អង្គសន្និបាតបន្តផ្ទាល់ស្តីពីការងារបង្ការ ពន្លត់អគ្គិភ័យនិងស្រាចស្រង់ សង្គ្រោះ
កាល​ពី​​ថ្ងៃ​ទី​ ២១ កញ្ញា ឆ្នាំ​២០១៨ ក្រ​សួង​ន​គរ​​បាល​​ចាត់​តាំង​អង្គ​សន្និ​បាតផ្សាយ​​​​បន្ត​ផ្ទាល់​​ស្តី​ពី​ការ​ងារ​​បង្ការ ពន្លត់​អគ្គិ​ភ័យ​​​និង​ស្រាច​ស្រង់ ​សង្គ្រោះ និង​បូក​​សរុប​​លទ្ធ​​ផល​អ​នុ​វត្ត​សារ​ទូ​​រលេខ​​០១ រ​បស់​​រដ្ឋ​​មន្ត្រី​​ក្រ​សួង​ន​គរ​បាល​ស្តី​ពី​ពង្រឹង​​ការ​ងារ​​បង្ការ ពន្លត់​អគ្គិ​​ភ័យ និង​​ស្រាច​ស្រង់ ​សង្គ្រោះ។ ឧត្តម​សេ​នីយ៍​ឯក​បំ​រុង ឡេ​​ក្វី​​វឿង​ អនុ​រដ្ឋ​​មន្ត្រី​​ក្រ​សួង​ន​​គរ​បាល​ធ្វើ​អ​ធិ​បតី​អង្គ​​សន្និ​បាត។ ចូល​រួម​​អង្គ​សន្និ​​បាត​​​​ផ្សាយ​​បន្ត​ផ្ទាល់​នៅ​ទី​បន្ត​ផ្ទាល់​ខេត្ត​ត្រា​វិញ​​មាន​​ វ​រ​សេ​នី​យ៍​ឯក គាង​រិន នា​យក​រង​ន​គរ​បាល​ខេត្ត​ តំ​ណាង​​មន្ទីរ ស្ថា​ប័ន​ខេត្ត​ និង​ថ្នាក់​​ដឹក​នាំ​​នគរ​​បាល​ស្រុក ទី​ផ្សារ​រួម​ខេត្ត​ ទី​ក្រុង។
នា​​រ​យៈ​កន្លង​ទៅ​ កង​កម្លាំង​ន​គរ​​បាល​អ​នុ​វត្ត​​ល្អ​​ការ​ងារ​​ឃោ​ស​នា ច​ល​នាប្រ​ជា​ជន​​ស​កម្ម ស្ម័គ​ចិត្ត​គោ​រព​​​តាម​​​បទ​បញ្ញត្តិ​នៃ​​ច្បាប់​​បង្ការ ពន្លត់​អគ្គិ​ភ័យ​​​ដោយ​​មាន​ខ្លឹម​សារ ទម្រង់​សម្បូរ​បែប និង​​​មាន​​​ការ​​ផ្លាស់​​ថ្មី​ជា​ច្រើន។ ទន្ទឹម​​នឹង​​នោះ កសាង​គំ​រូ​បង្ការ ពន្លត់​អគ្គិ​ភ័យ​​បាន​ប្រ​ជា​ជន​ចូល​រួម​ជ្រោម​ជ្រែង និង​​ស​កម្ម​​​គាំ​ទ្រ​ដូច​ជា «ផ្ទះ​​ខ្ញុំ​​មាន​ឧ​ប​ករណ៍​​ពន្លត់​អគ្គិ​ភ័យ» «ប្រ​អប់​សំ​​បុត្រ​​បង្ការ ពន្លត់​អគ្គិ​ភ័យ»។ល។ បាន​​ពង្រីក​​បាន​តួ​នា​ទី​របស់​កង​កម្លាំង​​​ពន្លត់​អគ្គិ​ភ័យ​មូលដ្ឋាន​​​ក្នុង​​ការ​បង្ការ សង្គ្រោះ​ក​រ​ណី​ឆណ​ ផ្ទុះ​​​​កើត​មាន​ឡើង។​ជា​រៀង​រាល់​រាល់​ឆ្នាំ កង​កម្លាំង​​ពន្លត់​អគ្គិ​ភ័យ​មូលដ្ឋាន​​​និង​ប្រ​ជា​ជន​ពន្លត់​​បាន​ទាន់​ពេល​ក​រ​ណី​ឆេះ​ជាង​៥០%។ ទន្ទឹម​នឹង​នោះ ម្ចាស់​ការ​​ត្រួត​ពិ​និត្យ​ ណែ​នាំ​​​​ពិ​ន័យ​ហ្មឹង​ម៉ាត់​​រាល់​អំ​ពើ​បំ​ពាន​​ពី​ការ​​បង្ការ ពន្លត់​អគ្គិ​ភ័យ។ ក្នុង​៥​ឆ្នាំ (២០១៣ - ២០១៧) កង​​កម្លាំង​​ន​គរ​បាល​បង្ការ ពន្លត់​អគ្គិ​ភ័យ​​បាន​​ពន្លត់​ទាន់​ពេល​ជាង​​៩.០០០​ក​រ​ណី ស្រាច​ស្រង់ សង្គ្រោះ​​​បានជាង​​​៦.០០០​ក​រណី ការ​ពារ​ទ្រព្យ​​​​សម្បត្តិ​​​របស់​ប្រ​ជា​ជន​​គិត​ជា​តម្លៃ​​រាប់​ពាន់​​លា​នដុង។

ដោយ​ឡែក​​ខេត្ត​ត្រា​វិញ ជា​មួយ​ស្មា​​រតី​ទ​ទួល​ខុស​ត្រូវ​ខ្ពស់ ន​គរ​បាល​រួម​ជា​មួយ​​ផ្នែក​នានា​ស​កម្ម​អ​នុ​វត្ត​​មាន​​ប្រ​សិទ្ធ​ភាព​​ការ​ងារ​ផ្សព្វផ្សាយ បង្ការ​ឧប្បត្តិ​​ហេតុ​​ឆេះ ផ្ទុះ​​កើត​ឡើង ត្រួត​ពិនិត្យ ពិ​ន័យ​ហ្មឹង​ម៉ាត់​រាល់​អំ​ពើ​បំ​ពាន​​ពី​​​ការ​បង្ការ ពន្លត់​អគ្គិ​ភ័យ ស្រោច​ស្រង់ សង្គ្រោះ។ ឆ្លង​តាម​នោះ ស្ថាន​ភាព​ឆេះ ផ្ទុះ​​នៅ​​លើ​ភូមិ​សាស្រ្ត​ខេត្ត​ត្រា​វិញ​​ក៏​បាន​​កាត់​​បន្ថយ​​គួ​​ឲ្យ​​កត់​សម្គាល់។

ឧត្តម​សេ​នីយ៍​ឯក​បំ​រុង ឡេ​​ក្វី​​វឿង​អនុ​រដ្ឋ​​មន្ត្រី​​ក្រ​សួង​ន​​គរ​បាល វាយ​តម្លៃ​ខ្ពស់​​នូវ​លទ្ធ​ផល​ដែល​​​សម្រេច​​បាន​រ​បស់​កង​កម្លាំង​​បង្ការ ពន្លត់​អគ្គិ​​ភ័យ និង​​ស្រាច​ស្រង់ សង្គ្រោះ​ទូ​ទាំង​​ប្រ​ទេស​​​​ នឹង​ស្នើ​​ក្នុង​អំ​​ឡុង​ពេល​ខាង​មុខ​​ត្រូវ​​ពិ​​ន័យ​​ហ្មឹង​ម៉ាត់​​ចំ​ពោះ​​ក​រ​ណី​បំ​​ពាន​ពី​ការ​បង្ការ ពន្លត់​អគ្គិ​ភ័យ និង​​ស្រាច​ស្រង់ សង្គ្រោះ បន្ត​សម្រេច​រួស​រាល់​​រ​បៀង​ច្បាប់​​ក្នុង​​វិ​ស័យ​បង្ការ​អគ្គិ​ភ័យ ពង្រឹង​​និង​លើក​កំ​ពស់​គុណ​ភាព​​រ​ច​នា​សម្ព័ន្ធ​អង្គ​ការ​​កង​កម្លាំង​​បង្ការ ពន្លត់​អគ្គិ​ភ័យ​​ទៅ​​តាម​ទិស​ដៅ​សម្រួលប្រ​តិ​​បត្តិ​​ការ​​​មាន​​ប្រ​សិទ្ធ​ភាព ផ្លាស់​ថ្មី​ខ្លឹម​សារ វិ​ធី​សាស្រ្ត​អប់​រំ​​ឃោស​នា ផ្សព្វ​ផ្សាយ​​ចំ​ណេះ​ដឹង​ច្បាប់​ពីការ​បង្ការ ពន្លត់​អគ្គិ​ភ័យ ស្រោច​​​ស្រង់ សង្គ្រោះ ផ្តោត​សំ​ខាន់​ទៅ​លើ​​ការ​ក​សាង​​និង​ពង្រីក​ច​ល​នា​​​ប្រ​ជា​ជន​​ទាំង​​មូល​បង្ការ ពន្លត់​អគ្គិ​ភ័យ និង​​ស្រាច​​ស្រង់ សង្គ្រោះ​។ ផ្សព្វ​​​ផ្សាយ​​អ​នុ​វត្ត​​កម្ម​វិ​ធី​គោល​​ដៅ​ជាតិធា​នា​​សណ្តាប់​ធ្នាប់ សុ​វត្ថិ​ភាព​ចរា​ចរណ៍ និង​​ស្រាច​ស្រង់ សង្រោះ បង្ការ បង្ក្រាប​ឧ​​ក្រិដ្ឋ​ជន​​និង​​គ្រឿង​ញៀន ដំ​ណាក់​​កាល​​២០១៦ - ២០២០ ផ្តុំ​​កម្លាំង​​លើក​កំ​ពស់​តួ​​នា​ទី ភា​រ​កិច្ច​​​​រ​បស់​ថ្នាក់​គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច​មូល​ដ្ឋាន អ្នក​ប្រ​មុខ​​មូលដ្ឋាន​​​ក្នុង​​អ​នុ​វត្ត​​ការ​ងារ​​បង្ការ ពន្លត់​អគ្គិ​ភ័យ សំ​ដៅ​​រួម​​ចំ​ណែក​​បង្ការ កាត់​​បន្ថយ​​​​​​​ការ​ឆេះ ផ្ទុះ​ដែល​កើត​​មាន​ឡើង​ចុះ​​នៅ​កម្រិត​ទាប​បំ​ផុត៕​ ​​​​
ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291826