បូកសរុបនិងជូនរង្វាន់សម័យប្រឡងវិទ្យាសាស្រ្ត បច្ចេកទេសថ្នាក់ខេត្តដល់សិស្សអនុវិទ្យាល័យ វិទ្យាល័យ ឆ្នាំសិក្សា២០១៨ - ២០១៩
ក្រោយ​ពី​​រ​យៈ​​កាល​​ប្រ​ព្រឹត្ត​ឡើង​​ស​ម័យ​ប្រ​ឡង(ចាប់​តាំង​ពី​ថ្ងៃ​ទី​២៩ វិឆ្ឆិ​កា ដល់​ថ្ងៃ​ទី​៣ ធ្នូ ឆ្នាំ​២០១៨) កាល​ពី​រ​សៀល​ថ្ងៃ​ទី​៣ ខែ​ធ្នូ ស្ថិត​នៅ​​​​សា​​លា​​​​​​អ​នុ​វត្ត​គ​រុ​​កោ​សល្យ​​ខេត្ត​ត្រា​វិញ មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តាល​​ខេត្ត​​​​​ចាត់​តាំង​​​បូក​​ស​រុប​លទ្ធ​ផល ​​​និង​​ជូន​​រង្វាន់​ស​ម័យ​ប្រ​ឡង​​វិ​ទ្យា​សាស្រ្ត បច្ចេក​ទេស​​ថ្នាក់​ខេត្ត​​​ដល់​សិស្ស​អ​នុ​វិ​ទ្យា​ល័យ វិ​ទ្យា​​ល័យ​​ ឆ្នាំ​សិក្សា​​២០១៨ - ២០១៩។
ចូល​រួម​ស​ម័យ​ប្រ​ឡង​​មាន​បេក្ខ​សិស្ស​ជាង​​៣០០​​រូប ដោយ​​មាន​គម្រោង​​ចំ​​នួន​១៦១ (ក្នុង​​នោះ​​​ កម្រិត​វិ​ទ្យា​​ល័យ​​មាន​​​៩១​គម្រោង កម្រិត​​អ​នុ​វិ​ទ្យា​​ល័យ​​មាន​​៧០​គម្រោង) មក​ពី​សា​​លា​​វិ​ទ្យា​ល័យ អ​នុ​វិ​ទ្យា​ល័យ​ និង​​ការិ​​យា​​ល័យ​អប់​រំ​និង​បណ្តុះ​​បណ្តាល​ចំ​នួន​៩ រ​បស់​​ស្រុក​ទី​​​ផ្សារ​រួម​ខេត្ត ទី​​ក្រុង​​ក្នុង​ខេត្ត។

តាម​ការ​វាយ​តម្លៃ​​ពី​គណៈ​​ចាត់​តាំង​ស​ម័យ​​ប្រ​ឡង បណ្តា​គម្រោង​​យក​​មក​​ចូល​រួម​ប្រ​ឡង​​​មាន​​ការ​រៀប​ចំ​ហ្មត់​ចត់ ក្នុង​​នោះ​​មាន​​វិ​ស័យ​វិ​ស្វ​​កម្ម​​​មេ​កា​និក វិ​ស្វ​កម្ម​​ប​រិ​ស្ថាន ជី​វ​គី​មី ប្រ​ព័ន្ធ​​ផ្នែក​ទន់។ល។ មាន​​បេក្ខ​សិស្ស​​ចូល​​រួម​​​ប្រ​ឡង​ច្រើន។

ឆ្លង​តាម​ស​ម័យ​​​ប្រ​ឡង​​​សំ​ដៅ​​លើ​ក​​ទឹក​ចិត្ត​​សិស្ស​​កម្រិត​​វិ​ទ្យា​​ល័យ អ​នុ​វិ​ទ្យា​​ល័យ​​​សិក្សា​ស្រាវ​ជ្រាវ​វិទ្យា​សាស្រ្ត​​ច្នៃ​​ប្រ​ឌិត​បច្ចេក​ទេស បច្ចេក​វិ​ទ្យា​និង​​អ​នុ​វត្ត​​ចំ​ណេះ​ដឹង​នៃ​​វិញ្ញា​សារ​​បាន​​​​រៀន​​ចូល​ក្នុង​​ការ​ដោះ​​ស្រាយ​​បញ្ហា​ជាក់​ស្តែង រួម​ចំ​ណែក​​ផ្លាស់​ថ្មីទម្រង់​​​​ចាត់​តាំង​បង្រៀន ផ្លាស់​ថ្មី​ទម្រង់​​និង​វិ​ធី​សាស្រ្ត​​​វាយ​​តម្លៃ​​លទ្ធ​​ផល​​រៀន​សូត្រ អ​ភិ​វឌ្ឍន៍​ស​មត្ថ​​ភាព​​និង​គុណ​ភាព​រ​បស់​សិស្ស​​​ ជំ​រុញ​គ្រូ​បង្រៀន​បំ​ពាក់​បំ​​ប៉ន​​ដោយ​ខ្លួន​ឯង​​ដើម្បី​​លើក​កំ​ពស់​ស​មត្ថ​ភាព​វិជ្ជា​ជី​វៈ លើក​កំ​ពស់​គុណ​ភាព​បង្រៀន​​និង​រៀន។ ទន្ទឹម​នឹង​នោះ ឆ្លង​​តាម​ស​ម័យ​​ប្រ​ឡង​​​ក៏​​បង្ក​ឱ​កាស​​​ដើម្បី​សិស្ស​​វិ​ទ្យា​ល័យ​​ឧ​ទ្ទេស​​នាម​​លទ្ធ​ផល​​សិស្សា​​ស្រាវ​ជ្រាវ​​​វិ​ទ្យា​សាស្រ្ត បច្ចេក​ទេស​​រ​បស់​ខ្លួន​​ និង​ពង្រឹង​​ការ​ដោះ​ដូរ​ផ្លាស់​ប្តូរ​វប្ប​​ធម៌​អប់​រំ​​រ​វាង​​ភូមិ​ភាគ​​នានា​និង​​ចូល​រួម​ស​​មា​​ហ​រណ​កម្ម​អន្ត​ជាតិ។​

លទ្ធ​​ផល គណៈ​ចាត់​តាំង​​​ជ្រើស​​បាន​​គម្រោង​​ចំ​នួន​៦៥ គ្រប់​​លក្ខណៈ ធា​នា​​​បណ្តា​សម្ប​ទា​​របស់​ស​ម័យ​ប្រ​ឡង បាន​ទ​ទួល​ស្គាល់​​ទ​ទួល​​បាន​រង្វាន់​ថ្នាក់​ខេត្ត។ ក្នុង​​នោះ​ បាន​​ប្រ​គល់​ជូនពាន​​រង្វាន់​​លេខ​​១​ចំ​នួន​​៦ រង្វាន់​លេខ​២​ចំ​នួន​១០ និង​​រង្វាន់​លេខ​៣​ចំ​នួន​១៣​ដល់​សិស្ស​​កម្រិត​​វិ​ទ្យា​​ល័យ​។ ប្រ​​គល់​ជូន​ពាន​​រង្វាន់​លេខ​​១​​ចំ​នួន​២ រង្វាន់​លេខ​២​​ចំ​នួន​៣​​​និង​រង្វាន់​លេខ៣​​ចំ​នួន៨ ជូន​សិស្ស​​កម្រិត​អ​នុ​វិ​ទ្យា​ល័យ​ដែល​​​​​មាន​​ស្នា​ដៃ​ខ្ពស់​​ក្នុង​សម័យ​​ប្រ​ឡង។ ក្រៅ​ពី​​នោះ គណៈ​​ចាត់​តាំងនៅ​​ទាំង​​​​ប្រ​​គល់​​រង្វាន់​​លេខ​​១​ទូ​ទាំង​​​​ក្រុម​​​កម្រិត​​វិ​​ទ្យា​ល័យ​ជូន​សា​លា​​​អ​នុ​វត្ត​​គ​រុ​​កោ​​សល្យ និង​រង្វាន់​​លេខ​​១​ទូ​ទាំង​​​​ក្រុម​​​កម្រិតអ​នុ​​​វិ​​ទ្យា​ល័យ​ជូន​អង្គ​ភាព​​ទី​ក្រុង​​ត្រា​វិញ៕
ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291801