ប្រជាកសិករជាង៣០០នាក់ចូលរួមវេទិកា «កសិកម្មសម័យ៤.០)

កន្លង​ហើយ​ថ្មី​ៗ​នេះ មន្ទីរ​​កសិ​​កម្ម​និង​​អ​ភិ​វឌ្ឍន៍​ជន​បទ ចាត់​តាំង​​​វេ​ទិ​កា «កសិកម្ម​ស​ម័យ​​៤.០) ស្ថិត​​នៅ​​សាល​​ប្រ​ជុំម​ហា​​វិ​ទ្យា​​ល័យ​​ភា​សា វប្ប​ធម៌ វិ​ចិត្រ​សិល្បៈ​​ខ្មែរ​ណាម​បូ​​ (សា​កល​​វិ​ទ្យា​​ល័យ​​ត្រា​វិញ)។ ចូល​រួម​វេ​ទិ​កា​​​មាន​​ប្រ​ជា​​កសិ​​ករ​ជាង​៣០០​​នាក់​នៅ​​ក្នុង​​​​​និង​ក្រៅ​ខេត្តៈ វិញ​ឡុង បេន​ត្រែ តៀង​​យ៉ាង។ អញ្ជើញ​ចូល​រួម​​មាន​​លោក ត្រឹង​អាញ់​យុង អ​នុ​​ប្រ​ធាន​គណៈ​​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ លោក ហ្វិញ​គីប​​ណូ នា​យក​រង​​​មន្ទីរ​កសិ​​កម្ម​និ​ង​អ​ភិ​វឌ្ឍន៍​ជន​បទ លោក ង្វៀង​វ៉ាំង​​​ផុង នា​យក​​រង​​មជ្ឈ​មណ្ឌល​​ជួយ​​ជំ​រុញ​កសិ​កម្ម​ខេត្ត។
នៅ​ក្នុង​​ស្ថាន​ភាព​​​​នៃ​ការ​រៀបរ​ច​នា​​សម្ព័ន្ធ​​​​ផ្នែក​សកិ​កម្ម​​ឡើង​វិញ ការ​អ​នុ​​វត្តន៍​​​វិ​ទ្យា​​សាស្រ្ត​និង​បច្ចេក​វិ​ទ្យា​ទំ​​នើប ​បា​នចាត់​​​​​ទុក​ថា​ជាតម្រូវ​​ការ​ចាំ​​បាច់ ការច្បាម​ខ្ជាប់​​​និង​អ​នុ​វត្ត​​​ក​សិ​​​កម្ម​​៤.០​​ចូល​​​ក្នុង​​ភាព​ជាក់​ស្តែង​​នៅ​​មាន​​ការ​ជួប​លំ​បាក​​​ សាក​ល្បង​ជាច្រើន​ចំ​ពោះ​​កសិ​​ករ។ល។ ព្រោះ​ហេតុ​​នេះ នៅ​វេ​ទិ​កា បណ្តា​អង្គ​ភាព​ដូច​ជាៈ សម្ព័ន្ធ​​​ឧ​ស្សា​​ហ​កម្ម-ទូ​រ​គ​ម​នា​គមន៍​យោ​ធា(វៀត​​ថែល​ត្រា​វិញ) ក្រុ​ម​ហ៊ុន Rynan Holding (សម្ព័ន្ធ​​មី​ឡាង) មន្ទីរ​​វិ​ទ្យា​សាស្រ្ត​​និង​​បច្ចេ​ក​​វិ​ទ្យា​ខេត្ត​ ផ្សារ​ទំ​នើប Coopmart។ល។ បាន​​អ​ធិ​ប្បា​នូវ​​បទ​អន្ត​​រា​គមន៍ ​​ស្តី​ពី​​អ​នុ​វត្ត​​បច្ចេ​ក​វិ​ទ្យា​ព័ត៌​​មាន​​​ក្នុង​​ការ​​ផលិត​​កម្ម​កសិ​កម្ម​៤.០ អ​នុ​​វត្ត​​បច្ចេក​វិ​ទ្យា​​​៤.០​ ចូល​​ក្នុង​​​កសិ​​កម្ម​ឆ្លាត​ ស្ថា​ប​នា​​​ពា​ណិជ្ជ​សញ្ញា​​មុខ​ទំ​និញ​ដោយ​​​ភ្ជាប់​ជា​​មួយ​​​ការ​​នាំ​​ចេញ​​កសិ​ផល ត​ភ្ជាប់​ជា​មួយ​​កា​រ​នាំ​​ចេញ​ផលិត​ផល។ល។ ដើម្បី​​ចែក​​រំ​លែក​​សមិទ្ធិ​​ផល​នៃ​​បច្ចេក​វិ​ទ្យា​​អ​នុ​​វត្ត​​ចូល​ក្នុង​មុខ​ទំ​និញ​កសិ​ផល​​​កំ​ពុងតែ​​​​បាន​​​ប្រ​ជា​កសិ​ករ​ផ​លិត។​

នេះ​ជា​ឱ​​កាស​​​​ដើម្បី​​ប្រ​ជា​​កសិ​​ករ​​ស្វែង​យល់​ដោះ​ដូរ​​​ជា​​មួយ​​​ក្រុម​ហ៊ុន អា​ជី​វ​កម្ម​​ក្នុង​​​ការ​​​ច្បាម​​ខ្ជាប់​​បណ្តា​​បច្ចេក​វិ​ទ្យា​ បែប​​​​​ផែន​​នៃ​ការ​អ​នុ​វត្តន៍​​បច្ចេក​វិ​ទ្យា​​ថ្មី​ចូល​ក្នុង​ការ​​ផលិត​​​កសិ​​កម្ម​៤.០ ដូច​ជា​​​ប្រ​ព័ន្ធ​គ្រប់​គ្រង​​គុណ​ភាព​ផលិត​​ផល​​​ឆ្លង​​តាម​​តែម​​អេ​ឡិច​​ត្រូ​​និច​ ប្រ​ព័ន្ធ​គ្រប់​គ្រង​ តាម​ដាន​​កម្រិត​​ប្រៃ​PH ដោយ​​ឆ្លង​​តាម​ឧ​ប​ករណ៍​Smartphone​។ល។ ព្រម​ជា​មួយ​នោះ​ មាន​​កសិ​​ករ​ជា​​ច្រើន​​បាន​ស្នើ​ពី​​គោល​ន​យោ​បាយ​មួយ​ចំ​នួន​ក្នុង​ការ​ត​ភ្ជាប់​រ​វាង​​​អា​​ជី​​វកម្ម​​និង​​កសិ​ករ​​​ ដូចជាៈ វិ​និ​យោគ តម្លើង​ឧ​ប​ករណ៍​​​​អ​នុ​វត្ត​​កសិ​​កម្ម​៤.០ សេ​វា​​ប្រ​មូល​ទិញ នាំ​ចេញ​​ផ​​លិត​ផល​​ទៅ​​​តាម​​​រ​បៀប​​online ​។ល។៕
ព័ត៌មានផ្សេង
1 2 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 5
  • ថ្ងៃនេ: 796
  • ក្នុងសប្តាហ៍: 4,519
  • ទាំងអស់: 178,894