លេខាគណៈកម្មាធិការបក្សខេត្តង៉ូជីកឿង ត្រួតពិនិត្យការងារកសាងជនបទថ្មីនៅស្រុកចូវថាញ់
កាលពីរសៀលថ្ងៃទី១៤ កញ្ញា លោកង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រតិភូតំណាងរដ្ឋសភាអង្គភាពខេត្តត្រាវិញ និងលោក គឹមង៉ុកថាយ អនុលេខាប្រចាំការគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត រួមជាមួយក្រុមការងាររបស់គណៈកម្មាធិការបក្សខេត្តបានអញ្ជើញទៅធ្វើការត្រួតពិនិត្យសន្ទុះល្បឿនអនុវត្តការងារកសាងជនបទថ្មីនៅស្រុកចូវថាញ់។

តាមប្រសាសន៍របស់លេខាគណៈកម្មាធិការបក្សស្រុកចូវថាញ់ គិតមកដល់ពេលនេះ ស្រុកមាន ១០/១៣ឃុំបានទទួលស្គាល់ឃុំសម្រេចជនបទថ្មី ០២ឃុំកំពុងអនុវត្តក្នុងឆ្នាំ២០២១ហើយបានខេត្តពិនិត្យវាយតម្លៃ និងបណ្តាមន្ទីរ ស្ថាប័នទទួលបន្ទុកលក្ខឋានបញ្ជាក់សម្រេចបាន១៩/១៩លក្ខឋាន។ ចំពោះការងារកសាងស្រុកជនបទថ្មី នាបច្ចុប្បន្ននេះស្រុកចូវថាញ់ អនុវត្តសម្រេចបាន៦/៩លក្ខឋាន នៅ០៣លក្ខឋានកំពុងអនុវត្ត ក្នុងនោះលក្ខឋានស្តីពីសុខាភិបាល- វប្បធម៌ -អប់រំសម្រេចបាន២ភាគ៣អនុលក្ខឋាន នៅអនុលក្ខឋានអំពីវប្បធម៌កំពុងអនុវត្ត។

ចំពោះលក្ខឋានស្រុកជនបទថ្មីស្តីពីគ្រោងផែនការ និងលក្ខឋានអំពីបរិស្ថាន ស្រុកខិតខំប្រឹងប្រែងសម្រេចបាននៅចុងខែកញ្ញាឆ្នាំនេះ។ ដោយឡែកអនុលក្ខឋានអំពី វប្បធម៌ រួមទាំងសំណង់ពហុកីឡដ្ឋាននិងមជ្ឈមណ្ឌលវប្បធម៌ កីឡា ស្រុកខិតខំអនុវត្តសម្រេចហើយដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី៣១ មីនា ឆ្នាំ២០២២។

ចំពោះ០៣លក្ខឋានស្រុកជនបទថ្មីមិនទាន់សម្រេច អនុលេខាប្រចាំការគណៈកម្មាធិការបក្សខេត្ត គឹមង៉ុថាយ ស្នើដល់បណ្តាមន្ទីរ ស្ថាប័នខេត្តមានជាប់ទាក់ទងសហការ ឧបត្ថម្ភស្រុកចូវថាញ់ប្តេជ្ញាចិត្តកសាងសម្រេចដោយវិធីលឿនបំផុត។ លើកកំពស់តួនាទីរបស់អ្នកដឹកនាំនិងគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ក្នុងការចូលរួមផ្សព្វផ្សាយអនុវត្តលក្ខឋាននីមួយៗ ដើម្បីជំរុញសន្ទុះល្បឿនសម្រេចបណ្តាផ្នែកការងារដែលបន្សល់មកនៅចុងឆ្នាំនេះ។

សន្និដ្ឋាននៅពេលត្រួតពិនិត្យ លេខាគណៈកម្មាធិការបក្សខេត្ត ង៉ូជីកឿង សង្កត់ធ្ងន់ៈ ចូវថាញ់គប្បីត្រូវសម្រេចលក្ខឋានស្រុកជនបទថ្មីនៅចុងឆ្នាំ២០២១នេះ។ នេះគឺជាគោលដៅ ជាការទទួលខុសត្រូវរួមរបស់ស្រុកនិងខេត្តគប្បីត្រូវខិតខំអនុវត្ត។ ហេតុនោះគប្បី ត្រូវលើកជ្រោងខ្ពស់តួនាទីរបស់ គណៈកម្មាធិការបក្សឃុំ ស្រុកនិងប្រជាជនក្នុងការអនុវត្តន៍បណ្តាលក្ខឋានដែលបន្សល់មកពីកសាងឃុំជនបទថ្មី ស្រុកជនបទថ្មី។ល។ អំពីកិច្ចការជាក់ស្តែងនីមួយៗសមមិត្ត លេខាគណៈកម្មាធិការបក្សខេត្តសំណូមពរថ្នាក់នាំក្រុមហ៊ុនផ្គត់ផ្គងទឺកត្រាវិញគប្បិបន្តបង្កលក្ខណៈសម្រាប់បណ្តាញបំពង់ទឹកប្រមាណ ៨,៣ គីឡូម៉ែត្រតាមផែនការ អំពីមូលដ្ឋានគប្បីបង្កើនការចលនាប្រជាជនចុះឆ្មោះដាក់នាឡិកាទឹកពេលដែលមានបណ្តាញបំពង់ទឹងចុះដល់ ទន្ទឹមនឹងនោះបន្តការចលនាឧបត្ថម្ភដល់គ្រួសារក្រីក្រ គ្រួសាយជិតក្រដែលនភសល់ពីឱ្យបានដាក់នាឡិកាទឹក។ អំពីការងារកសាងស្រុកជនបទថ្មី សមមិត្តលេខាគណៈកម្មាធិការបក្សខេត្តសំណូមពរស្រុកចូវថាញ់គប្បីប្រញ៉ាប់អនុវត្តសម្រេចបណ្តានីតិវិធីបណ្តាបែបបទសំណុំលិខិតអំពីលក្ខឋានគ្រោងផែនការដើម្បីឆាប់ជម្រាប់ខេត្តផ្តល់សច្ចាប័ន។ ដាស់តឿនម្ចាស់ម៉ៅកាជំរុញសន្ទុះល្បឿនកសាងបណ្តាសំណង់វប្បធម៌ និងបន្តអនុវត្តល្អបណ្តាផ្នែកការងារពីបរិស្ថាន។

ចង្អុលការពីការងារបង្ការ ប្រឆាំងអាសន្នរោគជំងឺកូវីដ-១៩ លេខាគណៈកម្មាធិការបក្សខេត្តស្នើស្រុកចូវថាញ់ត្រូវផ្តោតសំខាន់យ៉ាងប្តូរផ្តាច់ ម្ចាស់ការផ្សព្វផ្សាយបណ្តាវិធានការគ្រប់គ្រងជំងឺបានឆាប់បំផុត ប្រសិទ្ធភាពបំផុត ក្នុងអនុវត្តត្រូវកំណត់ព្រំខ័ណ្ឌ ម្ចាស់ការដោះស្រាយដាច់ស្រឡះសម្បុកជំងឺមិនទុកឲ្យរីករាយដាលទូលំទូលាយ ជះឥទ្ធិពលដល់ប្រជាជន។

ស្របឱកាសនេះដែរ លេខាគណៈកម្មាធិការបក្សខេត្តស្នើថ្នាក់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់នៅស្រុកចូវថាញ់ ផ្តោតលើការថែទាំ បង្កលក្ខណៈដើម្បីប្រជាជនពង្រីកសេដ្ឋកិច្ចជីវភាពរស់នៅ។ ដំណើរចាក់វ៉ាក់សាំងបង្ការជំងឺនៅលើដំណាំ សត្វចិញ្ចឹម ពិសេសគឺជំងឺដំពកស្បែកនៅលើសត្វក្របី គោ។ ទន្ទឹមនឹងនោះយកចិត្តទុកដាក់អនុវត្តសម្រេចបណ្តាភាគកម្រិតសេចក្តីសម្រេចចិត្តពីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនៅលើភូមិសាស្រ្តស្រុក ពិនិត្យគាំទ្រអាជីវកម្មស្តារផលិតកម្មឡើងវិញគណៈឆ្លើយតបបានលក្ខណៈបង្ការប្រឆាំងជំ ងឺទៅតាមការកំណត់ និងមានផែនការត្រួតពិនិត្យ តាមដានការអនុវត្តន៍៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291724