សិក្ខាសាលាវិទ្យាសាស្រ្ត «លើកកំពស់ប្រសិទ្ធភាពសកម្មភាពគាំទ្រដល់អាជីវកម្មអនុវត្តវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា
នា​ព្រឹក​​ថ្ងៃ​ទី១៧ ខែ​​ឧសភា ឆ្នាំ​២០១៩ មន្ទីរ​​វិទ្យា​សាស្រ្ត​​​​និង​​បច្ចេក​​វិ​ទ្យា​ត្រា​វិញ ប្រា​រព្ធ​​​សិក្ខា​​សាលា​​វិទ្យា​សាស្រ្ត​ «លើក​​កំ​ពស់​​ប្រ​សិទ្ធ​ភាព​​ស​កម្ម​ភាព​​​គាំ​ទ្រ​​ដល់​អា​ជី​វ​កម្ម​​អ​នុ​​វត្ត​​​​វិ​ទ្យា​សាស្រ្ត​​​និង​​បច្ចេក​​វិទ្យា។ លោក ឡឺ​​ភឿង​ហ៊ីប នា​យក​រង​​មន្ទីរ​​វិទ្យា​សាស្រ្ត​​​​និង​​បច្ចេក​​វិ​ទ្យា​ត្រា​វិញ​ធ្វើ​អ​ធិ​​ប​តី​សិក្ខា​​សា​លា​ និង​តំ​ណាង​​៩០រូប​ តំ​ណាង​​ឲ្យ​​មន្ទីរ ស្ថា​ប័ន​ខេត្ត​ ការិ​​យា​ល័យ​សេដ្ឋ​​កិច្ច​ និង​ហេដ្ឋា​​រ​ច​នា​សម្ព័ន្ធ​​បណ្តា​ស្រុក ទី​​ផ្សារ​រួម​ខេត្ត ទី​ក្រុង​ អា​ជី​​វ​កម្ម​ គ្រួ​សារ​ធ្វើ​អា​ជី​​វ​កម្ម​ និង​ស​ហ​​ករណ៍ ក្រុម​ស​ហ​​​ការ​​ក្នុង​ខេត្ត។
នៅសិក្ខា​សា​​លា​​ តំ​ណាង​គ្រប់​រូប​​បាន​​អ្នក​​ជំ​នាញ​​ការ វា​គ្មិន​​ចែក​​រំ​លែក​​នូវ​ដំ​ណោះ​ស្រាយ​​ដាំ​​ដុះ ផលិត​ស្រូវ​ឆ្លាត​​វៃ​ ក​សាង​​​រូប​សណ្ឋាន​​​កែ​​ច្នៃ​​ជី​​​ស​រី​រាង្គ ជី​​វ​វិ​ទ្យា​​​​ខ្នាត​តូច ម​ធ្យម និង​ធំ ទៅ​​តាម​​ដំ​ណាក់​​កាល​ផ្សេង​ពី​គ្នា។ សិក្ខា​សា​លា​សំ​ដៅ​ធ្វើ​​ឲ្យ​ជាក់​ស្តែង​​​បណ្តា​​វិ​ធាន​ការ​​គាំ​​ទ្រ​​ស​កម្ម​​ភាព​​ផ្ទេរ​ជូន​​​ការ​អ​​នុ​វត្ត​​វិ​ទ្យា​សាស្រ្ត​ បច្ចេក​វិ​ទ្យា​​​ ដើម្បី​​លើក​កំ​ពស់​​​កម្រិត​បច្ចេក​វិទ្យា ​​រួ​ម​ចំ​ណែក​​ស​កម្ម​ភាព​សេដ្ឋ​​កិច្ច​សម​ស្រប​​​មាន​​ប្រ​សិទ្ធ​ភាព​​​និង​​មាន​​លក្ខណៈ​​វិទ្យា​សាស្រ្តសម​ស្រប​​ក្នុង​​ការ​​​ផលិត​ បង្ក​ផលិត​ផល​​ថ្មី ផលិត​​ផល​​មាន​គុណ​ភាព​។ សិក្ខា​​សា​​លា​​​ឆ្លង​តាម​​រ​យៈ​គោល​ន​យោ​បាយ​គាំ​ទ្រ​ស​កម្ម​ភាព​​ផ្ទេរ​ជូន អ​នុ​វត្ត​​​និង​​កែ​​លំអ​បច្ចេក​វិទ្យា​​ឧ​ប​ករណ៍​ គាំ​ទ្រ​ពង្រីក​ទី​​ផ្សារ​​វិទ្យា​សាស្រ្ត​​និង​​បច្ចេក​វិ​ទ្យា​ គាំ​​ទ្រ​​ផ្តល់​ប្រឹក្សា​​​បង្កើត រច​នា ចុះ​ឈ្មោះ​​ការ​ពារ​​​កម្ម​សិទ្ធ​​បញ្ញា​ គាំ​ទ្រ​​ឧ​ប​ករណ៍​​កែ​​លំ​អ​ទិន្ន​​ផល​ និង​គុណ​ភាំព​​ផលិត​ផល មុខ​ទំ​និញ កម្រិត​​ជួយ​​គាំ​​ទ្រ​​ចំ​ពោះ​អា​ជី​​វ​កម្ម​ខ្នាត​តូចបំ​ផុត​​​​ប្រាក់​ចំ​នួន​២០​លាន​​ដុង/ឧ​ប​ករណ៍ អា​ជី​​វ​កម្ម​ខ្នាត​តូច​ប្រាក់​ចំ​នួន​២៥​លាន​​ដុង/ឧ​ប​ករណ៍ អា​ជី​​វ​កម្ម​ខ្នាត​ម​ធ្យម​​ប្រាក់​ចំ​នួន៣០​​លាន​​ដុង/ឧ​ប​ករណ៍ អង្គ​ការ​​​ប្រាក់​ចំ​នួន​២៥​លាន​​ដុង/ឧ​ប​ករណ៍។ ក្នុង​​អង្គ​ការ​ អា​ជី​វ​កម្ម​នី​មួយៗ​​បានគាំ​ទ្រ​​​មិន​​លើ​ពី​៣​​ឧ​​ប​ករណ៍។ ​គាំ​ទ្រ​​ប្រ​ព័ន្ធ​គ្រប់​គ្រង​ កម្រិត​​ជួយ​​គាំ​​ទ្រ​​ចំ​ពោះ​អា​ជី​​វ​កម្ម​ខ្នាត​តូចបំ​ផុត​​​​ប្រាក់​ចំ​នួន​៦០​លាន​​ដុង/ប្រ​ព័ន្ធ អា​ជី​​វ​កម្ម​ខ្នាត​ម​ធ្យម​​ប្រាក់​ចំ​នួន៨០​​លាន​​ដុង/ប្រ​ព័ន្ធ​អា​ជី​​វ​កម្ម​ខ្នាត​ម​ធ្យម​​​ប្រាក់​ចំ​នួន១០០​​លាន​​ដុង/ប្រ​ព័ន្ធ​ អង្គ​ការ​​​ប្រាក់​ចំ​នួន​៨០​​លាន​​ដុង/ប្រ​ព័ន្ធ​។ ក្នុង​​អង្គ​ការ​អា​ជី​វ​កម្ម​នី​មួយៗ​​បានគាំ​ទ្រ​​​មិន​​លើ​ពី​​៣​​ប្រ​ព័ន្ធ។

នៅ​​ក្នុង​ឱ​​កាស​​នេះ​ មន្ទីរ​​​វិទ្យាសាស្រ្ត​​និង​​បច្ចេ​ក​វិទ្យា​​​ប្រ​គល់​​ប័ណ្ណ​ទ​ទួល​ស្គាល់​ពា​ណិជ្ជ​​សញ្ញា​​មុខ​ទំ​និញ​​រ​បស់​​​នា​​​យកដ្ឋាន​​កម្ម​សិទ្ធ​បញ្ញា​​ដល់​អង្គ​ភាព បុគ្គល​ចំ​នួន​១៣ ជា​អា​ជី​វ​កម្ម​ គ្រួ​សារ​ធ្វើ​អាជី​វ​កម្ម សហ​ករណ៍ ក្រុម​ស​ហ​ការ៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291772