14/01/2020
កងតម្រួតនៃនគរបាលខេត្តៈ ប្តេជ្ញាធានាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិចរាចរណ៍ឆ្នាំ២០២០
កាលពីថ្ងៃទី៧ ខែមករា ការិយាកងតម្រួតនៃនគរបាលខេត្ត ចាត់តាំងអង្គសន្និបាតបូកសរុបលទ្ធផលការងារធានាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ឆ្នាំ២០១៩ និងផ្សព្វផ្សាយភារកិច្ចការងារសម្រាប់ឆ្នាំ២០២០។ លោក
វរសេនីឯក ផានថាញ់ក្វឹង នាយករងនគរបាលខេត្តចូលរួមនិងចង្អុលណែនាំអង្គសន្និបាត។
ក្នុងឆ្នាំ២០១៩ ក្រោមការដឹកនាំ ចង្អុលការរបស់គណៈកម្មាធិការបក្ស គណៈនាយកនគរបាលខេត្ត កងតម្រួតនៃនគរបាលខេត្តបានផ្សព្វផ្សាយព្រមៗគ្នានូវដំណោះស្រាយជាច្រើនធានាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ ផ្លាស់ថ្មីនូវខ្លឹមសារ ទម្រង់បែបបទ វិធីសាស្រ្តផ្សព្វផ្សាយ សហការស្វិតស្វាញជាមួយអង្គភាពសមត្ថកិច្ចមានជាប់ទាក់ទងពង្រឹងការងារយាមល្បាត ត្រួតពិនិត្យ។
ពិសេស បានផ្សព្វផ្សាយអនុវត្តត្រឹមត្រូវបណ្តាលើកជាកំពូល ដោះស្រាយប្រធានបទ ដោះស្រាយត្រឹមត្រូវរាល់អំពើបំពានជាមូលហេតុផ្ទាល់នាំឲ្យគ្រោះថ្នាក់ចរាចរណ៍ តស៊ូមានប្រសិទ្ធភាពជាមួយបទបំពានទោសគ្រប់ប្រភេទនៅតាមដងផ្លូវចរាចរណ៍ បានរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍គួរឲ្យកត់សម្គាល់។
លើមូលដ្ឋានលទ្ធផលសម្រេចបាន
ឆ្នាំ២០២០ កងតម្រួតនៃនគរបាលខេត្តបន្តផ្សព្វផ្សាយជ្រួតជ្រាបអនុវត្តអនុវត្តនូវភារកិច្ចសំខាន់ៗដូចជាៈ បន្តធ្វើល្អការងារកសាងបក្ស កសាងកងកម្លាំង អនុវត្តត្រឹមត្រូវសារាចរលេខ០១ របស់ក្រសួងនគរបាលស្តីពី «លើកកំពស់សមត្ថភាព ប្រសិទ្ធភាពការងារធានាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍របស់កងកម្លាំងនគរបាលប្រជាជនក្នុងស្ថានភាពថ្មី»។ ម្ចាស់ការព្យាករណ៍ វាយម្លៃ
វិភាគស្ថានការណ៍ដើម្បីធ្វើសេនាធិការជូនថ្នាក់ថ្នាក់ដឹកនាំជនខ្ពស់បានទាន់ពេលអនុវត្តបណ្តាដំណោះស្រាយធានាលំនឹងស្ថានភាពសណ្តាប់ធ្នាប់
សុវត្ថិភាពចរាចរណ៍ ពិន័យហ្មឹងម៉ាត់កំហុសបំពានជាមូលហេតុផ្ទាល់នាំឲ្យប៉ះទង្គិច គ្រោះថ្នាក់ចរាចរណ៍
សហការស្វិតស្វាញជាមួយផ្នែកសមត្ថកិច្ចជំរុញមាំការងារផ្សព្វផ្សាយបទប្បញ្ញត្តិរបស់ច្បាប់ស្តីពីសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ ប្តេជ្ញាទប់ស្កាត់
កាត់បន្ថយគ្រោះថ្នាក់។
ថ្លែងការណ៍នៅអង្គសន្និបាត
លោក វរសេនីឯក ផានថាញ់ក្វឹង នាយករងនគរបាលខេត្ត ស្ងើចសរសើរស្នាដៃសម្រេចបានរបស់កងតម្រួត និងស្នើត្រូវបន្តជំរុញមាំជាងនេះទៀតការងារផ្សព្វផ្សាយ ចាត់ទុកនេះជាការងារជាប្រចាំ ធ្វើយ៉ាងណាដើម្បីបង្កបានការឯកភាពរបស់ប្រជាជន និងបង្កើតជាទម្លាប់គោរពច្បាប់ក្នុងសង្គមទាំងមូល ម្ចាស់ការឡើងផែនការ កៀងគរប្រភពកម្លាំងជាច្រើនចូលរួមរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍។ ដឹកនាំ ចង្អុលការអង្គភាពត្រូវពង្រឹងការការត្រួតពិនិត្យ ដាស់តឿនការអនុវត្តភារកិច្ចរបស់កម្មាភិបាល ពិសេសគឺប្រមូលផ្តុំកងកម្លាំងអនុវត្តល្អការធានាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមមុន ក្នុងនិងបន្ទាប់ពីបុណ្យតេតចូលឆ្នាំថ្មីវៀតណាម ឆ្នាំជូត ទោស័ក ២០២០៕
×