គប្បីប្រមូលផ្តុំកម្លាំងកសាងបក្ស កសាងប្រព័ន្ធនយោបាយ និងការងារបោះឆ្នោតប្រធានគណៈកម្មការប្រជាជនភូមិ អនុសង្កាត់
កាលពីថ្ងៃទី ២៥ ខែឧសភា ក្រុមប្រតិភូការងាររបស់គណៈកម្មាធិការបក្សខេត្ត អាស្រ័យដោយសមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្តធ្វើជាប្រធាន អញ្ជើញទៅធ្វើការត្រួតពិនិត្យស្ថានភាពអនុវត្តសេចក្តីសម្រេចចិត្តស្តីពីការកសាងបក្ស កសាងប្រព័ន្ធនយោបាយ និងការងារបោះឆ្នោតប្រធានគណៈកម្មការប្រជាជនភូមិ អនុសង្កាត់អាណត្តិកាល ២០២២-២០២៥ គួបផ្សំនឹងការបោះឆ្នោតសមាជិកអធិការកិច្ចប្រជាជនឃុំ សង្កាត់ ទីប្រជុំជននៅនឹងស្រុកកូវង៉ាង។

អនុលេខាបក្សខេត្តឡឹមមិញដាំងថ្លែងយោបល់ក្នុងអង្គប្រជុំ។

មដំណើរមានសមមិត្តង្វៀងវ៉ាំងហៀវ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈចាត់តាំងបក្សខេត្ត សមមិត្តឡេថាញបិញសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត  អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត តំណាងថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកខេត្ត ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនស្រុកកូវង៉ាង ឃុំ និងទីប្រជុំជនលើភូមិសាស្ត្រស្រុក។

បក្ខភាគស្រុកកូវង៉ាងសព្វថ្ងៃនេះមានសាខាបក្ស បក្ខភាគមូលដ្ឋានស្ថិតក្រោមឱវាទចំនួន ៤៦ កន្លែង សាខាបក្សភូមិ អនុសង្កាត់ សាខាបក្សផ្នែកស្ថិតក្រោមឱវាទបក្ខភាគមូលដ្ឋានចំនួន ២២០ កន្លែង ជាមួយនឹងបក្ខជនចំនួន ៤.៧២៧ រូប ស្រូបយកអត្រា ៣,៨៩% នៃចំនួនប្រជាជនរបស់ស្រុក។ ក្នុងនោះបក្ខជនជនជាតិខ្មែរចំនួន ៩៦៣ រូប។ អំពីការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ គិតមកដល់ពេលនេះ ស្រុកមានសមាជិកសម្ព័ន្ធយុវជន សមាជិកសមាគមចំនួន ៣៨.៥៩៩ រូបបានមចុះឈ្មោះ រក្សាខ្ជាប់ និងចុះឈ្មោះអនុវត្តទម្រង់រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញចំនួន ៩៦ ទម្រង់ ក្នុងនោះ មាន ៦៥ ទម្រង់សមូហភាព និង ៣១ ទម្រង់ឯកជន (មាន ១៥ ទម្រង់ថ្មី) លើបណ្តាវិស័យ។ អំពីការងារបោះឆ្នោតប្រធានគណៈកម្មការប្រជាជនភូមិ អនុសង្កាត់ ស្រុកមាន ១៥ ឃុំ ទីប្រជុំជន និង ៩៧ ភូមិ អនុសង្កាត់។ លទ្ធផល ឆ្លងតាមការប្រជុំពិភាក្សាឧទ្ទេសនាមបេក្ខជនចេញឈរឆ្នោតបាន ១៩៤ រូប ដើម្បីបោះជ្រើសយក ៩៧ រូប។

ស្ថិតនៅនឹងពិធីត្រួតពិនិត្យ បណ្តាតំណាងប្រមូលផ្តុំពិភាក្សាលើខ្លឹមសារជុំវិញការងារបោះឆ្នោតប្រធានគណៈកម្មការប្រជាជនភូមិ អនុសង្កាត់អាណត្តិកាល ២០២២-២០២៥ គួបផ្សំនឹងការបោះឆ្នោតសមាជិកអធិការកិច្ចប្រជាជនឃុំ សង្កាត់ ទីប្រជុំជន បង្កលក្ខណៈសម្រាប់ម្ចាស់ឆ្នោតចូលរួមបោះឆ្នោតសម្រេចអត្រាខ្ពស់បំផុត ពិសេសគឺយកចិត្តទុកដាក់ដល់ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ក្នុងថ្ងៃបោះឆ្នោត ការងារកសាង រៀបចំបក្សនៅមូលដ្ឋាន ការងារត្រៀមបម្រុងមហាសន្និបាតសម្ព័ន្ធយុវជនបក្សកុម្មុយនិស្តហូជីមិញ និងមហាសន្និបាតសមាគមអតីតៈយុទ្ធជនថ្នាក់ស្រុក។

សន្និដ្ឋានសន្និបាត សមមិត្តឡឹមមិញដាំងចង្អុលការថា៖ស្រុកកូវង៉ាងគប្បីប្រមូលផ្តុំកម្លាំងជំរុញមាំការងារកសាង រៀបចំបក្ស កសាងប្រព័ន្ធនយោបាយ និងចង្អុលការល្អការងារបោះឆ្នោត ស្វិតស្វាញក្នុងការកសាងស្រុកជនបទថ្មី។ ផ្សព្វផ្សាយឯកទេសបទរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញដោយភ្ជាប់ជាមួយនឹងអនុវត្តមានប្រសិទ្ធភាពទម្រង់ “ថ្នាក់លើធ្វើជាគំរូ ថ្នាក់ក្រោមសកម្មធ្វើតាម”។ ប្រមូលផ្តុំកម្លាំងអនុវត្តល្អការងារកម្មាភិបាល ពិសេសគឺការងារគ្រោងផែនការកម្មាភិបាល។ ពិនិត្យឡើងវិញ វាយតម្លៃហ្មត់ចត់កងជួរកម្មាភិបាលគ្រប់លំដាប់ថ្នាក់ (អំពីស្មារតីទទួលបន្ទុក សីលធម៌ របៀបរស់នៅ ឥរិយាបថធ្វើការល្អ ឬមិនទាន់ល្អ)។ បន្តលើកកម្ពស់គុណភាពការងារគ្រោងផែនការកម្មាភិបាល ដោះស្រាយការងារតវ៉ា ថ្កោលទោសបណ្តឹងរបស់ពលរដ្ឋ ផ្លាស់ថ្មី និងលើកកម្ពស់គុណភាពប្រជុំជីវភាពសាខា ក្រុមសមាគម អាជីពមូលដ្ឋាន៕ ប្រែសម្រួល៖ស.ហ

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291808