លិខិតស្នាម ៥ ប្រភេទដែលប្រជាជនអាចចុះឈ្មោះធ្វើតាមរយៈអនឡាយ

១. បណ្ណបញ្ជាក់ពលរដ្ឋ៖ ធ្វើបណ្ណបញ្ជាក់ពលរដ្ឋភ្ជាប់ឈីប ជាការរវល់បង្អស់របស់ប្រជាជន ពីព្រោះការរក្សាអាថ៌កំបាំងក៏ដូចជាភាពងាយស្រួលសម្រាប់បណ្ដាសំណុំបែបបទនៅពេលក្រោយ។ ដើម្បីកាត់បន្ថយស្ថានការរង់ចាំយូរ ក៏ដូចជាការប្រិតសំចៃពេលវេលាសម្រាប់ជនគ្រប់រូប សំណុំបែបបទចុះឈ្មោះធ្វើបណ្ណបញ្ជាក់ពលរដ្ឋភ្ជាប់ឈីបនាពេលបច្ចុប្បន្ន អាចអនុវត្តលើបណ្ដាញ Zalo ដោយរបៀបងាយស្រួលតាមបណ្ដាជំហានដូចតទៅ៖

ជំហានទី ១៖ បញ្ចូលទៅបណ្ដាញ Zalo  នូវច្បាប់កំណែថ្មីបំផុត បច្ចុប្បន្ន កម្មវិធីមានមុខលើគ្រឹះធារ iOS និង Androi

 ជំហានទី ២៖ នៅក្នុងប្លង់ស្វែងរក បញ្ចូលទៅនគរបាលតំបន់ដែលខ្លួនស្នាក់នៅ (ឧទាហរណ៍ នគបាលស្រុក ទីផ្សាររួមខេត្ត) បន្ទាប់មកជ្រើសយកចិត្តទុកដាក់។

 ជំហានទី ៣៖ នៅទំព័រព័ត៌មាន ជ្រើសយកប្រអប់ សំណុំបែបបទ ជ្រើសបន្ត “ផ្ដល់ជូនបណ្ណសម្គាល់ពលរដ្ឋ”។ បន្ទាប់មក ផ្ដើមបញ្ចូលព័ត៌មានឱ្យបានគ្រប់គ្រាន់ទៅក្នុងលិខិតបរិយាយបណ្ណសម្គាល់ពលរដ្ឋ(លិខិតបរិយាយអេឡិចត្រូនិច)។ជំហានទី ៤៖ ជ្រើសយកថ្ងៃឡើងទៅគប ថ្ងៃទៅគបនឹងក្នុងរយៈពេល ៧ ថ្ងៃតាមបញ្ជីរាយនាម(រសៀលថ្ងៃសៅរ៍ និងថ្ងៃអាទិត្យមិនធ្វើការ)។ ពេលដែលមានលិខិតបរិយាយអនឡាយស្រាប់ ប្រជាជនគ្រាន់តែទៅកាន់ស្ថាប័ននគរបាលត្រូវតាមថ្ងៃដែលបានដាក់កាលបរិច្ឆេទរួចអនុវត្តបន្តបណ្ដាកិច្ចការដែលមិនទាន់អនុវត្ត ដូចជា៖យកសញ្ញាក្រយៅដៃ ថតរូប។ល។

  ២. ស្នាក់នៅបណ្ដោះអាសន្ន៖ បើសិនគ្មានលក្ខណៈទៅស្ថាប័នស្នាក់នៅ អវត្តមានបណ្ដោះអាសន្នដោយផ្ទាល់ ពលរដ្ឋអាចសម្រេចសំណុំបែបបទតាមរយៈបន្តផ្ទាល់ទាំងស្រុង។

        ចូលទៅកាន់គេហទំព័ររបស់ច្រកសេវាសាធារណៈគ្រប់គ្រងស្នាក់នៅ៖

https://dichvucong.dancuquocgia.gov.vn/portal/p/home/dvc-gioi-thieu.html ផ្ដើមបញ្ចូលព័ត៌មាន និងគបបណ្ដាលិខិតស្នាមដែលពាក់ព័ន្ធ។ លទ្ធផល នឹងសងមកតាមរយៈemail ឬក៏ទទួលផ្ទាល់នៅស្ថាប័នមានសមត្ថកិច្ច។ ករណីខ្វះព័ត៌មាន ឬក៏សំណុំលិខិតមិនស្របច្បាប់ ប្រជាជននឹងទទួលបានព័ត៌មានជូនដំណឹង និងណែនាំគបបំពេញបន្ថែម សម្រេចសំណុំលិខិត។

៣.ចុះឈ្មោះលិខិតកំណើត និងលិខិតអាពាហ៍ពិពាហ៍៖ តាមលិខិតណែនាំលេខ ០១/២០២២/TT-BTP ដែលក្រសួងយុត្តិធម៌ចេញផ្សាយ ចាប់ពីថ្ងៃទី ១៨ ខែកុម្ភៈឆ្នាំ ២០២២ ពលរដ្ឋអាចប្រើប្រាស់ស្លាកអេឡិចត្រូនិចមានលេខកូដ QR នៃលិខិតស្នាមអត្រានុកូលដ្ឋាន ក្នុងនោះមានលិខិតបញ្ជាក់កំណើត និងលិខិតទទួលស្គាល់អាពាហ៍ពិពាហ៍ជំនួសឱ្យច្បាប់ក្រដាស។

          ប្រជាជនអាចចុះឈ្មោះលិខិតបញ្ជាក់កំណើតអនឡាយលើច្រកសេវាសាធារណជាតិតាមរយៈអាសយដ្ឋានhttps://dichvucong.gov.vn/p/home/dvc-trang-chu.html។ ក្រោយពេលជ្រើសសេវាចំណង់ ប្រជាជនផ្ដើមបញ្ចូលព័ត៌មាន និងគបបណ្ដាប្រភេទសំណុំលិខិតបានតាមសំណូមពរ។ បើសិនសំណុំលិខិតគ្រប់សព្វ និងស្របច្បាប់ ប្រជាជននឹងទទួលបានសេចក្ដីប្រកាសអំពីថ្ងៃសងលទ្ធផល។ករណីត្រូវខ្វះព័ត៌មាន ឬក៏ព័ត៌មានមិនស្របច្បាប់ ប្រជាជននឹងបានប្រកាសដើម្បីសម្រេចសំណុំលិខិត។

៤. ចុះឈ្មោះលិខិតឆ្លងដែន៖ ដំបូងស្វែងរកបញ្ចូលគេហទំព័រច្រកព័ត៌មានអេឡិចត្រូនិចស្ដីពីនិរ‑អន្តោបវេសវៀតណាម៖ https://hochieu.xuatnhapcanh.gov.vn។ បន្ទាប់មក ប្រជាជនគប្បីបញ្ចូលព័ត៌មានឱ្យបានគ្រប់សព្វតាមគំរូដែលមានស្រាប់ បណ្ដាមាតិកាសញ្ញា * ជាបណ្ដាមាតិកាសំខាន់ចាប់បង្ខំ។ ក្រោយមក ជ្រើសមូលហេតុផ្ដល់លិខិតឆ្លងដែន និងកន្លែងទទួលសំណុំលិខិត បញ្ជាក់ព័ត៌មានឡើងវិញ រួចចុចរក្សាទុក។ ក្រោយបង្អស់ ប្រជាជនគ្រាន់តែយកលិខិតស្នាមបញ្ជាក់ពីខ្លួន និងប្រាក់សម្រាប់បង់ទៅកាន់កន្លែងដែលបានជ្រើសរើសក្រោយរយៈពេល ២‑៣ ថ្ងៃដើម្បីធ្វើសម្រេចបណ្ដាសំណុំបែបបទដែលនៅសល់បានឆាប់រហ័សជាង ជៀសវាងករណីត្រូវរង់ចាំយូរ បាត់ពេលវេលា។

 ៥.ចុះឈ្មោះបណ្ណបើកបរយានយន្ត៖ បណ្ណបើកបរយានយន្តជាលិខិតមួយក្នុងចំណោមលិខិតសំខាន់ចាប់បង្ខំប្រជាជនត្រូវមានពេលចូលរួមចរាចរណ៍ បើសិនគ្មានទេនឹងត្រូវពិន័យរដ្ឋបាល។ បច្ចុប្បន្ន ច្រកសេវាសាធារណជាតិត្រង់អាសយដ្ឋាន៖ https://dichvucong.gplx.gov.vn អនុញ្ញាតឱ្យប្រជាជនអនុវត្តសំណុំបែបបទផ្លាស់ ឬក៏ផ្ដល់បណ្ណបើកបរយានយន្តអន្តរជាតិ៕   ប្រែសម្រួល៖ សម្បត្តិ

ព័ត៌មានផ្សេង
1 2 3 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 6
  • ថ្ងៃនេ: 80
  • ក្នុងសប្តាហ៍: 4,106
  • ទាំងអស់: 1,235,056