ត្រាវិញៈ យកចិត្តទុកដាក់ដល់ការពង្រីកប្រព័ន្ធប្រជុំផ្ទាល់ឆ្លងតាមរយៈកញ្ចក់ទូរទស្សន៍

ការផ្សព្វផ្សាយប្រព័ន្ធអង្គប្រជុំតាមកញ្ចក់ទូរទស្សន៍ ជាទម្រង់ប្រជុំមួយក្នុងចំណោមកិច្ចប្រជុំនានាដែលខេត្តត្រាវិញបាននិងកំពុងផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាព។

មុននោះ ទោះបីការផ្សព្វផ្សាយអនុវត្តកិច្ចប្រជុំផ្ទាល់ឆ្លងតាមរយៈកញ្ចក់ទូរទស្សន៍បានខេត្តតភ្ជាប់ជាមួយអង្គប្រជុំនានាអាស្រ័យដោយរដ្ឋាភិបាល និងក្រសួង ស្ថាប័នមជ្ឈិមចាត់តាំង ទន្ទឹមនឹងនោះមានតភ្ជាប់ចុះទៅដល់ស្រុក ទីផ្សាររួមខេត្ត ទីក្រុងក្នុងខេត្ត។ ប៉ុន្តែ ភាគច្រើនគ្រាន់តែផ្សព្វផ្សាយនៅអង្គប្រជុំដែលមានបរិមាណមនុស្សចូលរួមច្រើន និងមិនទាន់ពេញនិយមផង ពិសេសគឺអង្គប្រជុំនានាក្នុងខេត្ត។

យោងតាមមន្ទីរព័ត៌មាននិងទូរគមនាគម ជាអង្គភាពគ្រប់គ្រងឯកទេសរបស់ខេត្តក្នុងការផ្សព្វផ្សាយ អនុវត្តប្រព័ន្ធអង្គប្រជុំបន្តផ្ទាស់តាមបណ្តាញទូរទស្សន៍ បាននិងកំពុងផ្សព្វផ្សព្វផ្សាយមានប្រសិទ្ធភាព។ លោក ង្វៀងវ៉ាំងច្វឹង នាយករងមន្ទីរព័ត៌មាននិងទូរគមនាគមត្រាវិញបានឲ្យដឹង «ចាប់តាំងពីឆ្នាំ២០១០ មន្ទីរបានបង្កើតប្រព័ន្ធប្រជុំឆ្លងតាមបណ្តាញទូរទស្សន៍របស់ខេត្ត សម្រាប់បម្រើដល់ការងារប្រជុំរវាខេត្តនិងស្រុក ទីផ្សាររួមខេត្ត ទីក្រុង ។ នារយៈកាលកន្លងទៅ ប្រព័ន្ធនេះច្រើនតែបម្រើដល់អង្គប្រជុំរវាខេត្តនិងបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង មានអង្គប្រជុំមួយចំនួនរវាងស្រុក និងឃុំ តភ្ជាប់ដើម្បីបន្ទប់ប្រជុំបន្តផ្ទាល់នានារបស់ស្រុក ចូលរួមបណ្តាអង្គប្រជុំបន្តផ្ទាល់ពីមជ្ឈិម»

ប្រព័ន្ធប្រជុំបន្តផ្ទាល់ឆ្លងតាមរយៈកញ្ចក់ទូរទស្សន៍របស់ខេត្តមានសមត្ថភាពឆ្លើយតបបានការប្រជុំព្រមៗគ្នាចំនួន១៧កន្លែង ហើយបានផ្សព្វផ្សាយដំណើរការនៅទីកន្លែងដូចជាៈ ការិយាល័យគណៈកម្មាធិការបក្សខេត្ត ការិយាល័យក្រុមប្រឹក្សាប្រជាជនខេត្ត ការិយាល័យគណៈកម្មាធិការប្រជាជនខេត្ត មជ្ឈមណ្ឌលសន្និបាតរស់ខេត្ត មន្ទីរព័ត៌មាននិងទូរគមនាគម ព្រមទាំង១២កន្លែងទៀតនៅស្រុក ទីផ្សាររួមខេត្ត ទីក្រុងក្នុងខេត្តចំនួន៩ សម្រាប់បម្រើដល់អង្គប្រជុំប្រចាំខែ អង្គប្រជុំមិនបានរំពឹងទុករបស់មូលដ្ឋាន ប្រជុំរវាងមូលដ្ឋាននិងមជ្ឈិម។

ការអនុវត្តន៍ប្រព័ន្ធប្រជុំបន្តផ្ទាល់តាមបណ្តាញទូរទស្សន៍ ដើម្បីបង្កការផ្លាស់ប្តូរក្នុងការទំនាក់ទំនងរវាងស្ថាប័នរដ្ឋជាមួយស្ថាប័នរដ្ឋ រវាងស្ថាប័នរដ្ឋជាមួយប្រជាជន សហគ្រាស។ នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពនានាបានគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ ស្ថាប័នក្នុងខេត្តយកចិត្តទុកដាក់ឆ្ពោះដល់ ដើម្បីរួមចំណែកលើកកំពស់ប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយ និងអនុវត្តបច្ចេកវិទ្យាព័ត៌មានបម្រើដល់សកម្មភាពកំណែទម្រង់រដ្ឋបាល ឈានដល់ការកសាងរដ្ឋបាលអេឡិចត្រូនិចនៅលើភូមិសាស្រ្តខេត្តត្រាវិញ៕

ព័ត៌មានផ្សេង
1 2 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 2
  • ថ្ងៃនេ: 3
  • ក្នុងសប្តាហ៍: 4,280
  • ទាំងអស់: 180,024