ត្រាវិញ បើកថ្នាក់បំប៉នអំពីការចុះឈ្មោះការពារ និងធ្វើអាជីវកម្មពាណិជ្ជសញ្ញាអនុវត្តសិទ្ធកម្មសិទ្ធបញ្ញា
នា​​ថ្ងៃ​ទី​២៩ ខែ​​​ឧសភា​ ស្ថិត​​នៅ​​មជ្ឈ​មណ្ឌល​សន្និ​បា​​ខេត្ត​ត្រា​វិញ មន្ទីរ​​​វិទ្យា​សាស្រ្ត​​និង​​​បច្ចេក​វិទ្យា​​ត្រា​វិញ ចាត់​តាំង​​បើក​ថ្នាក់​បំ​ប៉ន​​អំ​ពី​​ការ​ចុះ​ឈ្មោះ​ការ​ពារ​និង​ធ្វើ​អា​ជី​វ​កម្ម​​ពា​ណិជ្ជ​សញ្ញា​​អ​នុ​វត្ត​​សិទ្ធ​​កម្ម​សិទ្ធ​​បញ្ញា​​ឆ្នាំ​២០១៩។ ចូល​​រួម​​ថ្នាក់​បំ​ប៉ន​​​មាន​​លោក ត្រឹង​​​​វ៉ាំង​ឃ្វេ ប្រ​​ធាន​​ការិ​​យា​ល័យតំ​ណាង​ភាគ​ខាង​​ត្បូង​នៃ​​នា​យក​ដ្ឋាន​កម្ម​សិទ្ធ​​បញ្ញា​​វៀត​ណាម និង​តំ​ណាង​​ចំ​នួន​​៥០​​រូប ជា​​​​ថ្នាក់​ដឹក​នាំ​​​មន្ទីរ ស្ថា​​ប័ន​​ខេត្ត​និង​​ន​គរ​​បាល​សេដ្ឋ​​កិច្ច(PC03) ខេត្ត​ ស្រុក ទី​ផ្សារ​រួម​ខេត្ត ទី​ក្រុង​ ។

ថ្នាក់​​​បំ​ពាក់​បំ​ប៉ន​​​ផ្សព្វ​​ផ្សាយ​រាល់​ការ​កំ​ណត់​​រ​បស់​​​ច្បាប់​​ស្តី​ពី​ពាណិជ្ជ​សញ្ញា និង​​នីតិ​វិ​ធី​ចុះ​ឈ្មោះ​ពា​ណិជ្ជ​សញ្ញា គ្រប់​គ្រង​​​និង​​ធ្វើ​អា​ជី​វ​កម្ម​​ពា​ណិជ្ជ​​សញ្ញា​​​ក្នុង​​អា​ជី​​វ​កម្ម​ រាល់​ការ​​កំ​ណត់​​របស់​ច្បាប់​ស្តី​ពី​​​អ​​នុ​វត្ត​​សិទ្ធ​​កម្ម​​សិទ្ធ​បញ្ញា​វាយ​តម្លៃ​​លទ្ធ​ភាព​នៃ​ការ​​រំ​​លោភ​​​លើ​សិទ្ធ​​​កម្ម​សិទ្ធ​​បញ្ញា​​ឧស្សា​​ហកម្ម​​​ចំ​ពោះ​ពា​ណិជ្ជ​សញ្ញា​។ សិទ្ធ​​កម្ម​សិទ្ធ​បញ្ញា​​ជា​សិទ្ធ​​រ​បស់​អង្គការ បុគ្គល​​ចំ​ពោះ​ទ្រព្យ​សម្បត្តិ​​បញ្ញា រួម​ទាំង​សិទ្ធអ្នក​​និ​​ពន្ធ​​​ និង​សិទ្ធ​​មាន​ជាប់​ទាក់​ទង​​​ដល់​សិទ្ធ​អ្នក​​និ​ពន្ធ សិទ្ធ​​កម្ម​សិទ្ធ​ឧស្សា​​ហកម្ម និង​សិទ្ធចំ​ពោះ​ពូជ​​ដំ​ណាំ។ ពា​ណិជ្ជ​សញ្ញា​ទទួលស្គាល់​ជា​ពា​​ណិជ្ជសញ្ញា​ដែល​​ម្ចាស់​​កម្ម​សិទ្ធ​​បញ្ញា​អ​នុញ្ញត​ឲ្យ​អង្គការ បុគ្គល​ផ្សេង​​ប្រើ​ប្រាស់​​​លើ​ទំ​និញ សេ​វា​រ​បស់​អង្គ​ការ​ បុគ្គល​នោះ ដើម្បី​​ទ​ទួល​ស្គាល់បណ្តា​​លក្ខណៈ​ពិសេស​​​ប្រ​ភព​ដើម វត្ថុ​ធាតុ​ដើម​ សម្ភារៈ របៀប​ផលិត​ទំ​និញ រ​បៀប​ផ្គត់​ផ្គង​សេ​វា គុណ​ភាព​ ភាព​ត្រឹម​ត្រូវ ភាព​​សុ​វត្ថិ​ភាព ឬ​​បណ្តា​​លក្ខណៈ​ផ្សេង​​របស់​ទំ​និញ សេ​វា​​​ពា​ណិជ្ជ​សញ្ញាជា​​ដើម។

បាន​​ដឹង​​ថា ចាប់​តាំង​ពី​ដើម​ឆ្នាំ​​​មក​​ដល់​ពេល​នេះ​ ខេត្ត​បើក​​​​ថ្នាក់​បំ​ពាក់​បំ​ប៉ន​​ស្តី​ពី​​ប្រ​ធាន​បទ​​កម្ម​សិទ្ធ​បញ្ញាបាន​​៤​​ថ្នាក់។ ឆ្លង​តាម​​ថ្នាក់​បំ​ពាក់​បំ​ប៉ន​​​បាន​ជួយ​​ដល់​បណ្តា​អង្គ​ការ បុគ្គល​​បញ្ជាក់​​បាន​​ច្បាស់​ជាង​ពី​សារៈសំ​​ខាន់​​នៃ​ការ​​បង្កើតនូវ​​​កម្ម​សិទ្ធ​បញ្ញានៅ​​​​ក្នុង​​ដំ​ណើរ​​ការ​​ស​​​មា​ហ​រណ​កម្មសេដ្ឋ​​កិច្ច​​​ដូច​​សព្វ​​ថ្ងៃ៕​

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291888