អង្គសន្និបាតបន្តផ្ទាល់បូកសរុបលទ្ធផល៥ឆ្នាំអនុវត្តចលនាប្រឡងប្រណាំងធានាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ដំណាក់កាល២០១៦ - ២០២០

កាលពីថ្ងៃទី៩ ខែធ្នូ ស្ថិតនៅរដ្ឋធានីហាណោយ លោកទ្រឿងហ្វាបិញ សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រីប្រចាំការនៃរដ្ឋាភិបាល ប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ជាតិ ធ្វើអធិបតីអង្គសន្និបាតបន្តផ្ទាល់ទូទាំងប្រទេសបូកសរុបលទ្ធផល៥ឆ្នាំអនុវត្តចលនាប្រឡងប្រណាំងធានាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ដំណាក់កាល២០១៦ - ២០២០ និងឆ្នាំសុវត្ថិភាពចរាចរណ៍ឆ្នាំ២០២០ ទន្ទឹមនឹងនោះផ្សព្វផ្សាយភារកិច្ចសំខាន់ៗ ដំណាក់កាល ២០២១-២០២៥ និងឆ្នាំសុវត្ថិភាពចរាចរណ៍ឆ្នាំ២០២១។

នៅទីបន្តផ្ទាល់ខេត្តត្រាវិញ លោកង្វៀងទ្រុងហ្វាង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ រួមជាមួយតំណាងបណ្តាសមាជិកគណៈកម្មការសុវត្ថិភាពចរាចរណ៍ខេត្តត្រាវិញ និងថ្នាក់ដឹកនាំបណ្តាមន្ទីរ ស្ថាប័ន ផ្នែកមានជាប់ទាក់ទងចូលរួមអង្គសន្និបាត។

ក្នុង៥ឆ្នាំកន្លងទៅ ដោយមានការយកចិត្តទុកដាក់និងដឹកនាំ ចង្អុលការហ្មឹងម៉ាត់របស់រដ្ឋាភិបាល គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ជាតិ ក៏ដូចជាមានការចូលរួមវិជ្ជមានរបស់បណ្តាក្រសួង ផ្នែក រណសិរ្សមាតុភូមិ និងបណ្តាអង្គការមហាជននៅមជ្ឈិមនិងមូលដ្ឋាន ស្ថានភាពផ្សព្វផ្សាយអនុវត្តបណ្តាវិធានការ ដំណោះស្រាយសម្រាប់ការងារធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍មានការផ្លាស់ប្តូរវិជ្ជមានជាច្រើន។ យោងតាមនោះ ដំណាក់កាល ២០១៦-២០២០ ចំនួនករណីរងគ្រោះថ្នាក់ចរាចរណ៍លើទូទាំងប្រទេសបានកើនមានឡើង ៩៤.០២៤ករណី បណ្តាលឲ្យមនុស្សស្លាប់ចំនួន៣៩.៩១៧នាក់ និងរងរបួសចំនួន៧៧.៤៧៧នាក់។ ប្រៀបជាមួយ៥ឆ្នាំមុន ដំណាក់កាល ២០១១-២០១៥ គឺចំនួនករណីរងគ្រោះថ្នាក់ចរាចរណ៍ថយជាង៤២% ចំនួនមនុស្សស្លាប់ថយ១៩% និងចំនួនមនុស្សរងរបួសថយជាង៥៩%។ ពិសេស គឺឆ្នាំ២០២០ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍បានកាត់បន្ថយទាំង៣ផ្នែកក្នុង១០ឆ្នាំកន្លងទៅ និងជាលើកដំបូងមានចំនួនមនុស្សស្លាប់អាស្រ័យដោយគ្រោះថ្នាក់ចរាចរណ៍ថយចុះក្រោម៧.០០០នាក់។ ការងារវិនិយោគ សាងសង់ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធគមនាគមក៏មានការយកចិត្តទុកដាក់ ដោយមានសំណង់ គម្រោងផ្លូវគមនាគមចំនួន១៣២ បានកសាងសម្រេចដាក់ឲ្យប្រើប្រាស់។ល។ ទន្ទឹមនឹងនោះ ការងារល្បាតត្រួតពិនិត្យ ពិន័យការបំពាន និងការងារគ្រប់គ្រងដឹកជញ្ជូនក៏បានបណ្តាផ្នែកសមត្ថកិច្ចបង្កើនការរឹតបន្តឹង ល្បាតជាទៀងទាត់ ត្រួតពិនិត្យនិងរកឃើញពិន័យជាង២១លានករណីបំពានសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ផ្លូវរថភ្លើង និងផ្លូវទឹក។ ឆ្លងតាមនោះពិន័យជាប្រាក់បានជាង១៤ពាន់លានដុង ដកហូតប័ណ្ណបើកបរជិត០២លានប័ណ្ណ។ល។

ថ្លែងការណ៍នៅអង្គសន្និបាត លោកទ្រឿងហ្វាបិញ សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រីប្រចាំការនៃរដ្ឋាភិបាល ប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ជាតិសង្កត់ធ្ងន់ៈ រាល់លទ្ធផលសម្រេចបានក្នុង៥ឆ្នាំកន្លងទៅគឺមានការឯកភាពខ្ពស់របស់ថ្នាក់គណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិ បណ្តាអង្គការមហាជន និងប្រជាជនទូទាំងប្រទេសបានរួមដៃអនុវត្តល្អ មានប្រសិទ្ធភាពជាមួយភារកិច្ចដំណោះស្រាយចំនួន៨ ក្នុងការផ្សព្វផ្សាយអនុវត្តសារាចរលេខ១៨របស់គណៈលេខាគណៈប្រតិបត្តិការមជ្ឈិមបក្ស និងសេចក្តីសម្រេចចិត្តលេខ១២ របស់រដ្ឋានភិបាលស្តីអំពីការងារធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ និងប្រយុទ្ធប្រឆាំងនឹងការរាំងស្ទះចរាចរណ៍។ ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋាភិបាលបានលើកសរសើរខេត្តក្រុងចំនួន១៦/៦៣ មានស្នាដៃលេចធ្លោក្នុងទូទាំងប្រទេសបានមានការខិតខំជាច្រើនក្នុងការផ្សព្វផ្សាយអនុវត្តល្អ មានប្រសិទ្ធភាពក្នុងការងារធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ និងប្រយុទ្ធប្រឆាំងនឹងការរាំងស្ទះចរាចរណ៍ក្នុងដំណាក់កាល ២០១៦-២០២០។ ពិសេស ត្រាវិញជាខេត្ត០១ក្នុងចំណោមខេត្ត ក្រុងទាំង០៥ បានឧបនាយករដ្ឋមន្ត្រីស្ងើចសរសើរពីព្រោះបានអនុវត្តល្អការទប់ស្កាត់ កាត់បន្ថយចុះកម្រិតទាបបំផុតទាំង៣លក្ខណៈវិនិច្ឆ័យពីចំនួនករណី ចំនួនមនុស្សស្លាប់ និងរងរបួសអាស្រ័យគ្រោះថ្នាក់ចរាចរណ៍បង្កឡើងក្នុងឆ្នាំ២០១៩ ប្រៀបជាមួយឆ្នាំ២០១៥។

ជាមួយប្រធានបទ «លើកកំពស់សុពលភាព ប្រសិទ្ធភាពប្រតិបត្តិច្បាប់ធានាសុវត្ថិភាពចរាចរណ៍»។ លោកទ្រឿងហ្វាបិញ បានចង្អុលការដល់បណ្តាស្ថាប័នប្រចាំការនៃគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ជាតិ បណ្តាក្រសួង ផ្នែកមជ្ឈិមមានជាប់ទាក់ទង និងមូលដ្ឋាននានាបន្តផ្សព្វផ្សាយអនុវត្តភារកិច្ចសំខាន់ៗចំនួន៥ របស់ឆ្នាំ២០២១ និងដំណាក់កាល ២០២១-២០២៥។ ក្នុងនោះកំណត់ការអនុវត្តន៍វិទ្យាសាស្រ្តនិងបច្ចេកទេសជាដំណោះស្រាយគន្លឹះសំខាន់បំផុត ជាកូនសោដើម្បីផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពពីសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ ជាមួយគោលដៅកាត់បន្ថយពី៥ដល់១០%ចំនួនករណី ចំនួនមនុស្សស្លាប់ និងចំនួនមនុស្សរងរបួសអាស្រ័យដោយគ្រោះថ្នាក់ចរាចរណ៍បង្កឡើង។ ពិសេសគឺអនុវត្តល្អ មានប្រសិទ្ធភាពភារកិច្ចស្នូលចំនួន៨ទៅតាមស្មារតីសេចក្តីសម្រេចចិត្តលេខ១២របស់រដ្ឋាភិបាល។ យោងតាមនោះ បណ្តាស្ថាប័ន ក្រសួង ផ្នែកមជ្ឈិមនិងមូលដ្ឋានត្រូវប្រមូលផ្តុំយកចិត្តទុកដាក់ជំរុញមាំការងារផ្សព្វផ្សាយអប់រំច្បាប់ពីការងារធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ដោយភ្ជាប់ជាមួយការលើកកំពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធគមនាគម ក៏ដូចជាលើកកំពស់ការងារគ្រប់គ្រងផ្នែករដ្ឋ អនុវត្តវិទ្យាសាស្រ្តបច្ចេកទេសក្នុងការងារគ្រប់គ្រង ត្បាតត្រួតពិនិត្យពីការងារធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍៕

 

ព័ត៌មានផ្សេង
1 2 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 1
  • ថ្ងៃនេ: 39
  • ក្នុងសប្តាហ៍: 4,316
  • ទាំងអស់: 180,060