សន្និបាតបូកសរុបលទ្ធផល១០ឆ្នាំអំពីការងារបង្ការបង្រ្កាបនិងត្រួតពិនិត្យគ្រឿងញៀន
កាលពីថ្ងៃទី៩ ខែកក្កដា ស្ថិតនៅរដ្ឋធានីហាណូយ គណៈលេខាមជ្ឈិមបក្ស ចាត់តាំង សន្និបាតផ្សាយបន្តផ្ទាល់ ដើម្បីបូកសរុបលទ្ធផល១០ឆ្នាំអនុវត្តសារាចរលេខ 21-CT/TW របស់ការិយាល័យនយោបាយស្តីពីបន្តពង្រឹងការដឹកនាំ ចង្អុលការការងារបង្ការ បង្រ្កាប និងត្រួតពិនិត្យ គ្រឿងញៀនក្នុងស្ថានភាពថ្មី និងផ្សព្វផ្សាយសារាចរលេខ 36-CT/TW របស់ការិយាល័យនយោបាយស្តីពីពង្រឹង លើកកំពស់ប្រសិទ្ធភាពការងារបង្ការ បង្រ្កាប និងត្រួតពិនិត្យ គ្រឿងញៀន។

បណ្តាសមមិត្ត ត្រឹងក្វឹកវឿង សមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្ស លោកឧត្តមសេនីយ៍ឯក តូឡឹម សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងនគរបាល លោក ផាងឌិញទ្រាក់ លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មការកិច្ចការផ្ទៃក្នុងមជ្ឈិម លោក វូវឌឹកដាម សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ប្រធានគណៈកម្មាធិការជាតិបង្ការ ប្រឆាំង AIDS និងបង្ការ បង្រ្កាប គ្រោះអបាយមុខគ្រឿងញៀន ពេស្យាចាររួមធ្វើអធិបតីអង្គសន្និបាត។ ចូលរួមនៅទីបន្តផ្ទាល់នៃនគរបាលខេត្តត្រាវិញមានលោក វរសេនីយ៍ឯក ផាងថាញ់ក្វឹង នាយករងនគរបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នខេត្ត ប្រធាន អនុប្រធាននគរបាលបណ្តាអង្គភាព។

តាមការវាយតម្លៃរបស់ក្រសួងនគរបាល អស់រយៈកាល១០ឆ្នាំអនុវត្តសារាចរលេច២១ របស់ក្រសួងនគរបាល ជាមួយកិច្ចចង្អុលការយ៉ាងហ្មឹងម៉ាត់របស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់តាំងពីមជ្ឈិមដល់មូលដ្ឋាន ការចូលរួមពីគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក និងប្រជាជនទាំងមូលសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន នារយៈកន្លងទៅហើយ បណ្តាកងកម្លាំងសមត្ថកិច្ច ពិសេសគឺនគរបាលប្រជាជនបានរកឃើញ បំបែករាប់រយខ្សែ អង្គការជួញដូរ ដឹកជញ្ជូនគ្រឿងញៀនធំ ឆ្លងប្រទេស ផ្លាស់ប្តូរភូមិសាស្រ្ត លប់បំបាត់បានរាប់រយកន្លែងស្មុគស្មាញពីគ្រឿងញៀន ជាសារវន្តទប់ស្កាត់ លប់បំបាត់បានស្ថានភាពដាំដើមឈើមានផ្ទុកសារធាតុញៀននៅវៀតណាម។ កាងារបន្សាបញៀន គ្រប់គ្រងជនញៀនបន្ទាប់ពីបានបន្សាបបានយកចិត្តទុកដាក់និងបើកទូលាយ។ បណ្តាកងកម្លាំងជំនាញបង្ការបង្រ្កាបគ្រឿងញៀនបានបន្តពង្រឹងឲ្យរឹងមាំ និងលើកកំពស់សមត្ថភាព។ ការងារសហការពីគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែកកាន់តែបានរឹងមាំ ស៊ីជម្រៅ ពិសេសគឺសហការរវាងកងកម្លាំងជំនាញក្នុងការបង្ការ បង្រ្កាបគ្រឿងញៀន។ល។

នៅខេត្តត្រាវិញ ១០ឆ្នាំកន្លងទៅហើយ នគរបាលខេត្តម្ចាស់ការធ្វើសេនាធិការជាមួយក្រសួងនគរបាល គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត ចង្អុលការអនុវត្តល្អការងារបង្ការ បង្រ្កាបនិងត្រួតពិនិត្យគ្រឿងញៀន បណ្តាមន្ទីរ ផ្នែក អង្គការមហាជន គ្រប់លំដាប់ថ្នាក់យោងតាមសមត្ថកិច្ចមានភាពសកម្ម ការច្នៃប្រតិដ្ឋក្នុងការងារផ្សព្វផ្សាយ ចលនាប្រជាជនចូលរួមបង្ការ បង្រ្កាបគ្រឿងញៀន។ កងកម្លាំងនគរបាលខេត្តត្រាវិញជានិច្ចកាលតែងម្ចាស់ការអនុវត្តរាល់វិធានការប្រឆាំង លប់បំបាត់ទីកន្លែងជួញដូរ ស្តុកទុក ប្រើប្រាស់ខុសច្បាប់សារធាតុញៀន មិនទុកឲ្យបង្កើតខ្សែ ក្រុមសកម្មភាពស្មុគស្មាញ។

ថ្លែងសន្និដ្ឋានអង្គសន្និបាត លោក ត្រឹងក្វឹកវឿង សមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍គណៈលេខាមជ្ឈិមបក្ស វាយតម្លៃខ្ពស់ស្នាដៃ លទ្ធផលដែលបានសម្រេចបានរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់ និងបណ្តាអង្គការមហាជន កងកម្លាំងប្រដាប់អាវុធ និងប្រជាជនក្នុងការងារបង្ការ ប្រឆាំងគ្រឿងញៀននារយៈកាលកន្លងទៅ លទ្ធផលខាងលើបានរួមចំណែកសំខាន់ការពារសន្តិសុខជាតិ ធានាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ការពារជីវភាពរស់នៅប្រកបដោយសន្តិសុខរបស់ប្រជាជន បង្កបរិយាកាសសុវត្ថិភាព ស្អាតស្អំ បម្រើមានប្រសិទ្ធភាពបុព្វហេតុកសាង និងការពារមាតុប្រទេស។ ក្នុងការប្រយុទ្ធតស៊ូជាមួយឧក្រិដ្ឋជនគ្រឿងញៀន មានកម្មាភិបាល យុទ្ធជននគរបាលជាច្រើន និងកងទ័ពការពារព្រំដែន បានប្រយុទ្ធតស៊ូដោយភ្លេចខ្លួន អង់អាចពលីជីវិតដើម្បីសន្តិភាពរបស់ប្រទេសជាតិ និងប្រជាជន។

អាស្រ័យហេតុនោះ កងកម្លាំងនគរបាលត្រូវធ្វើសេនាធិការជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ចង្អុលការ សម្របសម្រួលការងារបង្ការ ប្រឆាំងគ្រឿងញៀន ពង្រីកការទទួលខុសត្រូវពីគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក។ ឆ្លងតាមវិធានការវិជ្ជាជីវៈ រៀបចំប្រយុទ្ធប្រឆាំងដោយផ្ទាល់ជាមួយឧក្រិដ្ឋជនពីអបាយមុខគ្រឿងញៀន ភារកិច្ចប្រយុទ្ធប្រឆាំងជាមួយឧក្រិដ្ឋជនគ្រឿងញៀនអាស្រ័យកងកម្លាំងនគរបាលធ្វើអធិបតី និងសហការជាមួយកងកម្លាំងមានជាប់ទាក់ទង។ ផ្សព្វផ្សាយព្រមៗគ្នារាល់វិធាការណ៍លើកកំពស់ប្រសិទ្ធភាពការងារបង្ការ ប្រឆាំង គ្រប់គ្រងគ្រឿងញៀនក្នុងអំឡុងពេលខាងមុខ៕

 

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291766