នគរបាលត្រាវិញ ផ្សព្វផ្សាយផែនការធានាសន្តិសុខ សុវត្ថិភាពមហាសន្និបាតតំណាងបក្ខភាគខេត្តត្រាវិញ លើកទី១១ អាណត្តិកាល២០២០-២០២៥

នារសៀលថ្ងៃទី២៦ ខែសីហា នគរបាលខេត្តត្រាវិញចាត់តាំងអង្គសន្និបាតផ្សព្វផ្សាយផែនការធានាសន្តិសុខ សុវត្ថិភាពមហាសន្និបាតតំណាងបក្ខភាគខេត្តត្រាវិញ លើកទី១១ អាណត្តិកាល២០២០-២០២៥។ លោកវរសេនីឯក វ៉ូវហ្វាយបាក់ នាយកនគរបាលខេត្តត្រាវិញធ្វើអធិបតីអង្គសន្និបាត។ ចូលរួមអង្គសន្និបាតមានបណ្តាសមមិត្តក្នុងគណៈនាយក ថ្នាក់ដឹកនាំបណ្តាអង្គភាពនិងនគរបាលបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង។ 

យោងតាមផែនការ ដើម្បីធានាដាច់ខាត់សុវត្ថិភាពបណ្តាសកម្មភាពរបស់មហាសន្និបាតតំណាងបក្ខភាគខេត្តត្រាវិញ លើកទី១១ អាណត្តិកាល២០២០-២០២៥ ម្ចាស់ការដោះស្រាយទាន់ពេលនូវស្ថានភាពស្មុគ្រស្មាញកើតឡើ ងគំរាមគំហែងបណ្តាលឲ្យបាត់សន្តិសុខ សុវត្ថិភាពក្នុងដំណើរការរៀបចំ ចាត់តាំងមហាសន្និបាត។ នគរបាលខេត្តផ្សព្វផ្សាយអនុវត្តព្រមៗគ្នារាល់វិធានការ ម្ចាស់ការក្តាប់ ព្យាករណ៍ស្ថានភាពមានជាប់ទាក់ទង ប្រគល់ភារកិច្ចជាក់ស្តែងចំពោះអង្គភាពជំនាញការ និងនគរបាលបណ្តាមូលដ្ឋាន។ ទន្ទឹមនឹងនោះ នគរបាលខេត្តរំពឹងទុកស្ថានភាពស្មុគ្រស្មាញមួយចំនួនអាចកើតឡើង និងផែនការដោះស្រាយជាក់ស្តែងចំពោះស្ថានភាពនីមួយៗ។

ថ្លែងចង្អុលការនៅអង្គសន្និបាត លោក វរសេនីឯក វូវហ្វាយបាក់ នាយកនគរបាលខេត្តត្រាវិញសង្កត់ធ្ងន់ៈ មហាសន្និបាតតំណាងបក្ខភាគខេត្តត្រាវិញ លើកទី១១ អាណត្តិកាល២០២០-២០២៥ ជាព្រឹត្តិការណ៍នយោបាយពិសេសសំខាន់របស់ខេត្ត។ ដើម្បីធានាសន្តិសុខ សុវត្ថិភាពដាច់ខាតមហាសន្និបាត ទន្ទឹមជាមួយគោលដៅ ភារកិច្ចដាក់ចេញក្នុងផែនការ ស្នើដល់នគរបាលបណ្តាអង្គភាព មូលដ្ឋានធ្វើល្អជាងនេះទៀតការងារក្តាប់ស្ថានភាព ពិសេសគឺមតិសាធារណៈមានជាប់ទាក់ទងនឹងការរៀបចំបុគ្គលិក ចាត់តាំងមហាសន្និបាត បដិសេធបានទាន់ពេល ទប់ស្កាត់ ដោះស្រាយព័ត៌មានមូលបង្កាច់ ចោទប្រកាន់បណ្តាជះឥទ្ធិពលដល់មហាសន្និបាត ម្ចាស់ការបង្ការ រកឃើញ ប្រយុទ្ធប្រឆាំងជាមួយល្បិចកល សកម្មភាពប្រយុទ្ធប្រឆាំងរបស់កងកម្លាំងជាអមិត្ត ពិនិត្យឡើងវិញ ធ្វើសេនាធិការជូនថ្នាក់គណៈកម្មាធិការបក្ស រដ្ឋអំណាចដោះស្រាយភ្លាមៗនៅមូលដ្ឋានបណ្តាករណីតវ៉ា វិវាទស្មុគស្មាញ អូសបន្លាយ មិនទុកឲ្យកើតឡើងចំណុចក្តៅ។ នាយកនគរបាលខេត្តប្រគល់ដល់អង្គភាពជំនាញការ និងនគរបាលបណ្តាមូលដ្ឋានជំរុញមាំការវាយប្រហារ បង្ក្រាបបណ្តាឧក្រិដ្ឋជន ពិសេសគឺឧក្រិដ្ឋជនព្រហ្មទណ្ឌ និងអបាយមុខសង្គមជាច្រើនទៀត ពង្រឹងការងារយាមល្បាតប្រដាប់វុធ ធានាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម សុវត្ថិភាពចរាចរណ៍ បង្ការ រាំងស្កាត់ឆេះផ្ទុះនៅតាមភូមិសាស្រ្តសំខាន់ក្នុងអំឡុងពេលមុន ក្នុងនិងបន្ទាប់ពីប្រព្រឹត្តឡើងមហាសន្និបាត៕

 

 

ព័ត៌មានផ្សេង
1 2 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 12
  • ថ្ងៃនេ: 93
  • ក្នុងសប្តាហ៍: 4,370
  • ទាំងអស់: 180,114