ចំណុចលេចធ្លោមួយចំនួនដែលអនុវត្តការងារកំណែទម្រង់រដ្ឋបាលត្រីមាសទី៣ ឆ្នាំ២០២២ របស់ខេត្តត្រាវិញ

ក្នុងត្រីមាសទី៣ ឆ្នាំ២០២២ ការងារកំណែទម្រង់រដ្ឋបាលរបស់ខេត្តត្រាវិញបន្តបានយកចិត្តទុកដាក់ និងទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ 

អំពីការចង្អុលការប្រតិបត្តិការ អនុវត្តអនុក្រឹត្យលេខ៧៦/NQ-CP ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋាភិបាល ខេត្តបានចង្អុលការដល់បណ្តាស្ថាប័នជំនាញធ្វើសេនាធិការចេញផ្សាយបានទាន់ពេល និងគ្រប់គ្រាន់បណ្តាឯកសារចង្អុលការដើម្បីអនុវត្តល្អការងារកំណែទម្រង់រដ្ឋបាលនៅលើភូមិសាស្រ្តខេត្ត។ ទន្ទឹមនឹងនោះ ចេញផ្សាយបណ្តាឯកសារ ផែនការដើម្បីប្រមូលផ្តុំការកែលម្អសន្ទស្ស PAPI, SIPAS និង PAR Index។ ទន្ទឹមនឹងនោះ ខេត្តមានផែនការឌីជីថលឯកសារ លទ្ធផលដោះស្រាយនីតិវិធីរដ្ឋបាលស្ថិតក្រោមសមត្ថកិច្ចដោះស្រាយរបស់បណ្តាស្ថាប័ន អង្គភាពនៅលើភូមិសាស្រ្តខេត្តត្រាវិញ ដំណាក់កាល២០២២-២០២៥។

ដើម្បីការងារកំណែទម្រង់រដ្ឋបាលរបស់ខេត្តឲ្យកាន់តែមានសណ្តាប់ធ្នាប់ ខេត្តបានបង្កើតក្រុមត្រួតពិនិត្យអន្តរស្ថាប័នបានដំណើរការត្រួតពិនិត្យជាក់ស្តែងស្រុក ទីផ្សាររួមខេត្ត ទីក្រុងទាំង៩ ទន្ទឹមនឹងនោះ នឹងបន្តត្រួតពិនិត្យបណ្តាមន្ទីរ ស្ថាប័នទៅ តាមផែនការបានដាក់ចេញ។

ទន្ទឹមនឹងនោះ ខេត្តបានសុក្រឹត្យពីអង្គការ ប្រតិបត្តិការរបស់ផ្នែកទ្វារចេញចូលតែមួយនៅគ្រប់លំដាប់ថ្នាក់តាមការកំណត់នៅអនុក្រឹត្យលេខ៦១/២០១៨/NĐ-CP ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ របស់រដ្ឋាភិបាល។ បច្ចុប្បន្ន នៅលើភូមិសាស្រ្តមានមន្ទីរ ស្ថាប័ន ផ្នែកខេត្តចំនួន១៨ ស្រុក ទីផ្សាររួមខេត្ត ទីក្រុងចំនួន៩ ឃុំ សង្កាត់ ទីប្រជុំជនចំនួន១០៦ បានបង្កើតផ្នែកច្រកទ្វារតែមួយ ក្នុងនោះមានមជ្ឈមណ្ឌលបម្រើរដ្ឋបាលសាធារណៈថ្នាក់ខេត្ត១កន្លែង មជ្ឈមណ្ឌលរដ្ឋបាលសាធារណៈថ្នាក់ស្រុក២កន្លែង(ស្រុកកូវង៉ាងនិងទីក្រុងត្រាវិញ)។

ចំពោះការងារកំណែទម្រង់កិច្ចការរដ្ឋ គិតមកដល់ពេលនេះបានពិនិត្យជម្រើសបុគ្គលិក និយោជិតចំនួន២៣១នាក់។ អនុវត្តការតែងតាំង៩នាក់ ការអនុវត្តដំណើរការ នីតិវិធីតែងតាំងត្រូវតាមបទបញ្ញាត្តិ។ អនុវត្តការបណ្តុះបណ្តាល បំពាក់បំប៉នកម្មាភិបាលបុគ្គលិក និយោជិត រៀបចំវគ្គបំពាក់បំប៉ន៦ថ្នាក់ទៅតាមមុខដំណែងការងារ ចំណេះដឹង មុខជំនាញ។ល។ បានចំនួន៦០០លើក។

ខេត្តបានកសាងសម្រេចក្រាំងសេវាសាធារណៈបន្តផ្ទាល់ ប្រព័ន្ធព័ត៌មានអេឡិចត្រូនិចច្រកទ្វារតែមួយរបស់ខេត្តតាមការកំណត់ បង្កលក្ខណៈឲ្យបុគ្គល អង្គការនៅពេលមានសំណូមពរអនុវត្តនីតិវិធីរដ្ឋបាលអាចជ្រើសរើសវិធីសាស្រ្តដាក់ឯកសារបានងាយស្រួល។ល។

ជាទូទៅ ការងារកំណែទម្រង់រដ្ឋបាលមានការផ្លាស់ប្តូរទៅតាមទិសដៅវិជ្ជមាន ជាជំហានកែលម្អគុណភាពសេវាកម្មសម្រាប់ប្រជាជន អាជីវកម្ម។ បណ្តានីតិវិធីរដ្ឋបាលបានអនុវត្តនៅលើភូមិសាស្រ្តខេត្តសុទ្ធតែបានប្រកាសសាធារណៈ បិទប្រកាសគ្រប់គ្រាន់ ទាន់ពេល រយៈពេលដោះស្រាយនីតិវិធីរដ្ឋបាលបានកាត់បន្ថយ និងធ្វើបច្ចុប្បន្នភាពជាប្រចាំ ពេញលេញ ទាន់ពេល មិនទុកឲ្យកើតឡើងស្ថានភាពស្នើសុំនីតិវិធីបន្ថែមតាមអំពើចិត្ត កង្វះការផ្សព្វផ្សាយ តម្លាភាពនៅវគ្គច្រកទ្វារតែមួយនៅគ្រប់លំដាប់ថ្នាក់លើភូមិសាស្រ្តខេត្ត។

ទន្ទឹមនឹងលទ្ធផលមួយចំនួនដែលសម្រេចបានក្នុងត្រីមាសទី៣ ក្នុងរយៈពេលខាងមុខបណ្តាស្ថាប័ន អង្គភាពនឹងបន្តប្រមូលផ្តុំអនុវត្តបណ្តាខ្លឹមសារដែលនៅមកទៅតាមផែនការកំណែទម្រង់រដ្ឋបាលឆ្នាំ២០២២របស់ខេត្តបានដាក់ចេញ៕

ព័ត៌មានផ្សេង
1 2 3 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 11
  • ថ្ងៃនេ: 89
  • ក្នុងសប្តាហ៍: 4,115
  • ទាំងអស់: 1,235,065