04/11/2019
នគរបាលត្រាវិញៈ បូកសរុបលទ្ធផលការងារក្នុង៣ខែអនុវត្តខែកំពូលត្រួតពិនិត្យ ពិន័យលើការរំលោភបំពានល្បែងអេឡិចត្រូនិច «ហ្កែមបាញ់ត្រី»
កាលពីថ្ងៃទី៧ កញ្ញា នគរបាលខេត្តត្រាវិញ ចាត់តាំងអង្គសន្និបាតបូកសរុបលទ្ធផលការងារក្នុង៣ខែអនុវត្តខែកំពូលត្រួតពិនិត្យ ពិន័យលើការរំលោភបំពានល្បែងអេឡិចត្រូនិច«ហ្កែមបាញ់ត្រី»។ វរសេនីឯក ផាងថាញ់ក្វឹង នាយករងនគរបាលស៊ើបអង្កេតនៃនគរបាលខេត្ត ធ្វើអធិបតីអង្គប្រជុំ។
អស់រយៈកាល៣ខែផ្សព្វផ្សាយអនុវត្តចង្អុលការរបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តស្តីពីពង្រឹងការងារគ្រប់គ្រងសេវាល្បែងអេឡិចត្រូនិច «ហ្កែមបាញ់ត្រី»។ កងកម្លាំងនគរបាលខេត្តបានសហការជាមួយក្រុមត្រួតពិនិត្យអន្តរស្ថាប័នខេត្ត ស្រុក ទីផ្សាររួមខេត្ត ទីក្រុង បានដំណើរការត្រួតពិនិត្យទីកន្លែងធ្វើអាជីវកម្មល្បែងអេឡិចត្រូនិច«ហ្កែមបាញ់ត្រី»ចំនួន១.៨៣០កន្លែង បានរកឃើញករណីបំពានចំនួន៧៩រូប ពិន័យ និងបង់ព័ន្ធសារឡើងវិញចំនួន៤៦ករណី ជាមួយទឹកប្រាក់ចំនួន៣.៨៥.៨៩៤.០០០ដុង អប់រំក្រើនរំលឹក១៧ករណី។ ឆ្លងតាមការត្រួតពិនិត្យ រកឃើញ ចាប់ពិន័យ១១ករណី មុខសញ្ញាលេងល្បែង៥០រូប ពិន័យរដ្ឋបាលមុខសញ្ញាចំនួន២៩រូប ជាមួយទឹកប្រាក់ចំនួន៨៨.៧៥០.០០០ដុង រឹបអូសម៉ាស៊ីន «ហ្កែមបាញ់ត្រី» ៣គ្រឿង។ សព្វថ្ងៃ នៅលើភូមិសាស្រ្តខេត្តត្រាវិញនៅមាន២៨២កន្លែងទៀតធ្វើអាជីវកម្ម ម៉ាស៊ីនចំនួន៣៩២គ្រឿង (បន្ថយបាន១១៥កន្លែង ម៉ាស៊ីនចំនួន១៣៧ «ហ្កែមបាញ់ត្រី» ប្រៀបនឹងមុនពេលអនុវត្តលើកជាកំពូល)។
ថ្លែងមតិនៅទីនេះវរសេនីឯក ផាងថាញ់ក្វឹង បានស្ងើចសរសើរនិងវាយតម្លៃខ្ពស់អំពីការខិតខំប្រឹងប្រែងរបស់សមូហភាពកម្មាភិបាល យុទ្ធជននគរបាលរបស់អង្គភាពអនុវត្តភារកិច្ច ទន្ទឹមនឹងនោះ សំណូមពរក្នុងអំពេលខាងមុខនគរបាលរបស់អង្គភាពនានាបន្តផ្សព្វផ្សាយមានប្រសិទ្ធភាព ព្រមៗគ្នានូវដំណោះស្រាយ ម្ចាស់ការក្តាប់ស្ថានភាព ដោះស្រាយឲ្យបានទាន់ពេលនូវបញ្ហាស្មុគស្មាញកើតមានឡើង បន្តម្ចាស់ការសហការជាមួយស្ថាប័នក្នុងការត្រួតពិនិត្យ ដោះស្រាយអំពើបំពានដែលមានជាប់ទាក់ទងដល់ល្បែងអេឡិចត្រូនិច «ហ្កែមបាញ់ត្រី» នៅលើភូមិសាស្រ្ត។
ដើម្បីស្ងើចសរសើរពីស្នាដៃឆ្នើមនៅវិស័យត្រួតពិនិត្យពិន័យអំពើបំពានដែលមានជាប់ទាក់ទងដល់ល្បែងអេឡិចត្រូនិច «ហ្កែមបាញ់ត្រី» ឆ្លងតាមការប្រតិបត្តិខែជាកំពូល នាយកនគរបាលខេត្តបានផ្តល់ជូនប័ណ្ណសរសើរដោយមិនបានគ្រោងទុកដល់បុគ្គលចំនួន១៧រូបសម្រេចបានស្នាដៃឆ្នើម៕
×