គណៈកម្មការសុវត្ថិភាពចរាចរណ៍ខេត្ត ផ្សព្វផ្សាយការងារធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍នៅក្នុងឱកាសបុណ្យជាតិ២ កញ្ញា និង បើកបវេស្សនកាលឆ្នាំសិក្សាថ្មី ២០១៨ - ២០១៩
កាល​ពី​ថ្ងៃ​ទី​២០ សី​ហា ឆ្នាំ​២០១៨ គណៈ​​កម្ម​ការ​សុ​វត្ថិ​ភាព​ចរា​ចរណ៍​ខេត្ត​ត្រា​វិញ​​​ ផ្សព្វ​​ផ្សាយ​​ចា​​រា​​ចរ​​ចង្អុល​​ការ​​​របស់​​នា​​យក​រដ្ឋ​​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល និង​គណៈ​​កម្មា​ធិ​ការ​​ប្រ​ជា​ជន​ខេត្ត​​ត្រា​វិញ ស្តី​ពី​​ការ​​ធា​​នា​​សណ្តាប់​ធ្នាប់​​​សុ​វត្ថិ​ភាព​ចរា​ចរណ៍​​នៅ​​ក្នុង​ឱ​​​កាស​​បុណ្យ​ជាតិ​២ កញ្ញា និង​បើក​​បវេ​​ស្ស​​ន​កាល​​ឆ្នាំ​សិក្សា​ថ្មី ២០១៨ -២០១៩។
យោង​តាម​នោះ​ គណៈ​កម្ម​ការ​សុ​វត្ថិ​ភាព​ច​រា​ចរណ៍​ខេត្ត សំ​ណូម​ពរ​​ដល់​កង​កម្លាំង​ស​មត្ថ​​កិច្ច​​ពង្រឹង​ការ​អ​នុ​វត្តន៍ធា​នា​សុ​វត្ថិ​ភាព​ច​រា​ចរណ៍ លើក​កំ​ពស់​គុណ​ភាព​​សេ​វា​ដឹក​ជញ្ជូន​ភ្ញៀវ បំ​ពេញ​​បាន​​តម្រូវ​ការ​ធ្វើ​​ដំ​ណើរ​ទៅ​​មក​​របស់​​ប្រ​ជា​ជន​​នៅ​​ក្នុង​​ឱ​​កាស​បុណ្យ​ជាតិ ពិ​​សេស​​គឺ​ខ្សែ​ផ្លូវ​​ដឹក​ជញ្ជូន​​ត​ភ្ជាប់​ជា​មួយ​​ខេត្ត​ ទី​​ក្រុង រ​ម​ណី​យដ្ឋាន ទី​តាំង​ទេស​​ចរណ៍ សំ​ណូម​ពរ​​ដល់​អង្គ​ភាព​​ដឹក​ជញ្ជូន​​ត្រូវ​តែ​​ប្រ​តិ​​បត្តិ​​ត្រឹម​ត្រូវ​រាល់​បទ​បញ្ញត្តិ​​នៃ​​ច្បាប់អំ​​​ពី​​ការ​ធ្វើ​អា​ជី​វ​កម្ម​​​ដឹក​ជញ្ជូន។ ធា​​នា​សុ​​វត្ថិ​ភាព​​បច្ចេក​ទេស​ ម​ធ្យោ​បាយ​​​ក្នុង​​ស​កម្ម​ភាព​ដឹក​ជញ្ជូន​ ក្រើន​​រំ​លឹក​អ្នក​​បើក​​បរគោរព​តាម​ការ​កំ​ណត់​របស់​ច្បាប់​​ស្តី​ពីសណ្តាប់​​ធ្នាប់​​សុ​វត្ថិ​ភាព​​​ច​រា​ចចរណ៍។ ជំ​រុញ​​មាំ​​ការ​​ឃោ​ស​នា ផ្សព្វ​ផ្សាយ​​​ច្បាប់​​ពី​សុ​វត្ថិ​ភាព​ចរា​ចរណ៍ ទេព្យ​​កោល​​សល្យ​​ចូល​រួម​​បើក​បរ​សុ​​វត្ថិ​ភាព​ដើម្បី​​លើក​កំ​ពស់​​ការ​​យល់​​ដឹង​​រ​បស់​​ប្រ​ជា​ជន​ មិន​​បើក​​​​​បរ​លឿនហួស​ពី​​ល្បឿន​កំ​ណត់ មិន​​បើក​បរ​នៅ​​ពេល​មាន​​​ផឹក​គ្រឿង​ស្រ​​វ៉ឹង មិន​ប្រើ​​ប្រាស់​ទូរ​ស័ព្ទនៅ​​​ពេល​​បើក​បរ​ ពាក់​អាវ​សុ​វត្ថិ​ភាព​​ត្រូវ​​តាម​ការ​កំ​ណត់​ពេល​​ដើរ​តាម​​ផ្លូវ​ទឹក។ ទន្ទឹម​នឹង​នោះ​​ផ្សព្វ​​ផ្សាយ «ខែ​​​កំ​ពូល​សុ​​វត្ថិ​ភាព​ចរា​ចរណ៍​សម្រាប់សិស្ស​​ទៅ​​​សា​​លា​-ខែ​​កញ្ញា» ដល់​​បណ្តា​សា​​លា​​​រៀន ជំ​រុញ​​មាំ​​​ការ​អប់​រំ​ចំណេះ​ដឹង​​ទេព​​កោ​​សល្យ​​ចូល​រួម​ចរា​ចរណ៍​សុ​វត្ថិ​ភាព​​​​ជូន​សិស្ស និស្សិត ឲ្យ​​ចុះ​​កិច្ច​សន្យា​​គោ​រព​​បទ​បញ្ញត្តិសុ​វត្ថិ​ភាព​​ចរា​ចរណ៍​​រ​​វាង​​សា​​លា​រៀន គ្រួ​សារ​​​និង​សិស្ស បន្ត​​ផ្សព្វ​​ផ្សាយ​​រូប​សណ្ឋាន «ក្លោង​ទ្វា​សាលា​រៀន​សុ​វត្ថិ​ភាព»

បណ្តា​​កង​កម្លាំង​​សមត្ថ​​កិច្ច​​ពង្រឹង​​ការ​ងារ​​យាម​ល្បាត​ ត្រួត​ពិ​​និត្យ និង​​ពិ​ន័យ​​ហ្មឹង​ម៉ាត់​​រាល់​អំ​​ពើ​បំ​ពាន​​ពីសណ្តាប់​​ធ្នាប់សុ​វត្ថិ​ភាព​​ចរា​ចរណ៍ ពិ​សេស​​គឺ​​​​កំ​​ហុស​​ពី​​ល្បឿន ដឹក​ជញ្ជូន​មនុស្ស​​លើស​​ពី​​ការ​កំ​ណត់ ទ​ទួល​​សង​​ភ្ញៀវ​​មិន​​ត្រូវ​ទី​​កន្លែង​កំ​ណត់​។ល។ ក​សាង​​ផែន​ការ​​​បង្ការ ប្រ​ឆាំង ទប់​ស្កាត់​ស្ថាន​ភាព​ប្រ​​ណាំម​​ម៉ូ​តូ​​ខុស​ច្បាប់​។ ពង្រឹង​ការ​ងារ​​ត្រួត​ពិ​​និត្យ​​សុ​វត្ថិ​​ភាព​ចរា​ចរណ៍​នៅ​តាមខ្សែ​ផ្លូវ​គោក ផ្លូវ​ទឹក​ស្មុគ​ស្មាញ​ ពិ​សេស​គឺ​នៅ​រ​ដូវ​​ភ្លៀង ព្យុះ ដើម្បី​ធា​​នា​​​សុ​វត្ថិ​ភាព​​ចរា​ចរណ៍ ទប់​ស្កាត់​​គ្រោះ​​ថ្នាក់ច​រា​ចរណ៍​​កើត​ឡើង៕
ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291502