ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ ២០២៣ បានប្រព្រឹត្តឡើងក្នុងបណ្តាថ្ងៃទី ១៣-១៥ ខែតុលា ត្រូវនឹងថ្ងៃ ១៤- ១៥ រោច ខែភទ្របទ និងថ្ងៃ ០១ កើតខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧

កាលពីថ្ងៃទី ១៨ ខែកញ្ញា អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេថាញ់បិញចេញផ្សាយសារលិខិតចង្អុលការចាត់តាំងពិធីបុណ្យភ្ជុំបិណ្ឌរបស់ជនរួមជាតិខ្មែរឆ្នាំ ២០២៣។ យោងតាមនោះ ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ ២០២៣ បានប្រព្រឹត្តឡើងក្នុងរយៈពេល ០៣ ថ្ងៃទី ១៣-១៤-១៥ ខែតុលា ត្រូវនឹងថ្ងៃ ១៤- ១៥ រោច ខែភទ្របទ និងថ្ងៃ ០១ កើតខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧។

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង ជូនពរបុណ្យភ្ជុំបិណ្ឌឆ្នាំ ២០២២

ឆ្នាំ២០២២ នៅវត្តអង្គ(សង្កាត់ទី៨ ទីក្រុងត្រាវិញ)

ដើម្បីទុកឱ្យជនរួមជាតិខ្មែរក្នុងខេត្តទទួលអំណរពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ ២០២៣ ដោយស្មារតីសប្បាយរីករាយ តម្លាភាព សាមគ្គី និងប្រិតសំចៃ ប្រធានគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីក្រុង ទីផ្សាររួមខេត្តគប្បី អនុវត្តមានប្រសិទ្ធភាពបណ្តាកម្មវិធី គោលនយោបាយរបស់បក្ស និងរដ្ឋចំពោះជនរួមជាតិខ្មែរ។ ពិសេសគឺ ការងារផ្សព្វផ្សាយអនុវត្តកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ។ ចលនាជនរួមជាតិខ្មែរក្នុងខេត្តបន្តពង្រីកប្រវេណីស្នេហាជាតិ ប្រវេណី សាមគ្គីជនជាតិ សាមគ្គីសាសនា ប្រតិបត្តិល្អគោលការណ៍របស់បក្ស គោលនយោបាយ ក្រឹត្យច្បាប់របស់រដ្ឋ សកម្មចូលរួមរក្សាសន្តិសុខនយោបាយ សុវត្ថិភាពសង្គម កសាងជនបទថ្មី អារ្យធម៌ទីក្រុង ជ្រោងខ្ពស់ការយល់ដឹង បង្កើន និងខ្មីឃ្មាតប្រឡងប្រណាំងពលកម្មផលិត រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ រួមចំណែកអនុវត្តគោលដៅពង្រីកសេដ្ឋកិច្ច-សង្គមឆ្នាំ ២០២៣។

គណៈជនជាតិខេត្តធ្វើជាអធិបតីសហការជាមួយនឹងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត បណ្តាមន្ទីរ ផ្នែកខេត្តដែលមានការទាក់ទិន  និងគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីក្រុង ទីផ្សាររួមខេត្តកសាង ចាត់តាំងអនុវត្តផែនការសួរសុខទុក្ខដល់បណ្តាគ្រួសារស្ថិតក្នុងក្របខ័ណ្ឌគោលនយោបាយ វត្តពុទ្ធសាសនាគណៈមហានិកាយខ្មែរឆ្នើមក្នុងខេត្ត។  ប្រធានបណ្តាមន្ទីរ គណៈ ផ្នែកខេត្តចាត់តាំងបណ្តាសកម្មភាពវប្បធម៌ ថែទាំសុខភាពជូនជនរួមជាតិ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងបណ្តាថ្ងៃបុណ្យសែនដូនតា ជាក់ស្តែងដូចជា៖

មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ត្រូវមានកម្មវិធី ផែនការ និងចង្អុលការប្រព័ន្ធរបស់ផ្នែកចេញផ្សាយទស្សនាវដ្តីជាភាសាខ្មែរ ចាត់តាំងបណ្តាសកម្មភាពវប្បធម៌ជាក់ស្តែងសមស្របជាមួយនឹងស្ថានភាពរបស់ខេត្ត។

កាសែតត្រាវិញ ស្ថានីយវិទ្យុ-ទូរទស្សន៍ត្រាវិញត្រូវមានកម្មវិធីពិសេសបម្រើជនរួមជាតិខ្មែរទទួលអំណរពិធីបុណ្យភ្ជុំបិណ្ឌ។

មន្ទីរសុខាភិបាលសហការជាមួយនឹងបណ្តាមន្ទីរ ផ្នែកខេត្តដែលមានការទាក់ទិនជំរុញមាំការងារផ្សព្វផ្សាយ ណែនាំប្រជាជនជ្រោងខ្ពស់ចំណេះដឹងការពារសុខភាព បង្ការ ប្រឆាំងរោគជំងឺ ធានាអនាម័យសុវត្ថិភាពគ្រឿងបរិភោគ។

នគរបាលខេត្ត គណៈបញ្ជាការដ្ឋានយោធាខេត្ត គណៈបញ្ចាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត ត្រូវមានផែនការធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម អនុវត្តល្អការងារបង្ការបង្រ្កាបបណ្តាគ្រោះអបាយមុខសង្គម ធានាសុវត្ថិភាពចរាចរណ៍ក្នុងបណ្តាថ្ងៃប្រព្រឹត្តឡើងពិធីបុណ្យភ្ជុំបិណ្ឌ។ ទន្ទឹមនឹងនោះ គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីក្រុង ទីផ្សាររួមខេត្តសហការជាមួយនឹងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម និងបណ្តាអង្គការចាត់តាំងមហាជនរួមថ្នាក់ចលនាជនរួមជាតិពង្រីកស្មារតីស្រឡាញ់ស្នេហ៍ស្និទ្ធនឹងគ្នា “អ្នកមានរក្សាខ្សត់” ជួយឧបត្ថម្ភគ្រួសារជនរួមជាតិខ្មែរក្រីក្រ អនាថា លំបាកពិសេសដើម្បីទុកឱ្យជនគ្រប់រូប គ្រប់គ្រួសារមានលក្ខណទទួលអំណរពិធីបុណ្យភ្ជុំបិណ្ឌដោយស្មារតីសប្បាយរីករាយ សុខដុម និងសាមគ្គី។  ទន្ទឹមនឹងនោះ បណ្តាស្ថាប័ន អង្គភាព អាជីវកម្ម សាលារៀនត្រូវមានផែនការរៀបចំដើម្បីទុកឱ្យកម្មាភិបាល បុគ្គលិក និយោជិត យុទ្ធជន អ្នកពលកម្ម សិស្សានុសិស្ស និស្សិតជនជាតិខ្មែរបានឈាប់សម្រាក់ក្នុងរយៈពេល ០៣ ថ្ងៃដែលប្រព្រឹត្តឡើងពិធីបុណ្យភ្ជុំបិណ្ឌ៕

 

 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 10
  • ថ្ងៃនេ: 135
  • ក្នុងសប្តាហ៍: 4,161
  • ទាំងអស់: 1,235,111