គីមហ្វា ជាឃុំក្រីក្រមុនដំបូងរបស់ស្រុកកូវង៉ាងចាក់ចេញពីកម្មវិធីលេខ១៣៥ និងកសាងជោគជ័យជនបទថ្មី

នៅក្នុងបរិយាកាសបណ្តាមូលដ្ឋាននៅក្នុងស្រុកកូវង៉ាងប្រឡងប្រណាំងបង្កើតស្នាដៃអំណរមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ បក្ខភាគនិងប្រជាជនឃុំគីមហ្វាទទួលបានក្តីរីករាយកើនជាទ្វេ៖ បក្ខភាគទើបតែចាត់តាំងសម្រេចជោគជ័យមហាសន្និបាតបក្ខភាគលើកទី១៤ អាណត្តិកាល២០២០-២០២៥ និងរៀបចំយ៉ាងមហោឡារិកនូវពិធីទទួលសេចក្តីសម្រេចរបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តទទួលស្គាល់ឃុំសម្រេចលក្ខឋានជនបទថ្មីឆ្នាំ២០១៩។ លេខាគណៈកម្មាធិការបក្សស្រុកកូវង៉ាង ត្រឹងក្វឹកត្វឹង រីករាយចែករំឡែក ដោយមានការប្តេជ្ញាចិត្តរបស់ទូទាំងប្រព័ន្ធនយោបាយ គីមហ្វា ជាឃុំស្ថិត ក្នុងកម្មវិធីលេខ១៣៥ ដំបូងបង្អស់នៅតំបន់មានជនរួមជាតិខ្មែររស់នៅកុះកររបស់ស្រុកកសាងជោគជ័យលក្ខឋានឃុំជនបទថ្មី។

ក្នុងបណ្តាថ្ងៃដើមខែមិថុនា ឆ្នាំ២០២០ យើងខ្ញុំមានឱកាសចុះទៅឃុំគីមហ្វា ស្រុកកូវង៉ាង ជាឃុំមួយនៅក្នុងចំណោមឃុំទាំង៨ លំបាកពិសេសដែលមានជនរួមជាតិខ្មែររស់នៅជាង៧០,២៣%។ បើប្រៀបធៀបទៅនឹង៥ឆ្នាំមុននេះពេលមិនទាន់សម្រេចលក្ខឋានជនបទថ្មី គីមហ្វាជាឃុំមួយនៅក្នុងចំណោមឃុំមានអត្រាគ្រួសារក្រីក្រនៅខ្ពស់។ សម្រេចបានដល់គោលដៅជនបទថ្មីមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជាៈ ផ្លូវគមនាគមន៏ ធារាសាស្រ្ត សាលារៀន សុខាភិបាល វប្បធម៌បានកើនឡើង ជីវភាពរបស់ប្រជាជន ពិសេសគឺជនរួមជាតិខ្មែរបានកែលម្អគួរឲ្យកត់សម្គាល់។

លោក ត្រឹងថាយផុង លេខាបក្សឃុំគីមហ្វា ចែករំលែកៈ ជាឃុំក្រស្ថិតនៅក្នុងកម្មវិធីលេខ១៣៥ របស់រដ្ឋាភិបាល ពេលចាប់ផ្តើមអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី ក្នុងបណ្តាឆ្នាំកន្លង ឃុំគីមហ្វា ជំរុញមាំការងារផ្សព្វផ្សាយ ចលនាប្រជាជនសកម្មចូលរួមកសាងជនបទថ្មី។ សរុបប្រភពទុនគៀងគរសម្រាប់កសាងជនបទថ្មីជាង១០០ពាន់លានដុង។ ក្នុងនោះវិនិយោគកសាងប្រព័ន្ធធារាសាស្រ្តប្រឡាយកម្រិតទី២ ចំនួន២០ប្រឡាយ មានប្រវែង៤៩,៤គីឡូម៉ែត្រ ប្រឡាយកម្រិតទី៣ ចំនួន១៨ប្រឡាយមានប្រវែង២៨,២គីឡូម៉ែត្រ ធានាទឹកគ្រប់គ្រាន់បម្រើដល់ការផលិតកសិកម្មនិងចិញ្ចឹមជលជាតិ។

អំពីផ្លូវគមនាគមន៏ជនបទ ក្នុងបណ្តាឆ្នាំកន្លងទៅហើយ ពីប្រភពទុនឧបត្ថម្ភរបស់មជ្ឈិម ខេត្ត ស្រុក ទូទាំងឃុំកសាងផ្លូវកៅស៊ូតភ្ជាប់ឃុំ ភូមិបាន៤៨,៦គីឡូម៉ែត្រ អស់ថវិកាវិនិយោគជាង៣៧,៣ពាន់លានដុង បានបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរទៅមក ដឹកជញ្ជូនមុខទំនិញរបស់ប្រជាជន។ល។ ផ្តើមពីនោះ បង្កបានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាក្នុងការពង្រីកសេដ្ឋកិច្ច សង្គមញ៉ាំងអោយទិដ្ឋភាព ជនបទបានផ្លាស់ប្តូរ។

ពិសេស បញ្ជាក់បានគោលដៅដើម្បីកសាងជោគជ័យលក្ខឋានឃុំជនបទថ្មី ដំណោះ ស្រាយសំខាន់គឺអភិវឌ្ឍន៍ផលិតកម្ម បង្វែប្តូរដំណាំនៅលើភូមិសាស្រ្តនិងផ្សព្វផ្សាយពីគោលនយោបាយដើម្បីលើកទឹកចិត្តប្រជាជនពង្រីកការរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ ភ្ជាប់ជាមួយការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើ បង្កើនប្រភពចំណូលជូនប្រជាជននិយាយរួម ជនក្រីក្រនិយាយដោយឡែក។ លទ្ធផល គឺឃុំចលនាប្រជាកសិករបង្វែផ្ទៃដីផលិតស្រូវអន់គុណភាពបាន១៤,៥ហិកតាមកចិញ្ចឹមជលជាតិ ដាំដំណាំ ដាំស្មៅចិញ្ចឹមគោ។ កសាងសហករណ៍កសិកម្មគីមហ្វា មានសមាជិក៥១រូប។ ចលនាបង្កើតក្រុមសហការចិញ្ចឹមមាន់បាន៥ក្រុម ក្រុមសហការផលិតស្រូវ៣ក្រុម ក្រុមសហការចិញ្ចឹមបង្កង៤ក្រុម ដោយភ្ជាប់ការលប់គ្រួសារក្រមានអាសយដ្ឋានជាក់ស្តែង។

ឆ្នាំ២០១៩ សរុបតម្លៃផលិតកសិកម្មនិងជលជាតិរបស់ឃុំប៉ាន់ប្រមាណសម្រេចបានប្រមាណ៣៨០ពាន់លានដុង។ អត្រាគ្រួក្រចុងឆ្នាំ២០១៩ ថយចុះស្រូបយកអត្រា៣,១៨%។ អត្រាគ្រួសារប្រើប្រាស់ភ្លើងអគ្គិសនីស្រូបយកអត្រា៩៨,៣%។ ឃុំមានសាលាចំនួន៤/៤មានមូលដ្ឋានសម្ភារៈនិងឧបករណ៍បង្រៀនសម្រេចសម្បទាជាតិ១០០%។ អត្រាគ្រួសារបានប្រើប្រាស់ទឹកស្របអនាម័យសម្រេច១០០% គ្រួសារប្រើប្រាស់ទឹកស្អាតស្រូបយកអត្រា៧១%។ វប្បធម៌ សុខាភិបាល ការពារជាតិ សន្តិសុខបានកើនឡើង។ គិតដល់ចុងឆ្នាំ២០១៩ ប្រភពចំណូលគិតជាមធ្យមលើមនុស្សម្នាក់សម្រេចបាន៤៥,៦ពាន់លានដុង។ល។

លោក ថាច់តូ លេខាសាខាបក្សភូមិរាជមល្ល បានឲ្យដឹងៈ អនុវត្តការងារលប់បំបាត់ក្រ ក្នុងបណ្តាឆ្នាំកន្លងទៅហើយ ភូមិបានផ្តោតសំខាន់ទៅលើការ ឧបត្ថម្ភទុនដល់ប្រជាជនចិញ្ចឹមគោល ទន្យាយ ទុនផលិតស្រូវ។ គ្រាន់តែគិតក្នុងឆ្នាំ២០១៩ ភូមិលប់គ្រួសារក្របាន៣៨គ្រួ បានរួមចំណែកចូលក្នុងការកសាងជោគជ័យឃុំជនបទថ្មី។

ជាប្រជាជនមួយក្នុងចំណោមប្រជាជនទាំង៥រូប ដែលមានស្នាដៃលេចធ្លោក្នុងការកសាងជនបទថ្មីនៅមូលដ្ឋានបានប្រធានគណៈកម្មាធិការប្រជាជនជូនប័ណ្ណសរសើរលោក សឺនសោភ័ណ្ឌ នៅភូមិគីមកូវ ឃុំគីមហ្វា បានឲ្យដឹងៈ «គោលការណ៍របស់បក្ស រដ្ឋកសាងជនបទថ្មីដើម្បីលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន។ ជាឃុំក្រមានប្រជាជនខ្មែររស់នៅកុះករ ពីចំណុចចាប់ផ្តើមទាប អាស្រ័យដោយកសាងជនបទថ្មីទើបគមនាគមជនបទ ស្ពាន ផ្លូវនៅតាមភូមបានស្អាតស្អំ ធ្វើដំណើរទៅមកបានងាយស្រួល។ ប្រជាជនខ្វះទុន ខ្វះផ្ទះនៅ ខ្វះដីផលិតបានរដ្ឋឧបត្ថម្ភដើម្បីរួចផុតពីភាពក្រីក្រ លំនឹងជីវភាព»។ល។

ដោយមានសង្ឃដីកាជាមួយយើងខ្ញុំអំពីការផ្លាស់ប្តូររបស់មូលដ្ឋានក្នុងការកសាងជនបទថ្មី ព្រះឧបជ្ឈាយ៍ ថាច់សន ប្រធានគណៈអភិបាលសមាគមព្រះពុទ្ធសាសនាវៀតណាមស្រុកកូវង៉ាង ព្រះចៅអធិការវត្តចេកជ្រុម ឃុំគីមហ្វា បានឲ្យដឹងៈ «អាស្រ័យដោយកសាងជនបទថ្មី ទើបបច្ចុប្បន្នឃុំកីមហ្វាមានការផ្លាស់ប្តូរច្រើនណាស់។ ផ្លូវគមនាគមជនបទ សាលារៀន មណ្ឌលសុខាភិបាល មូលដ្ឋានគោរព្ធបូជា សុទ្ធតែបានបក្ស រដ្ឋយកចិត្តទុកដាក់កសាង។ អត្រាគ្រួសារក្រក្នុងជនរួមជាតិខ្មែរបានកាត់បន្ថយគួរឲ្យកត់សម្គាល់ ជីវភាពរបស់ប្រជាជនបានកែលម្អ។ល។»។

លោក ត្រឹងក្វឹកត្វឹង លេខាគណៈកម្មាធិការបក្សស្រុកកូវង៉ាងបានបញ្ជាក់ៈ កសាងជនបទថ្មីគោលដៅឈានទៅមុខគឺលើកកំពស់ជីវភាពរស់នៅខាងសម្ភារៈ ស្មារតីជូនប្រជាជន។ នៅក្នុងចំណោមឃុំចំនួន៦/១៣ សម្រេចដល់គោលដៅជនបទថ្មី គីមហ្វាជាឃុំស្ថិតនៅក្នុងកម្មវិធី១៣៥ដំបូងគេបង្អស់រួចផុតពីភាពក្រ កសាងជោគជ័យឃុំជនបទថ្មី។ នេះជាដំណើរការឆ្លងកាត់លំបាក ជាការខិតខំប្រឹងប្រែង ប្តេជ្ញាខ្ពស់របស់ប្រព័ន្ធនយោបាយទាំងមូល។ ពង្រីកនូវលទ្ធផលសម្រេចបាន បក្ខភាគឃុំគីមហ្វាត្រូវបន្តចង្អុលការពង្រីកសេដ្ឋកិច្ច គិតគូរដល់ជីវភាពរបស់ប្រជាជនឲ្យបានប្រសើរជាងនេះទៀត ពិសេសគឺជនរួមជាតិខ្មែរ។ ភ្ជាប់ជាមួយការពង្រីកសេដ្ឋកិច្ច យកចិត្តទុកដាក់អនុវត្តល្អការងារវប្បធម៌ សុខាភិបាល អប់រំ ការពារជាតិ សន្តិសុខ ដើម្បីនាំឃុំអភិវឌ្ឍន៍ដោយឥតឈប់ឈរ។ បក្ខភាគយកគុណភាពប្រជាជន មើលការពេញចិត្តរបស់ប្រជាជនជារង្វស់សម្រេចភារកិច្ចរបស់ផ្នែកនីមួយៗ អង្គការមូលដ្ឋានបក្សនីមួយៗ។ ជាមួយស្មារតីឈានឡើង បក្ខភាគឃុំគីមហ្វាត្រូវលើកកំពស់គុណភាពសម្រេចបាន ខិតខំសម្រេចដល់គោលដៅជនបទថ្មីកម្រិតខ្ពស់ឆ្នាំ២០២២ រួមចំណែកកសាងស្រុកកូវង៉ាងសម្រេចសម្បទាស្រុកជនបទថ្មីនៅឆ្នាំ២០២២៕

 

ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 1
  • ថ្ងៃនេ: 754
  • ក្នុងសប្តាហ៍: 11,401
  • ទាំងអស់: 396,470