភិវឌ្ឍន៍សក្តានុពលសេដ្ឋកិច្ច ទេសចរណ៍របស់ខេត្តត្រាវិញនិយាយដោយឡែក និងទូទាំងតំបន់វាលទំនាបទន្លេគឺវឡុងនិយាយរួម។

នៅពេលធ្វើការ បណ្តាអ្នកជំនាញការនឹងដោះដូរជាមួយតំណាងបណ្តាមន្ទីរ ស្ថាប័ន មូលដ្ឋានពីបញ្ហាគមនាគម បរិស្ថាន ប្រជុំជនសង្គម។ល។ មានជាប់ទាក់ទងដល់គម្រោង។ នៅពេលរសៀលនោះដែរ ក្រុមប្រតិភូការងារបានអញ្ជើញទៅត្រួតពិនិត្យជាក់ស្តែងនៅលើភូមិសាស្រ្តកសាងខ្សែផ្លូវរបៀងមាត់សមុទ្រ។

សន្និដ្ឋាននៅពិធីធ្វើការ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀន ថ្លែងអំណរគុណចំពោះកំណត់ត្រាដំបូងរបស់ក្រុមប្រតិភូការងារ។ ទន្ទឹមនឹងនោះស្នើដល់បណ្តាមន្ទីរ ស្ថាប័ន មូលដ្ឋានគាំទ្រអស់ពីចិត្ត ផ្តល់ជូនពេញលេញបណ្តាព័ត៌មានចាំបាច់ជូនក្រុមជំនាញការ ជួយដល់ក្រុមបំពេញរបាយការណ៍វាយតម្លៃត្រូវវឌ្ឍនភាព៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291819