បំពាក់បំប៉នការងារផ្សព្វផ្សាយពីការបង្ការ ប្រឆាំងគ្រឿងញៀននៅខេត្តត្រាវិញ

កាល​ពី​ថ្ងៃ​ទី​២៦ កក្ក​ដា ឆ្នាំ​២០១៨ មន្ទីរ​ព័ត៌​​មាន​​និង​ទូរ​គ​ម​នា​គមន៍​​​​ត្រា​វិញ ស​​ហ​ការ​ជា​មួយ​​​​ន​គរ​​បាល​ខេត្ត​​ត្រា​វិញ ចាត់​តាំង​​អង្គ​សន្និ​បាត​​ពាក់​បំ​ប៉ន​​ការ​ងារ​​ផ្សព្វ​ផ្សាយ​​ពី​​ការ​បង្ការ ប្រ​ឆាំង​​គ្រឿង​​ញៀន​​​ជូន​​​​តំ​ណាង​​ជា​​​​កង​កម្លាំង​កម្មា​ភិ​បាល​​ អ្នក​យក​ព័ត៌​​មាន អ្នក​និព័ន្ធ​​នៃ​ស្ថា​ប័ន​​កា​សែត ស្ថា​ប័ន​​​ទូ​រ​គ​ម​​នា​គមន៍ និង​បុក្គ​​លិក និ​យោ​ជិត​​​ប្រ​កប​​​ការ​ងារ​​ផ្សព្វ​​ផ្សាយ​​​ក្នុង​ខេត្ត។ អញ្ជើញ​ចូល​រួម​សន្និ​បាត​​មាន​លោក ង្វៀង​ថាញ់​​ល្វឹង នា​យក​​រង​​មន្ទីរ​​ព័ត៌​​មាន​​និង​ទូរ​គ​​ម​នា​គមន៍​​ត្រា​វិញ លោក ហ្វិញ​​វ៉ាំង​​ត្រាង វរ​សេ​នីយ៍​​ឯក​​បម្រុង​ ​ អ​នុ​ប្រ​ធាន​​ការិ​យា​ល័យ​នគរ​​បាល​ស៊ើប​អង្កេត​​​ពី​គ្រឿង​ញៀននៃ​ន​គរ​​បាល​​​ខេត្ត​ត្រា​វិញ។
ថ្លែង​​មតិ​​បើក​ថ្នាក់​បំ​​ពាក់​បំ​ប៉នលោក ង្វៀង​​ថាញ់​ល្វឹង នា​យក​រង​មន្ទីរ​​ព័ត៌​​មាន​និង​ទូ​រ​គម​នា​គមន៍​ត្រា​​វិញ​បាន​សង្កត់​ធ្ងន់៖ គ្រឿង​ញៀន​​​បាន​ចាត់​ទុក​ជា​​គ្រោះ​មួយ​ក្នុង​​ចំ​ណោមគ្រោះ​នានា​មាន​ជះ​​ឥទ្ធិ​ពល​​អា​​ក្រក់​ឥទ្ធិ​ពល​ធ្ងន់​​ធ្ងរ​​​ដល់​​ជី​វ​ភាព​​រស់​​នៅ​សង្គម​ និង​សន្តិ​សុខ​​សណ្តាប់​ធ្នាប់​នៅ​មូលដ្ឋាន​។ ​ទន្ទឹម​នឹង​នោះ នេះ​​ក៏​ជា​​មូល​​ហេតុ​ចម្បង​​បណ្តាល​​​​ឲ្យ​​​កើត​​មាន​ជម្ងឺ​​ស​ត​វត្ស​ HIV/AIDS នៅ​​លើ​ពិ​ភព​លោក។

ការ​ចាត់​តាំង​​​​​បើក​​ថ្នាក់​បំ​ពាក់​បំ​ប៉ន់ ​​​​​នឹង​ជួយ​​​​ដល់​​​តំ​ណាង​គ្រប់​​រូប​​​ក្តាប់​​ច្បាស់​លាស់​​ពី​ស្ថាន​ភាព​​ឧ​​ក្រិដ្ឋ​ជន​គ្រឿង​ញៀន​ក្នុង​​ប្រ​ទេស​​ និង​​លើ​ពិ​ភព​លោក​​នា​បច្ចុប្បន្ន។ ទន្ទឹម​​នឹង​នោះ ឆ្លង​តាម​​នោះ ជួយ​​ដល់​​កង​កម្លាំង​​​​កម្មា​ភិ​បាល អ្នក​​យក​ព័ត​​មាន អ្នក​និ​ព័ន្ធ​​​និង​ស្ថា​ប័ន​​កា​សែត​ ស្ថា​​ប័ន​​ទូ​រ​​គ​មនា​គមន៍ កម្មា​ភិ​បាល​​បម្រើ​ការ​ងារ​​ឃោ​ស​​នា​​នៅ​តាម​​មន្ទីរ ស្ថា​ប័ន​ខេត្ត ស្រុក ទី​ផ្សារ​រួម​ខេត្ត​ ទី​ក្រុង​​​ក្នុង​ខេត្ត​​​យល់​​និង​ក្តាប់​​ច្បាស់​​លាស់​រាល់​គោល​ការណ៍ ម៌ាគារ​បស់​បក្ស​ គោល​ន​យោ​បាយ ក្រិត្យ​​ច្បាប់​រ​បស់​រដ្ឋ​ និង​រាល់​កា​កំ​ណត់​​រ​បស់​ច្បាប់​ពី​ការ​ងារ​​បង្ការ ប្រ​ឆាំង​​គ្រឿង​ញៀន បង្ការ ទប់​​ស្កាត់ HIV/AIDS​។ លើ​មូលដ្ឋាន​នោះ​ មាន​​វិ​ធាន​ការណ៍ ដំ​ណោះ​ស្រាយ​ អ​នុ​វត្ត​​ក្នុង​ការ​ងារ​ផ្សព្វ​​ផ្សាយ​​ព័ត៌​មាន​ពី​​​ការ​បង្ការ ប្រ​ឆាំង​​​គ្រឿង​ញៀន​​សម្រេច​​បា​ន​​ប្រ​សិទ្ធ​ភាព​​ជាង។

ពិ​សេស ឆ្លង​តាម​​​ថ្នាក់​បំ​ពាក់​បំ​ប៉ន​នេះ​ បង្ក​បាន​ភាព​ជិត​ស្និទ្ធ​​រ​វាង​​កង​កម្លាំង​កម្មា​ភិ​បាល​​​​អ្នក​​យក​ព័ត៌​​មាន អ្នក​​និ​ព័ន្ធ​​រ​បស់​ស្ថា​ប័ន​​កា​សែត ស្ថា​ប័ន​​ទូ​រ​គ​​ម​នា​គមន៍​ក្នុង​ខេត្ត​​ជា​មួយ​​កង​កម្លាំង​​ន​គរ​​បាល​ប្រ​ជា​ជន​​ក្នុង​ការ​ងារ​​ផ្សព្វ​​ផ្សាយ​​​ពី​ការ​​បង្ការ ប្រ​ឆាំង​គ្រឿង​ញៀន​​ក្នុង​អំ​ឡុង​ពេល​ខាង​មុខ។

តំ​ណាង​គ្រប់​រូប​ចូល​រួម​​ថ្នាក់​បំ​ពាក់​បំ​ប៉ន​នេះ​​​បានស្តាប់​​ និង​ពិ​ភាក្សា​ពី​ប្រ​ធាន​បទៈ ស្ថាន​​ភាព​​ឧ​​ក្រិដ្ឋ​ជន​គ្រឿង​​ញៀន​​លើ​ពិ​ភព​​លោក ក៏​​ដូច​ជា​​​នៅ​ក្នុង​​និង​ក្រៅ​ខេត្ត​​នា​ពេល​​បច្ចុប្បន្ន ​ការ​យល់​ដឹង​រួម​ពី​គ្រឿង​ញៀន និង​រាល់​ការ​កំ​ណត់​​រ​បស់​ច្បាប់​​មាន​ជាប់​​ទាក់​ទង​​ដល់​ការ​ងារ​​​បង្ការ ប្រ​ឆាំង​​គ្រឿង​ញៀន រាល់​ការ​សេស​​សល់​​ក្នុង​ការ​ងារ​បង្ការ ប្រ​ឆាំង​គ្រឿង​ញៀន និង​​កំ​ណត់​ទិស​​ដៅ​​ផ្សព្វ​ផ្សាយ​​ពី​កា​ងារ​​​ប្រ​ឆាំង​គ្រឿង​ញៀន៕
ព័ត៌មានផ្សេង
1 2 3 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 1
  • ថ្ងៃនេ: 769
  • ក្នុងសប្តាហ៍: 11,416
  • ទាំងអស់: 396,485