ស្រុកកូវកែទទួលកិត្តិនាមស្រុកសម្រេចលក្ខឋានជនបទថ្មី

កាលពីថ្ងៃទី១០ ខែមិថុនា ស្រុកកូវកែបានរៀបចំយ៉ាងមហោឡារិកនូវពិធីទទួលប័ណ្ណទទួលស្គាល់កិត្តិនាមស្រុកសម្រេចលក្ខឋានជនបទថ្មីឆ្នាំ២០១៩ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល។ នេះជាស្រុកទី៣ បន្ទាប់ពីស្រុកទីវកឹង និងទីផ្សាររួមខេត្តយ្វៀងហាយសម្រេចលក្ខឋានជនបទថ្មីរបស់ខេត្តត្រាវិញ។ លោក ត្រឹងញ៉ឹកឡាម អនុប្រធានខុទ្ទកាល័យសម្របសម្រួលជនបទថ្មីមជ្ឈិម លោក ត្រឹងទ្រីយុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត លោក ដុងវ៉ាំងឡឹម អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នខេត្ត ថ្នាក់ដឹកនាំបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងក្នុងខេត្ត និងកម្មាភិបាល ប្រជាជនក្នុងស្រុកចូលរួមយ៉ាងកុះករ។

អស់រយៈកាល១០ឆ្នាំដែលបានផ្សព្វផ្សាយកសាងជនបទថ្មី ស្រុកកូវកែកៀងគរប្រភពទុនសរុបសរួមបានជាង១.១៥០ពាន់លានដុង ក្នុងនោះទុនប្រជាជនចូលរួមវិភាគទានដោយឆ្លងតាមរយៈការបរិច្ចាគដី ដំណាំ ឈើហូបផ្លែ វត្ថុស្ថាបត្យកម្មគិតជាទឹកប្រាក់ជិត៣០០ពាន់លានដុង។ ឆ្លងតាមនោះបានផ្សព្វផ្សាយអនុវត្តព្រមៗគ្នានូវសំណង់ គម្រោងការជាច្រើនសម្រាប់បម្រើដល់ការពង្រីកសេដ្ឋកិច្ច សង្គមនៅមូលដ្ឋាន។

ពិសេសអំពីហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៏ ចាប់តាំងពីឆ្នាំ២០១១ រហូតមកដល់ពេលនេះស្រុកបានវិនិយោគកសាងថ្មីផ្លូវកៅស៊ូ ផ្លូវបេតុងទៅតាមទិសដៅបើកទូលាយបានជាង៣៧០គីឡូម៉ែត្រ និងស្ពានជាង៣២០ដើម។ ក្រៅពីនោះ ដើម្បីបង្កសោភ័ណ្ណភាពសម្រាប់ខ្សែផ្លូវគមនាគមន៏ ស្រុកនៅទាំងផ្សព្វផ្សាយដាំផ្កាលម្អនៅតាមសងខាងដងផ្លូវ ព្រមទាំងតំឡើងប្រព័ន្ធភ្លើងអុជបំភ្លឺនៅតាមផ្លូវជនបទបានជាង១០០គីឡូម៉ែត្រ ឆ្លងតាមនោះបានបង្កើតខ្សែផ្លូវ «ភ្លឺ-បៃតង-ជ្រះ-ស្អាត»។ ព្រមជាមួយនោះ ខេត្តនៅទាំងកសាងបានគំរូផលិតដំណាំ ចិញ្ចឹមសត្វ កំរេចបានប្រសិទ្ធភាពជាច្រើន អនុវត្តភាពជឿនលឿនខាងវិទ្យាសាស្រ្ត បច្ចេកទេសចូលក្នុងការផលិត បានលើកកំពស់តម្លៃមុខទំនិញ ប្រភពចំណូលសេដ្ឋកិច្ច អាស្រ័យហេតុនោះ គិតមកដល់ពេលនេះអត្រាគ្រួសារក្រីក្ររបស់ស្រុកថយចុះនៅ២,២% ថយ២៣%ប្រៀបជាមួយឆ្នាំ២០១១ ប្រភពចំណូលគិតជាមធ្យមលើមនុស្សម្នាក់ក្នូងមួយឆ្នាំសម្រេចបានជាង៥២លានដុង ប្រៀបជាមួយឆ្នាំ២០១១កើនជាង៣៥លានដុងលើមនុស្សម្នាក់ ។

នៅលើវិស័យសុខាភិបាល វប្បធម៌ អប់រំ ក៏មានការផ្លាស់ប្តូរជាច្រើនគួរឲ្យកត់សម្គាល់ គិតមកដល់ពេលនេះស្រុកមានឃុំចំនួន១០០% សម្រេចលក្ខឋានជនបទថ្មី មានគ្រួសារជាង៩០% កំរេចកិត្តិនាមគ្រួសារវប្បធម៌ គ្រួសារជនបទថ្មី។ ពិសេស គិតមកដល់ពេលនេះស្រុកបានផ្សព្វផ្សាយកសាងសម្រេចទីស្នាក់ការធ្វើការមជ្ឈមណ្ឌលវប្បធម៌ ព័ត៌មាននិងកីឡាស្រុក សាលប្រជុំ អាងហែលទឹកនៅមជ្ឈមណ្ឌលស្រុក ដោយមានផ្ទៃដីសរុបរួមជាង៨.៥០០ម៉ែត្រក្រឡា។ មានបន្ទប់រៀនចំនួន១០០%បានកសាងរឹងមាំ សាលាចំនួន៨សម្រេចសម្បទាជាតិកម្រិត១ និងសាលាចំនួន៣១/៤០ នៅគ្រប់លំដាប់ថ្នាក់សិក្សាមានហេដ្ឋារចនាសម្ព័ន្ធសម្រេចសម្បទាជាតិ។ ទន្ទឹមនឹងនោះ ប្រព័ន្ធនយោបាយក៏បានពង្រឹងរៀបចំឲ្យរឹងមាំទៅតាមទិសដៅស្អាតស្អំ រឹងមាំ ស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពបានធានាលំនឹង បង្កើតសន្ទុះជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនៅមូលដ្ឋាន។

ថ្លែងការណ៍នៅពិធីលោក ដុងវ៉ាំងឡឹម ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញស្ងើចសរសើរលទ្ធផលដែលបក្ខភាគ រដ្ឋអំណាចនិងប្រជាជនស្រុកកូវកែបានខិតខំប្រឹងប្រែងសម្រេចបានក្នុងដំណើរការផ្សព្វផ្សាយកសាងជនបទថ្មី។ ប្រធានគណៈកម្មាធិការប្រជាជនខេត្តក៏ស្នើដល់ស្រុកកូវកែ ក្នុងអំឡុងពេលខាងមុខត្រូវពង្រីករាល់លទ្ធផលសម្រេចបាន ជម្នះការរាល់លំបាក គ្រប់លំដាប់ថ្នាក់គណៈកម្មាធិការបក្ស រដ្ឋអំណាច អង្គការមហាជន មូលដ្ឋានចលនាប្រជាជនគ្រប់លំដាប់ថ្នាក់បន្តរួមដៃ រួមកម្លាំងកសាងជនបទថ្មី កសាងមាតុភូមិកាន់តែសម្បូរណ៍ ធូរធា អារ្យធម៌។ ពិសេស យកចិត្តទុកដាក់ដល់ការអភិរក្សនិងលើកកំពស់គុណភាពបណ្តាសម្បទាសម្រេចបានក្នុងបណ្តាដំណាក់កាលខាងមុខទៀត ខិតខំប្រឹងប្រែងអនុវត្តជោគជ័យស្រុកជនបទថ្មីលើកកំពស់កម្រិតក្នុងអាណត្តិកាល២០២០-២០២៥។

នៅក្នុងពិធីលោក ត្រឹងទ្រីយុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត លោក ដុងវ៉ាំងឡឹម អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានជូនប័ណ្ណទទួលស្គាល់ស្រុកសម្រេចលក្ខឋានជនបទថ្មីឆ្នាំ២០១៩ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលជូនបក្ខភាគនិងប្រជាជនស្រុកកូវកែ។ នៅក្នុងឱកាសនេះដែរមានសមូហភាពចំនួន១៤អង្គភាព និងបុគ្គល២១រូប មានស្នាដៃឆ្នើមក្នុងដំណើរការកសាងជនបទថ្មីបានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ និងគណៈកម្មាធិការប្រជាជនស្រុកកូវកែជូនប័ណ្ណសរសើរ និងលិខិតសរសើរ៕

ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 1
  • ថ្ងៃនេ: 755
  • ក្នុងសប្តាហ៍: 11,402
  • ទាំងអស់: 396,471