បូកសរុបបឋមលទ្ធផល១ឆ្នាំផ្សព្វផ្សាយគម្រោងការលេខ០៦ និងបូកសរុបលទ្ធផលធ្វើសកម្មភាពរបស់គណៈកម្មាធិការផ្លាស់ប្តូរឌីជីថលជាតិឆ្នាំ២០២២

កាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលផាមមិញជិញ ប្រធានគណៈកម្មាធិការជាតិស្តីពីការផ្លាស់ប្តូរឌីជីថលធ្វើអធិបតីអង្គសន្និបាតផ្សាយបន្តផ្ទាល់ទូទាំងប្រទេសបូកសរុបបឋមលទ្ធផល១ផ្សព្វផ្សាយគម្រោងការលេខ០៦/CP និងបូកសរុបលទ្ធផលធ្វើសកម្មភាពរបស់គណៈកម្មាធិការផ្លាស់ប្តូរឌីជីថលជាតិឆ្នាំ២០២២។ ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលវ៉ូវឌឹកដាម អនុប្រធានគណៈកម្មាធិការជាតិផ្លាស់ប្តូរឌីជីថល និងថ្នាក់ដឹកនាំបណ្តាក្រសួង ផ្នែកមជ្ឈិមអញ្ជើញចូលរួមនៅមណ្ឌលផ្សាយបន្តផ្ទាល់នៃទីស្នាក់ការរដ្ឋាភិ បាល។

អញ្ជើញចូលរួមនៅមណ្ឌលផ្សាយបន្តផ្ទាល់ខេត្តត្រាវិញមានប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង, នាយកនគរបាលខេត្តត្រឹងស្វឹងអាញ់ ព្រមទាំងបណ្តាសមាជិកគណៈចង្អុលការផ្សព្វផ្សាយគម្រោងការលេខ០៦ខេត្ត និងគណៈចង្អុលការកែទម្រង់រដ្ឋបាល លើកកំពស់សន្ទស្សសមត្ថភាពប្រណាំងប្រជែង និងផ្លាស់ប្តូរឌីជីថលខេត្ត។

ឆ្លងអស់រយៈកាល១ឆ្នាំដែលបានផ្សព្វផ្សាយគម្រោងការលេខ០៦សម្រេចបានបណ្តាសមិទ្ធផលលេចធ្លោជាច្រើន។ អំពីការអនុវត្តន៍បណ្តាសេវាកម្មសាធារណៈលើច្រកសេវាជាតិ គិតមកដល់ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២២ មានសំណុំលិខិតចំនួន ១៥៤.៨៤០.៤០៩ ច្បាប់បានវិនិច្ឆ័យ (កើន ៥៦.៦៧០.០៤៤ សំណុំលិខិតបើប្រៀបជាមួយនឹងខែមករាឆ្នាំ ២០២១)។ អំពីក្រុមងាយស្រួលក្នុងការពង្រីកសេដ្ឋកិច្ច-សង្គមមាន ១២.០២៤ មូលដ្ឋានពិនិត្យព្យាបាលជំងឺបានផ្សព្វផ្សាយដោយអត្តសញ្ញាណប័ណ្ណពលរដ្ឋភ្ជាប់ឈីបសុខាភិបាល សម្រេច ៩៤% កើន ៥.០០៧ មូលដ្ឋានបើប្រៀបជាមួយនឹង៦ខែដើមឆ្នាំ។ អំពីការងារផ្តល់អត្តសញ្ញាណប័ណ្ណពលរដ្ឋផ្តល់បាន ៧៦.៥៧០.៧៩៨ ច្បាប់។

អំពីការតភ្ជាប់ចែករំលែកទិន្នន័យរវាងមូលដ្ឋានទិន្នន័យជាតិស្តីពីតំបន់ដែលប្រជាជនស្នាក់នៅជាមួយនឹងបណ្តាមូលដ្ឋានទិន្នន័យផ្សេងៗ គិតមកដល់ថ្ងៃទី ១៥ ខែធ្នូឆ្នាំ ២០២២ បញ្ជាក់បានព្រមៗគ្នាបាន២៣៤.៤៩៥.២៣៨ ព័ត៌មានចាក់ថ្នាំបង្ការជាមួយនឹងក្រសួងសុខាភិបាលបញ្ជាក់បានព្រមៗគ្នាបាន៦៨.៤៩១.៥៧១ សំណូមពររបស់គាំពារសង្គមវៀតណាម។ ដោះស្រាយសំណុំបែបបទរដ្ឋបាលជាមួយនឹង ៣៣៤.៣០៩ លើកទាញយកព័ត៌មានក្នុងមូលដ្ឋានទិន្ន័យជាតិស្តីពីតំបន់ប្រជាជនស្នាក់នៅ និងអនុវត្តសម្រេចការធ្វើស្អាតព័ត៌មានទូរស័ព្ទសល័តរបស់៣ប្រព័ន្ធទូរគមនាគមន៍ Vittel, Mobifone, Vinaphoneជាមួយនឹង៦៦,៩លានសំណូមពរប្រៀបធៀប។

 នៅខេត្តត្រាវិញ ដោយបានការយកចិត្តទុកដាក់ សហការរបស់ថ្នាក់គណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋាននៅគ្រប់លំដាប់ថ្នាក់ ការតាមដាន ត្រួតពិនិត្យជាទៀងទាត់របស់គណៈនាយកនគរបាលខេត្ត អស់រយៈកាល១ឆ្នាំដែលបានផ្សព្វផ្សាយគម្រោងការលេខ០៦ ទទួលបានលទ្ធផលលេចធ្លោមួយចំនួនដូចជា៖ នគរបាលទូទាំងខេត្តទទួលបានសំណុំឯកសារសុំស្នាក់នៅសរុបចំនួន៥៩.១៨១៦ច្បាប់ (បានដោះស្រាយ សំណងលទ្ធផលដល់ប្រជាជនចំនួន៥៨.៦៦៧សំណុំលិខិត សម្រេចអត្រា៩៨.០៨%)។ ក្រាំងសេវាសាធារណៈ និងប្រព័ន្ធច្រកទ្វាអេឡិចត្រូនិកតែមួយរបស់ខេត្តបានដាក់ពង្រាយដល់គ្រប់ស្ថាប័នរដ្ឋបាលរដ្ឋនៅគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត។ សរុបចំនួននីតិវិធីរដ្ឋបាលដែលបានធ្វើបច្ចុប្បន្នភាពលើប្រព័ន្ធគឺ ១.៨៥៨ច្បាប់។ អំពីការប្រើប្រាស់អត្តសញ្ញាណភ្ជាប់បន្ទះឈីប កម្មវិធីកំណត់អត្តសញ្ញាណអេឡិចត្រូនិកជាតិ(VNEID) ជំនួសប័ណ្ណគាំពារសុខាភិបាលក្រដាសដើម្បីពិនិត្យ ព្យាបាលជំងឺ គិតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ទូទាំងខេត្តមាន១០៨/១០៨មូលដ្ឋានពិនិត្យ ព្យាបាលជំងឺដោយប័ណ្ណគាំពារសុខាភិបាលបានដាក់ពង្រាយដោយមានការស្វែងរកជាង៧៦.៧៥១លើក។

ថ្លែងយោបល់ចង្អុលការអង្គសន្និបាត នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជិញ បានស្ងើចសរសើរនូវការខិតខំនិងលទ្ធផលសម្រេចបានក្នុងឆ្នាំ២០២២ ក្នុងនោះមានបណ្តាលទ្ធផលលេចធ្លោពីហេដ្ឋារចនាសម្ព័ន្ធ បង្រួបបង្រួមទិន្នន័យប្រជាជន សេវាសាធារណៈបន្តផ្ទាល់ សន្តិសុខសុវត្ថិភាពព័ត៌មាន និងធនធានផ្លាស់ប្តូរឌីជីថល។ ទន្ទឹមជាមួយលទ្ធផលសម្រេចបាន លោកស្នើរត្រូវលើកកំពស់តួនាទីដឹកនាំនៃមូលដ្ឋានមួយចំនួន។ មូលដ្ឋានទិន្នន័យជាតិ និងរបស់បណ្តាក្រសួង ស្ថាប័ន មូលដ្ឋានត្រូវបានរួមបញ្ចូលចែករំលែក។ បន្តផ្តោតសំខាន់លើការផ្សព្វផ្សាយ និងបញ្ចប់សេវាសាធារណៈសំខាន់ៗចំនួន៥៣ ពិសេសគឺបណ្តាសេវាសាធារណៈដែលហួសកាលកំណត់ឆ្នាំ២០២២។ ទន្ទឹមនឹងនោះ ធនធានពីការផ្លាស់ប្តូរឌីជីថលត្រូវបានបែងចែកស្មើគ្នា ជៀសវាងស្ថានភាពហូរឈាមប្រជ្ញាខួរក្បាល។

នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលសង្កត់ធ្ងន់ ផ្លាស់ប្តូរឌីជីថលត្រូវយកប្រជាជន សហគ្រាសធ្វើជាមជ្ឈមណ្ឌល និងប្រជាជន សហគ្រាសត្រូវបានទទួលលទ្ធផល។ ពីព្រោះហេតុនេះ បណ្តាក្រសួង ផ្នែក មូលដ្ឋានចាំបាច់ត្រូវម្ចាស់ការអនុវត្តឌីជីថល ផ្តល់សេវាសាធារណៈបន្តផ្ទាល់ វាយតម្លៃលទ្ធផលជាប្រចាំដោយឆ្លងតាមរយៈកម្រិតនៃការពេញចិត្តរបស់ប្រជាជន និងសហគ្រាស៕

ព័ត៌មានផ្សេង
1 2 3 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 11
  • ថ្ងៃនេ: 140
  • ក្នុងសប្តាហ៍: 4,166
  • ទាំងអស់: 1,235,116