បើកថ្នាក់បណ្តុះបណ្តាលរក្សា កែច្នៃនិងអនុវត្តប្រព័ន្ធគ្រប់គ្រងគុណភាពទៅតាមស្តង់ដារជាតិ TCVN ISO 9001:2015
កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ វិច្ឆិ​កា ស្ថិត​​នៅ​​សណ្ឋា​​គារ​គឺវ​ឡុង មន្ទីរ​​វ​ទ្យា​សាស្រ្ត​​និង​បច្ចេក​វិ​ទ្យា​​​ខេត្ត​ត្រា​វិញ​​ ស​​ហ​ការ​ជា​មួយ​​ក្រុម​ហ៊ុន​​ចំ​​កាត់​​​ផ្តល់​​ប្រឹក្សា​​​គ្រប់​គ្រង​អន្ត​រ​ជាតិ​ និង​ជំ​នួយ​​បច្ចេក​ទេស​​ខ្ពស់​​សា​​ខា​​ទី​​ក្រុង​​ហូ​ជី​​មិញ បាន​​​ចាត់​បើក​​ថ្នាក់​បណ្តុះ​​បណ្តាល​​​​រក្សា​​ កែ​​ច្នៃ​និង​អ​​នុ​វត្ត​​​ប្រ​ព័ន្ធ​គ្រប់​គ្រង​​គុណ​ភាព​​ទៅ​​តាម​ស្តង់​ដារ​ជាតិ TCVN ISO 9001:2015 ​ដោយ​​មាន​តំ​ណាង​ចូល​រួម​ជាង​៥០​រូប​ មក​ពី​​មន្ទីរ ស្ថា​​ប័ន​​ខេត្ត។
គោល​ដៅនៃ​​​ថ្នាក់​បណ្តុះ​បណ្តាល​​​គឺ​ផ្តល់​​ចំ​ណេះ​ដឹង​​ពី​ការ​គ្រប់​គ្រង​គុណ​ភាព​ និង ទ​ស្សន​ទាន​​មាន​ជាប់​ទាក់​ទង​ រាល់​សំ​ណូម​ពរ​ជាក់​ស្តែង​​រ​បស់​TCVN ISO 9001:2015 និង​​​​លំ​ហាត់​ស្ថាន​ការណ៍ ដើម្បី​​សិក្ខា​​កាម​​បាន​យល់​ច្បាស់​ជាង​​ពី​​ស្តង់​ដារជាតិ TCVN​ ISO 9001:2015​ បំ​ពេញ​ចំ​ណេះ​ដឹង​​​សម្រាប់​កម្មា​ភិ​បាល​​ជា​អ្នក​វាល​តម្លៃ​​ផ្ទៃ​​ក្នុង​​រ​បស់​​មន្ទីរ ស្ថា​ប័ន​​ខេត្ត​ ទន្ទឹម​នឹ​ង​នោះ​​​ផ្តល់​​ចំ​ណេះ​ដឹង​​​​ និង​​​ជំ​នាញ​​​​​ពីរ​បៀប​ធ្វើ​ការ​​វាល​តម្លៃ​​​ផ្ទៃ​​ក្នុង​ ជំ​នាញ​​វាយ​តម្លៃ​​និង​​​ធ្វើ​​រ​បាយ​​ការណ៍​​វាយ​​តម្លៃ​គុណ​ភាព​ផ្ទៃ​​ក្នុង​​នៃ​​ប្រ​ព័ន្ធ​​ស្តង់​ដារ​គុណ​ភាព​​ទៅ​តាម ISO 9001:2015។

ក្នុង​​​រ​យៈ​ពេល​​៣​ថ្ងៃ​​បំ​ពាក់​បំ​ប៉ន​តំ​ណាង​គ្រប់​រូបបាន​​បំ​ពា​​ក់​​​នូវ​​ចំ​ណេះ​​ដឹង​​ជា​សា​​រ​វន្ត​​ពីៈ សេច​​ក្តី​សម្រេច​ចិត្ត​​លេខ ​19/2014/QĐ – TTg ចុះ​​ថ្ងៃ​ទី​​៥ មី​នា ឆ្នាំ​២០១៤ រ​បស់​​នា​​យក​រដ្ឋ​​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល​​ ស្តី​ពីការ​​អ​នុ​វត្ត​​​ប្រ​ព័ន្ធ​គ្រប់​គ្រង​​គុណ​ភាព​​ទៅ​​តាម​ស្តង់​​ដារ​​ជាតិ TCVN ISO 9001:2008  ចូល​​ក្នុង​​​ស​កម្ម​ភាព​រ​បស់​ស្ថា​ប័ន អង្គ​ការ​​ចំ​ណុះ​​​ប្រ​ព័ន្ធ​​រដ្ឋ​បាល​​រដ្ឋ​ ទិដ្ឋ​ភាព​ទូ​ទៅ​​ពី​ ISO 9001 រាល់​​តម្រូវ​ការ​​ក្នុង​​​​ស្តង់​ដារ​ជាតិ TCVN ISO 9001:2015  សម្រាប់​អ​នុ​វត្ត​​​​ក្នុង​ស្ថា​ប័ន​រដ្ឋ​​បាល វិ​ធី​សាស្រ្ត​អ​ភិ​វឌ្ឍន៍​ឯ​ក​សារ​ប្រ​ព័ន្ធ​គ្រប់​គ្រង​​​​គុណ​ភាព​​ វិ​ធី​សាស្រ្តផ្សព្វ​ផ្សាយ​ជា​សា​ធា​រណៈ​និងអ​នុ​វត្ត​​ប្រ​ព័ន្ធ​គ្រប់​គ្រង​គុណ​ភាព​​វាយ​​តម្លៃ​​ផ្ទៃ​​ក្នុងគឺ​​​ជា​អ្វី? ការ​ងារ​​ចាត់​តាំង​រៀប​ចំ​​វាយ​​តម្លៃ ជំ​​នាញ​ការ​ជា​មូល​ដ្ឋាន​រ​បស់​អ្នក​ជំ​​នាញ​ការ​​​​វាយ​តម្លៃ​ ចំ​ណាត់​​ថ្នាក់នៃ​​​ភាព​​មិនត្រឹម​ត្រូវ​ រ​បាយ​​ការណ៍​​វាយ​តម្លៃ រ​បាយ​ការណ៍​ពី​ភាព​​មិន​​ត្រឹម​​ត្រូវ​​ តាម​​ដាន​​ស​​កម្ម​ភាព​​​កែ​តម្រូវ​​បន្ទាប់​​ពី​​វាយ​តម្លៃ​ និង​អ​នុ​វត្ត​​កិច្ច​​​ប្រ​​ជុំ​ត្រួត​​​​​​ពិ​និត្យ​​​​ឡើង​វិញ​របស់​​​អ្នក​​​​ដឹក​នាំ៕​
ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291768