ផ្លាស់ប្តូរឌីជីថលក្នុងកាកសាងជនបទថ្មី ឆ្ពោះទៅដល់ជនបទថ្មីឈ្លាសវៃ

ដើម្បីផ្លាស់ប្តូរឌីជីថលក្នុងការកសាងជនបទថ្មី  សន្សឹមៗនឹងបង្កើតជនបទថ្មីឈ្លាសវៃ លើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រង និងធ្វើសកម្មភាពរបស់សហគមន៍ ផ្លាស់ប្តូរការត្រិះរិះ ច្បាមភ្ជាប់វិ ធី សាស្រ្ត ផលិតកម្ម-ធ្វើអាជីវកម្មទទួលផល និងសេវាជនបទ អភិរក្ស និ ងអភិវឌ្ឍន៍ បណ្តាតម្លៃ វប្បធម៌ដ៏ឆ្នើម នៅ លើ លំ ហ ឌីជីថល រួមចំណែកទៅក្នុងការ កសាង ជន បទ ថ្មី ដោយ ស៊ី ជម្រៅ ប្រសិទ្ធភាព និងចីរភាព ។ គណៈកម្មាធិការប្រជាជនខេត្ត ចេញផ្សព្វផ្សាយផែន ការ លេខ ៣៨ /KH-UBND ស្តីពីអនុវត្តកម្ម វិធី ផ្លាស់ ប្តូរឌីជីថល ក្នុងការកសាង ជន បទថ្មី ឆ្ពោះដល់ជនបទថ្មីឈ្លាសវៃនៅលើភូមិខេត្តឆ្នាំ ២០២៣។

កម្មវិធីដាក់ចេញគោលដៅគឺពង្រីករដ្ឋអំណាចឌីជីថលក្នុងការកសាងជនបទថ្មី។ ក្នុងនោះ កម្មវិធីគោលដៅជាតិកសាងជនបទថ្មីត្រូវបានចាត់តាំងព្រមៗគ្នា ឯកភាពលើគ្រឹះស្ថាននៃបច្ចេកវិទ្យាឌីជីថល ដោយមានសំណុំឯកសារការងារថ្នាក់ខេត្តយ៉ាងហោចណាស់មានពី ៣០% សំណុំឯកសារការងារថ្នាក់ស្រុកយ៉ាងហោចណាស់មានពី ២៥% និងសំណុំឯកសារការងារថ្នាក់ឃុំយ៉ាងហោចណាស់មានពី ២០%  បានដោះស្រាយលើបណ្តាញ។ ខិតខំមាន ១០០% ឃុំសម្រេចលក្ខឋានភាគកម្រិត ៨.០ លក្ខឋានទី ៨ ស្តីពីព័ត៌មាន និងឃោសនាការទៅតាមកន្សោមលក្ខឋានឃុំជនបទថ្មី។ មា ៥០% ឃុំសម្រេចលក្ខឋាន ភាគកម្រិត ៨.៤ របស់លកខឋានទី ៨ ស្តីពីព័ត៌មាន និងឃោសនាការ និងសម្រេចលក្ខឋានភាគកម្រិត១៥.២ របស់លក្ខឋានទី ១៥ ស្តីពីរដ្ឋបាលសាធារណៈតាមកន្សោមឃុំជនបទថ្មីលើកកម្ពស់។ ខិតខំមាន ១០០% អង្គភាពថ្នាក់ស្រុកសម្រេចលក្ខឋានភាគកម្រិត ៩.៥ របស់លក្ខឋានទី ៩ ស្តីពីសន្តិសុខសណ្តាប់ធ្នាប់-រដ្ឋបាលសាធារណៈតាមកន្សោមស្រុកជនបទថ្មី។ មាន ១៤% អង្គភាពថ្នាក់ស្រុកសម្រេចលក្ខឋានភាគកម្រិត ៦.៥ របស់លក្ខឋានទី ៦ ស្តីពីសេដ្ឋកិច្ច និងសម្រេចលក្ខឋានភាគកម្រិត ៩,២ របស់លក្ខឋានទី ៩ ស្តីពីសន្តិសុខសណ្តាប់ធ្នាប់-រដ្ឋបាលសាធារណៈតាមកន្សោមស្រុកជនបទថ្មីលើកកម្ពស់។ ខិតខំមាន ៣៥% កម្មាភិបាល បុគ្គលិក និយោជិតនៅគ្រប់លំដាប់ថ្នាក់ចូលរួមអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនឹងបានបំពាក់បំប៉ន់ លើកកម្ពស់លទ្ធភាពខាងផ្លាស់ប្តូរឌីជីថល។

ពង្រីកសេដ្ឋកិច្ចឌីជីថល រួមចំណែកជំរុញសេដ្ឋកិច្ចជនបទ មានយ៉ាងហោចណាស់ពី ២៥% អង្គភាពថ្នាក់ស្រុកមានទម្រង់ចងសម្ព័ន្ធក្នុងការផលិត និងភ្ជាប់ជាមួយការប្រើប្រាស់ផលិតផលកសិកម្មមុខព្រួញ និងមានពី ២០% នៃបណ្តាទម្រង់ចងសម្ព័ន្ធជាមួយនឹងតំបន់វត្ថុធាតុដើមដែលបានអនុវត្តបច្ចេកវិទ្យាឌីជីថល។

សង្គមឌីជីថលក្នុងការកសាងជនបទថ្មី មានយ៉ាងហោចណាស់ពី ១៥% នៃអង្គភាព (ស្រុក និងឃុំ) ផ្គត់ផ្គង់សេវាចាំបាច់ (សុខាភិភាព អប់រំ ត្រួតពិនិត្យសហគមន៍ សន្តិសុខ និងសណ្តាប់ធ្នាប់ បរិស្ថាន វប្បធម៌)

ខិតខំដល់ឆ្នាំ ២០២៥ កសាងទម្រង់មួយនៅឃុំ ភូមិជនបទថ្មីឈ្លាសវៃដោយភ្ជាប់ជាមួយនឹងវិស័យលេចធ្លោឆ្នើមរបស់មូលដ្ឋាន (គ្រោងផែនការសាងសង់ សេដ្ឋកិច្ច សុខាភិបាល អប់រំ វប្បធម៌ សន្តិសុខ និងសណ្តាប់ធ្នាប់ ទេសចរណ៍ជនបទ ពាណិជ្ជកម្មអេឡិចត្រូនិច)។

ដើម្បីអនុវត្តសម្រេចបានគោលដៅខាងលើ ផែនការបានដាក់ចេញបណ្តាក្រុមខ្លឹមសារ និងវិធានការអនុវត្តដូចជា៖ បង្កើនការងារផ្សព្វផ្សាយព័ត៌មាន ផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងអំពីការផ្លាស់ប្តូរឌីជីថលក្នុងការកសាងជនបទថ្មី។ ចាត់តាំងបណ្តាអង្គសន្និបាត សិក្ខាសាលា បណ្តុះបណ្តាល បំពាក់បំប៉នចំណេះដឹង មុខជំនាញខាងផ្លាស់ប្តូរឌីជីថល។ កសាងរដ្ឋអំណាចឌីជីថលក្នុងការកសាងជនបទថ្មី។ លើកកម្ពស់សេដ្ឋកិច្ចឌីជីថលក្នុងការពង្រីកសេដ្ឋកិច្ចជនបទ។ ពង្រីកសង្គមឌីជីថលក្នុងការកសាងជនបទថ្មី។ ផ្សព្វផ្សាយអនុវត្តការសាកល្បងទម្រង់ផ្លាស់ប្តូរឌីជីថលក្នុងការកសាងជនបទថ្មី

គណៈកម្មាធិការប្រជាជនខេត្ត សំណូមពរមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទ (ការិយាល័យសម្របសម្រួលជនបទខេត្ត) ធ្វើជាអធិបតីសហការជាមួយនឹងស្ថាប័នពាក់ព័ន្ធណែនាំបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងផ្សព្វផ្សាយអនុវត្តដោយប្រសិទ្ធភាពខ្លឹមសាររបស់កម្មវិធី។  ត្រួតពិនិត្យឡើងវិញ និងជ្រើសរើសទម្រង់ធ្វ់ជាគំរូថ្នាក់ឃុំ ថ្នាក់ភូមិជនបទឈ្លាសវៃ និងណែនាំដល់បណ្តាមូលដ្ឋានអនុវត្តខ្លឹមសារត្រឹមត្រូវតាមការកំណត់។ ជានិច្ចកាលចាត់តាំងអធិការកិច្ច ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលអនុវត្តនៅតាមស្រុក ទីផ្សារួមខេត្ត ទីក្រុង ដើម្បីក្តាប់ស្ថានការណ៍ឱ្យបានទាន់ពេល។

ទន្ទឹមជាមួយនឹងនោះ សហការជាមួយកាសែតត្រាវិញ ស្ថានីយ៍វិទ្យុ-ទូរទស្សន៍ត្រាវិញ បង្កើនការផ្សព្វផ្សាយពីការផ្លាស់ប្តូរឌីជីថលក្នុងការកសាងជនបទថ្មី ឆ្ពោះដល់ជនបទឈ្លាសវៃនៅលើភូមិសាស្រ្តខេត្ត។ ម្ចាស់ការសហការជាមួយនឹងមន្ទីរព័ត៌មាន និងឃោសនាការចាត់តាំងបើកវគ្គបំពាក់បំប៉ន ណែនាំកម្មាភិបាលកសាងជនបទថ្មីគ្រប់លំដាប់ថ្នាក់ (ខេត្ត ស្រុក ឃុំ) ប្រជាជន និងសហគមន៍ជនបទ។ ទន្ទឹមនឹងនោះចាត់តាំងរៀនសូត្របទពិសោធន៍ពីបណ្តាទម្រង់ផ្លាស់ប្តូរឌីជីថលរបស់ខេត្ត។

ទន្ទឹមនឹងនោះតាមដាន ត្រួតពិនិត្យ បូកសរុប និងរបាយការណ៍ជាប្រចាំជូនគណៈកម្មាធិការប្រជាជនខេត្តក្នុងការផ្សព្វផ្សាយអនុវត្តផែនការនេះ។ ស្នើកែសម្រួល និងបំពេញបន្ថែម ខ្លឹមសារប្រសិនបើមាន ចាត់តាំងបូកសរុបបឋម បូកសរុបលទ្ធផលអនុវត្ត។

គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត សហការជាមួយមន្ទីរព័ត៌មាន និងឃោសនា បណ្តាផ្នែក និងមូលដ្ឋានដែលមានការពាក់ព័ន្ធណែនាំ និងចាត់តាំងយកយោបល់ពីការពេញចិត្តរបស់ប្រជាជនចំពោះលទ្ធផលកសាងជនបទថ្មី ជនបទថ្មីលើកកម្ពស់ ជនបទថ្មីគំរូខ្នាតដោយឆ្លងតាមរយៈកម្មវិធីផ្លាស់ប្តូរឌីជីថល។

សមាគមកសិករខេត្ត សមាគមសហព័ន្ធន៍នារីខេត្ត សម្ព័ន្ធយុវជនខេត្ត សមាគមអតីតយុទ្ធជនខេត្ត សហព័ន្ធន៍ពលកម្មខេត្តបង្កើនការចលនា ឧបត្ថម្ភ និងផ្សព្វផ្សាយដើម្បីប្រជាជន និងសហគមន៍ម្ចាស់ការ សកម្មចូលរួមផ្លាស់ប្តូរឌីជីថលក្នុងការកសាងជនបទថ្មី ឆ្ពោះដល់ការកសាងជនបទថ្មីឈ្លាសវៃ។

គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សារួមខេត្ត ទីក្រុងចាត់តាំងផែនការផ្សព្វផ្សាយអនុវត្តសមស្របតាមលក្ខណៈជាក់ស្តែងនៃមូលដ្ឋានរបស់ខ្លួន និងចាត់តាំងអនុវត្តដោយប្រសិទ្ធភាពនៃទម្រង់គំរូផ្លាស់ប្តូរឌីជីថលក្នុងការកសាងជនបទថ្មី។ ជ្រើសរើសកសាងទម្រង់គំរូរបស់ឃុំ ភូមិឈ្លាសវៃរបស់ស្រុក និងណែនាំចាត់តាំងផ្សព្វផ្សាយអនុវត្ត។

បណ្តាមន្ទីរ ផ្នែក ស្ថាប័នខេត្តដែលមានការពាក់ព័ន្ធ គប្បីត្រូវម្ចាស់ការសហការជាមួយនឹងមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទ (ការិយាល័យសម្របសម្រួលជនបទថ្មីខេត្ត) អនុវត្តមានប្រសិទ្ធភាពបណ្តាខ្លឹមសារនៃផែនការនេះ៕

ព័ត៌មានផ្សេង
1 2 3 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 19
  • ថ្ងៃនេ: 129
  • ក្នុងសប្តាហ៍: 4,155
  • ទាំងអស់: 1,235,105